- សេដ្ឋកិច្ចសេដ្ឋកិច្ច March 9, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន និងកំពុងជំរុញការចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើតឱ្យមានសាច់ប្រចាំតំបន់ នាំយកទៅផ្គត់ផ្គង់ទីផ្សារ។ បើតាមប្រភពដដែលបានបន្តឲ្យដឹងថា ស្រុកបន្ទាយស្រី បានជម្រុញឲ្យកសិករ និងប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាងាកមកចិញ្ចឹម ជ្រូកកណ្តុរ និងជ្រូកព្រៃ ពពែ ក្ងាន ទាកាប៉ា មាន់ ។ល។ ដើម្បីជារបរអាចរកចំណូលចូលគ្រួសារបានមួយផ្នែកទៀតក្រៅពីរបរប្រចាំថ្ងៃ ឬ ការធ្វើស្រែចំការ។ គួរបញ្ជាក់ផងដែរថា ស្រុកបន្ទាយស្រី ដែលស្ថិតនៅក្នុងខេត្តសៀមរាបត្រូវបានគេចាត់ទុកថា ជាស្រុកដ៏គំរូមួយប្រចាំខេត្តដែលដឹកនាំដោយអភិបាលវ័យក្មេងនោះគឺលោក ឃឹម ហ្វីណង់។ នាពេលបច្ចុប្បន្ននេះស្រុកបន្ទាយស្រី មានការអភិវឌ្ឍន៍ជាលំដាប់ មិនថាទាំងហេដ្ឋរចនាសម្ព័ន្ធ ឬ
- ទេសចរណ៍ទេសចរណ៍ March 9, 2021 Khmernote
លោកនាយករដ្ឋមន្ត្រី បា្រយុធ ចានអូចា នៅថ្ងៃច័ន្ទនេះ បានទទូចឲ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្ត ដែលជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីថៃ ដែលនឹងមកដល់នាពេលខាងមុខនេះ។ ការទទូចរបសនាយករដ្ឋមន្រ្តីរូបនេះ គឺក្នុងគោលបំណងដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងជួបការលំបាក។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តំបន់ក្នុងប្រទេស ដើម្បីអបអរពិធីបុណ្យសង្រ្កាន្ត ប៉ុន្តែតំបន់នីមួយៗត្រូវតែដាក់ចេញនូវវិធានការដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩។ លោក ប្រាយុធ ចានអូចា បានមានប្រសាសន៍ថា លោកចង់ឃើញសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ ហើយប្រាក់ចំណូលរបស់ប្រជាជនត្រូវបានជំរុញដោយសកម្មភាពទេសចរណ៍ក្នុងរយៈពេលវិស្សមកាលដ៏យូរមួយនេះ។ ហេតុដូច្នេះហើយទើបគាត់បានប្តេជ្ញាថា នឹងបន្ធូរបន្ថយការរឹតបន្តឹងនៅមុនថ្ងៃបុណ្យ ដូច្នេះប្រជាជនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផែនការធ្វើដំណើរ និងធ្វើការកក់សណ្ឋាគារ។ យ៉ាងណាមិញមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 (CCSA) បាននិយាយថា ពិធីបុណ្យសង្រ្កាន្តនៅឆ្នាំនេះ នឹងត្រូវបានប្រារព្ធជាជាធម្មតា តែតាមបរិបថថ្មី។ ទន្ទឹមនឹងនេះ (CCSA) នឹងជួបប្រជុំនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 9, 2021 Khmernote
ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅនេះ បានព្រមានថា សហភាពអឺរ៉ុប (EU) អាចខាតបង់ប្រាក់រហូតដល់ ១០០ពាន់លានអឺរ៉ូ (ប្រមាណ ១១៨.៣ ពាន់លានដុល្លារអាមេរិក) ដោយសារតែការពន្យាពេលក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស កូវីដ-១៩។ ទន្ទឹមនឹងការខាតបង់នេះ វិនិយោគិនក៏បារម្ភផងដែរថា ការពន្យាពេលចាក់វ៉ាក់សាំង អាចពន្យាពេលការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាអាជីវកម្មនៅអឺរ៉ុប។ ជាមួយគ្នានេះដែរ យោងតាមការគណនារបស់ Bloomberg ការពន្យាពេលបើកសេដ្ឋកិច្ចម្តងទៀត ក្នុងរយៈពេលមួយខែ ឬ ៣ ខែអាចធ្វើឱ្យសេដ្ឋកិច្ចសហភាពអឺរ៉ុបមានចន្លោះពី ៥០ ពាន់លានអឺរ៉ូទៅ ១០០ ពាន់លានអឺរ៉ូ។ យ៉ាងណាមិញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 8, 2021 Khmernote
រដ្ឋាភិបាលថៃគ្រោងនឹងពន្លឿនការនាំចេញស៊ុត ក្នុងគោលបំណង ដើម្បីដោះស្រាយការផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក។ យោងតាមលោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានឲ្យដឹងថា ជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស និងនិស្សិតកាន់តែច្រើនដែលតម្រូវឲ្យសិក្សាតាមរយៈអ៉ីនធឺណេត គឹជាផ្នែកមួយដែធ្វើឲ្យការប្រើប្រាស់ស៊ុតក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺការធ្លាក់ចុះឈានដល់ប្រមាណ ៣៨ លានពងក្នុងមួយថ្ងៃ ខណៈផលិតកម្មស៊ុតក្នុងស្រុកក្នុងមួយថ្ងៃមានដល់ទៅ ៤២ លានពងក្នុងមួយថ្ងៃ។ ប្រភពដដែលបានបន្តឲ្យដឹងថា តម្លៃស៊ុតរបស់កសិដ្ឋានមួយក្នុងទំហំចម្រុះនាពេលបច្ចុប្បន្នត្រូវបានគេស្រង់តម្លៃជាមធ្យម ២.៥០ បាតក្នុងមួយស៊ុត ពោលគឺធ្លាក់ចុះពី ២.៨០បាត មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ ទន្ទឹមនឹងនេះតម្លៃតម្លៃលក់រាយនាពេលបច្ចុប្បន្ន គឺទាបជាងតម្លៃផលិតកម្មរបស់កសិករដែលគិតជាមធ្យមគឺ ២.៧០ បាតក្នុងមួយស៊ុត។ យ៉ាងណាមិញ ដើម្បីជួយដោះស្រាយការផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក លោក Wattanasak បានបន្តឲ្យដឹងថា ក្រុមប្រឹក្សាស៊ុតកាលពីចុងខែមុន បានយល់ព្រមផ្តល់ថវិកាចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 6, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២១ សម្រេចបានចំនួនជាង ៦៤ម៉ឺនហិកតា ដោយក្នុងនោះមានតំបន់ មួយចំនួនកំពុងមមាញឹកក្នុងការប្រមូលផល។ យោងតាមផេកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួងពាក់ព័ន្ធ និងប្រជាកសិករ បានធ្វើឱ្យសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ ហិកតា ស្មើនឹង ១៣៩.៩១ភាគរយ លើផែនការចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 6, 2021 Khmernote
អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងបើកប្រតិបត្តិការ ហោះហើរជាលើកដំបូងនៅចុងឆ្នាំ២០២១ខាងមុខ បន្ទាប់ពីបញ្ចប់ការសាងសង់កាលពីចុងឆ្នាំ ២០២០កន្លងទៅ ដែលវិនិយោគទឹកប្រាក់ចំនួនជាង២០០លានដុល្លារនៅក្នុងដំណាក់កាលទី១ ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន ដែល មានឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សំរាប់សាងសង់ព្រលានយន្ត ហោះនិងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ ។ ឯកឧត្តម បានបន្តថា សម្រាប់ការសាងសង់ព្រលានយន្ដហោះតារាសាគរនៅដំណាក់កាលទី១ចំណាយថវិកាជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា
- ទេសចរណ៍ទេសចរណ៍ March 6, 2021 Khmernote
ឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យវិទ្យុជាតិកម្ពុជាដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរដែលមកលេងកម្សាន្តតាមឆ្នេរ និងដើម្បីលើកកម្ពស់សោភ័ណភាព ផងនោះ រដ្ឋបាលខេត្ត ព្រះសីហនុ បានធ្វើការជួស ជុលកែលម្អឆ្នេរ ដោយចាក់ខ្សាច់បំពេញកន្លែងណាដែលមានគ្រលុកឬខូង និងឈូសឆាយកន្លែងដែលខ្ពស់ឱ្យរាបស្មើគ្នាផងដែរ ។ ឯកឧត្ដមបន្តថា ម្យ៉ាង ដោយសារឃើញគេកាយខ្សាច់គរចោលច្រើនស្តាយ ឯកឧត្ដម ក៏បានសុំយកមកចាក់តាមឆ្នេរតែម្តង គឺចាប់ពីឆ្នេរអូរឈើទាល១ ឆ្នេរអូរឈើទាល២ រហូតទៅដល់ឆ្នេរអូរត្រះ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកលេងកម្សាន្ត ។ ក្រុមមន្រ្តីជំនាញបាននិង កំពុង ចាក់បំពេញខ្សាច់ទៅតាមឆ្នេរ ដែលកន្លែងមួយចំនួនមានការខូងបាក់ជារណ្តៅ ចាប់ពីឆ្នេរអូរឈើទាល១ ឆ្នេរអូរឈើទាល២ រហូតទៅដល់ឆ្នេរអូរត្រះ ដែលសកម្មភាពការងារចាក់បំពេញឆ្នេរខ្សាច់នោះ គឺនៅឆ្នេរអូរឈើទាល២
- បុគ្គលជោគជ័យបុគ្គលជោគជ័យ March 5, 2021 Khmernote
ចូលដល់ឆ្នាំថ្មីភ្លាម មហាសេដ្ឋី Elon Musk ហាក់កាប់កបខ្លាំង ឡើងស្រើតៗតែម្ដង ជាពិសេសធ្លាប់ទទួលបានងារជាអ្នកមានបំផុតលើលោកទី១ ទៀតផង ប៉ុន្តែនៅថ្ងៃនេះមិនមែនជាថ្ងៃល្អទេសម្រាប់មហាសេដ្ឋីរូបនេះទេ ដោយគាត់បានបាត់បង់តំណែងជាអ្នកមានបំផុតទី ២ នៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់ entrepreneur បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់នាយកក្រុមហ៊ុន Tesla បានបង្ហាញពីការខាតបង់ប្រហែល ៦.២ ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ធ្លាក់មកតំណែងលេខ ៣ ក្នុង ចំណាត់ថ្នាក់មហាសេដ្ឋីលើពិភពលោករបស់ Forbes ។ ប្រភពដដែលបានឲ្យដឹងថា ការខាតបង់របស់ Musk បានចាប់ផ្តើមនៅថ្ងៃពុធ ថ្មីៗនេះ ដូចជានៅចុងបញ្ចប់នៃថ្ងៃដែលគាត់បានបាត់បង់ប្រហែល 6.5 ពាន់លានដុល្លារ។










