ព័ត៌មានចុងក្រោយ
  • ខណៈប្រទេសកំពុងរីកចម្រើនទៅមុខ វៀតណាមត្រៀមកើបលុយ ១០ ពាន់លានដុល្លារ ពីការនាំចេញបន្លែផ្លែឈើនៅឆ្នាំ ២០៣០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 26, 2021 Khmernote

    ប្រទេសវៀតណាមរំពឹងថា នឹងទទួលបានទឹកប្រាក់ពី ៨-១០ ពាន់លានដុល្លារ ពីការដឹកជញ្ជូនបន្លែផ្លែឈើទៅបរទេសដោយប្រាក់ចំណូលនៃផលិតផលកែច្នៃមានចំនួនយ៉ាងតិច ៣០% នៃចំនួនសរុបនៅឆ្នាំ ២០៣០ ។ ក្រោមគម្រោងអភិវឌ្ឍវិស័យកែច្នៃផ្លែឈើនិងបន្លែ ក្នុងកំឡុងឆ្នាំ ២០២១-២០៣០ ដែលត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្រ្តីវៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគនៅក្នុងសហគ្រាសកែច្នៃផ្លែឈើនិងបន្លែ ចំនួន ៥០-៦០ និងកសាងក្រុម និងសហគ្រាសទំនើបជាច្រើន ប្រកបដោយសមត្ថភាពប្រកួតប្រជែងខ្លាំងពូកែ​។ ជាមួយគ្នានេះដើម្បីសម្រេចគោលដៅវៀតណាម នឹងវិនិយោគយ៉ាងខ្លាំងដើម្បីបង្កើនសមត្ថភាពកែច្នៃ ផ្តល់អាទិភាពដល់ការកែច្នៃបន្លែផ្លែឈើសំខាន់ៗ ដែលមានតម្លៃខ្ពស់ បង្កើតតំបន់វត្ថុធាតុដើម និងអភិវឌ្ឍទីផ្សារផលិតផល។ គម្រោងទាំងនេះបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីសាងសង់កន្លែងកែច្នៃនិងវេចខ្ចប់ ឃ្លាំងស្តុកទំនិញ និងដំឡើងឧបករណ៍ ដើម្បីកាត់បន្ថយការខូចខាតក្រោយប្រមូលផល។ ក្រៅពីនេះការទាក់ទាញការវិនិយោគ ក៏ជាការកត្តាសំខាន់ផងដែរ ដើម្បីធានាថារាល់ផលិតកម្ម និងផលិតផល នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនទំនើបៗនៅឆ្នាំ

  • KOICA ផ្ដល់ថវិកា ៧លានដុល្លារដល់ក្រសួងអប់រំ លើគម្រោងក្នុងវិស័យដ៏សំខាន់មួយនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 26, 2021 Khmernote

    ក្រសួងអប់រំ យុវជន និង កីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមក្នុងការកែលម្អគុណភាពអប់រំ និងការបណ្តុះបណ្តាលបុគ្គលិកលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅកម្រិតមធ្យមសិក្សាបឋមភូមិ។ ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន

  • ខណៈវីរុសកំពុងរាតត្បាតខ្លាំងឡើង ឥណ្ឌាទំនងជាពន្យារពេលផ្តល់វ៉ាក់សាំងបង្ការជំងឺ Covid-19 AstraZeneca ទៅឲ្យកម្មវិធី COVAX សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 25, 2021 Khmernote

    ប្រទេសឥណ្ឌា ទំនងជាពន្យារពេលផ្តល់វ៉ាក់សាំង AstraZeneca ទៅឲ្យកម្មវិធី COVAX ដែលគាំទ្រដោយ GAVI និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសា នេះបើយោងតាមការឲ្យដឹងពីអង្គការ យូនីសេហ្វ (UNICEF) ដែលបានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៥ ខែមីនា នេះ។ តាមរយៈអ៉ីម៉ែល អង្គការ UNICEF បាននិយាយ​ថា៖ « យើងយល់ថាការផ្គត់ផ្គង់វ៉ាក់សាំងបង្កាជំងឺ Covid-19 ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដោយចូលរួមក្នុងកម្មវិធី COVAX ទំនងជាប្រឈមមុខនឹងការយឺតយ៉ាវ បន្ទាប់ពីការស្នើសុំអាជ្ញាប័ណ្ណនាំចេញសម្រាប់វ៉ាក់សាំង Covid-19 ដែលផលិតដោយវិទ្យាស្ថានឥណ្ឌា (SII) ជាច្រើនដូសមានភាពរអាក់រអួល

  • គាំទ្រទេ?? ក្រសួងប្រៃសណីយ៍ កំពុងគ្រោងគិតគូរបង្កើត (App) មួយ ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីតំបន់ដែលគ្មានសេវាទូរស័ព្ទ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 25, 2021 Khmernote

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងគ្រោងគិតគូរបង្កើតអេប(App) មួយ ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីតំបន់ដែលគ្មានសេវាទូរស័ព្ទ នេះបើយោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ គម្រោងនៃការបង្កើត App នេះ គឺដើម្បីជួយឱ្យក្រសួងអាចក្តោបព័ត៌មានបានងាយស្រួល ជាពិសេសឱ្យស្របតាមចក្ខុវិស័យរបស់ក្រសួងផ្ទាល់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងរកដំណោះស្រាយលើកត្តាជាច្រើនដែលធ្វើឱ្យសេវាទូរស័ព្ទខ្សោយ និងមិនមានគុណភាពល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសេវាទូរស័ព្ទ និងអ៉ីនធឺណិតល្អប្រសើរជាងមុន ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ។ ឯកឧត្តម បានបន្តថា ក្រសួងបាននិងកំពុងគិតគូរពីការសង់ បង្គោល អង់តែនរួម គឺអនុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរួម ដែលនៅពេលអនុក្រឹត្យនេះដាក់ចេញឱ្យអនុវត្តន៍ គឺបង្គោលអង់តែននេះ អាចឱ្យក្រុមហ៊ុនទូរស័ព្ទនិងអ៉ីនធឺណិតពី ៣ទៅ

  • ពេញមួយឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១.៣ លាននាក់ ខណៈប្រជាជននៃប្រទេស ៣នេះមកកម្ពុជាច្រើនជាងគេ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 25, 2021 Khmernote

    យោងតាមទិន្នន័យចុងក្រោយពីក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១.៣ លាននាក់កាលពីឆ្នាំមុន ដែលបង្ហាញពីការធ្លាក់ចុះ ៨០% ប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប្រភពដដែលបានចង្អុលបង្ហាញថា ទេសចរចិនបានឈរនៅលំដាប់ទី១ លើទីផ្សាទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាដែលមានចំនួន ៣២៩,៦៧៣ ធ្លាក់ចុះ ៨៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានេះ បន្ទាប់ពីទេសចរចិន ភ្ញៀវទេសចរមកពីប្រទេសថៃ ឈរនៅលំដាប់លេខ២ ដោយមានចំនួន ២១០,៨៨៦នាក់និងវៀតណាមឈរនៅលេខ៣ ក្នុងចំនួន ១៨២,១៩៩ នាក់។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប ៥៨% បានមកដល់ប្រទេសកម្ពុជាតាមរយៈ ការដឹកជញ្ជូនតាមផ្លូវអាកាស និងតួលេខដែលនៅសល់ គឺតាមរយៈផ្លូវគោក និងផ្លូវទឹក។ គួរបញ្ជាក់ផងដែរថា វីរុសកូវីដ-១៩ មិនត្រឹមតែសម្លាប់មនុស្សជាតិនោះទេ

  • មិនឲ្យចាញ់ប្រទេសជិតខាង! ថៃ ដាក់ចេញវិធានការណ៍ ដើម្បីបង្កើនការនាំចេញអង្ករ ៦លានតោននៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 25, 2021 Khmernote

    ខណៈការនាំចេញអង្ករធ្លាក់ចុះខ្លាំង ក្នុងរយៈចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មថៃបានដាក់ចេញនូវវិធានការណ៍ដើម្បីបង្កើនការនាំចេញអង្ករដល់ ៦ លានតោននៅឆ្នាំនេះ ដែលមានតម្លៃប្រហែល ១៥០ ពាន់លានបាត។ ការដាក់ចេញវិធានការណ៍បង្កើនការនាំចេញនេះ គឺស្របពេលដែលប្រទេសឥណ្ឌូនេស៊ី ចិន បង់ក្លាដែស និងអ៉ីរ៉ាក់ បានក្លាយជាទីផ្សារសំខាន់ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G)។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយកាលពីថ្ងៃពុធថាកិច្ចព្រមព្រៀង G2G និងយុទ្ធនាការដើម្បីធ្វើឱ្យអង្ករថៃត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍ដទៃទៀតនៅជុំវិញពិភពលោក នឹងជួយជំរុញការបង្កើនបរិមាណនាំចេញពីឆ្នាំមុនចំនួន ៥.៧ លានតោន។ លោកបាន​បន្តថា ក្រសួងកំពុងធ្វើការជាមួយសមាគមអ្នកនាំចេញអង្ករថៃ ដើម្បីលើកកម្ពស់អង្ករថៃក្រោមយុទ្ធនាការ “ ពេលគិតពីអង្ករ នឹងនឹកដល់អង្ករថៃ ” ។ ជាមួយគ្នានេះលោកបានបន្ថែមថា ប្រទេសថៃទទួលបានជោគជ័យក្នុងការធ្វើឱ្យអង្ករថៃល្បីល្បាញនៅក្នុងប្រទេសកាណាដា

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធគម្រោងអភិវឌ្ឍន៍ ៣៥០លានដុល្លាររបស់ក្រុមហ៊ុនណាហ្គា នៅតំបន់រមណីយដ្ឋានអង្គរ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 25, 2021 Khmernote

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធគម្រោងអភិវឌ្ឍន៍ដ៏ធំមួយដែលមានឈ្មោះថា “បឹងអច្ឆរិយៈអង្គរ” ដែលបានស្នើដោយក្រុមហ៊ុន ណាហ្គាគ្រុប (Naga Group) ដែលជាម្ចាស់ណាហ្គាវើល (Naga world) ក្នុងរាជធានីភ្នំពេញ។ ការបដិសេធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំពោះគម្រោងយក្សនេះ ត្រូវបានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានរៀបរាប់ដូច្នេះថា ក្នុងកិច្ចប្រជុំពេញអង្គ លើកទី២៧ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១​ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានស្ដាប់បទបង្ហាញ នូវសំណើនៃម្រោងអភិវឌ្ឍន៍ “បឹងអច្ឆរិយៈអង្គរ” ដែលបានលើកឡើងដោយក្រុមហ៊ុន Naga Group ដើម្បីដាក់ជូន​អ្នកជំនាញការ

  • ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អាចនឹងខាតបង់ ៦៥០លានដុល្លារនៅឆ្នាំ២០២១ នេះ ដោយសារវិស័យអាកាសចរណ៍នៅតែជាប់គាំង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 25, 2021 Khmernote

    យោងតាមសមាគមអាជីវកម្មអាកាសចរណ៍វៀតណាម (VABA) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវបានគេព្យាករថានឹងខាតបង់ទឹកប្រាក់សរុបចំនួន ១៥ ទ្រីលានដុង (៦៥០ លានដុល្លារ) នៅឆ្នាំ២០២១។ រហូតមកដល់ពេលនេះវិស័យអាកាសចរណ៍ទទួលរងគ្រោះដោយសាររលកចំនួន ៣ នៃការផ្ទុះឡើងនៃ កូវីដ-១៩ ដែលបានធ្វើឲ្យការធ្វើដំណើរអន្តរជាតិជាប់គាំង។ ជាក់ស្ដែងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ អ្នកដំណើរអន្តរជាតិដែលមកប្រទេសវៀតណាមមានតែចំនួន ៦៦,៦០០នាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៩៨.៨ ភាគរយ។ តួលេខទាំងនេះត្រូវបានលើកឡើងនៅក្នុងសំណើរបស់ VABA សម្រាប់ជំនួយឥណទានដល់ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានដាក់ជូនទៅក្រសួងផែនការ និងវិនិយោគនាពេលថ្មីៗនេះ។ ដោយមុននេះក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលបានកញ្ចប់ឥណទានដែលមានតម្លៃ ៤ ទ្រីលានដុង។ ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានស្រែកទាមទារកញ្ចប់ឥណទានចន្លោះពី