ព័ត៌មានចុងក្រោយ
  • ខណៈប្រទេសក៏ជួបទុក្ខលំបាក ជប៉ុនប្រកាសផ្តល់ជំនួយ ៤១ លានដុល្លារដល់ប្រជាជាតិអាស៊ីជុំវិញការផ្គត់ផ្គង់វ៉ាក់សាំង ក្នុងនោះក៏មានកម្ពុជាដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 11, 2021 Khmernote

    ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រតេសជប៉ុននឹងផ្ដល់ជំនួយចំនួន ៤.៥ ពាន់លានយ៉េន (ប្រមាណ ៤១ លានដុល្លារ) តាមរយៈអង្គការអន្តរជាតិមួយទៅកាន់ប្រទេសចំនួន ២៥នៅក្នុងតំបន់អាស៊ី និងកោះនៅប៉ាស៊ីហ្វិក ដើម្បីជួយពួកគេបង្កើតបណ្តាញចែកចាយខ្សែសង្វាក់ត្រជាក់ សម្រាប់វ៉ាក់សាំង Covid-19។ យោងតាមក្រសួងបានឱ្យដឹងថា ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់កន្លែងស្តុកទុកត្រជាក់ រថយន្តដឹកជញ្ជូន និងឧបករណ៍ផ្សេងទៀតដែលចាំបាច់ សម្រាប់ការផ្តល់វ៉ាក់សាំងឲ្យមានស្ថេរភាពនៅក្នុងប្រទេសទាំងនោះរួមមាន៖ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ប៊ូតាន ប្រ៊ុយណេ កម្ពុជា កោះ Cook ទីម័រខាងកើត ហ្វីជី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ Micronesia មីយ៉ាន់ម៉ា

  • អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជាង ៨០០លានដុល្លារថែមទៀត សម្រាប់ដោះស្រាយវិបត្តិកូវីដ១៩ និងស្ដារសេដ្ឋកិច្ច ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កញ្ចប់ថវិកា ១១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ ដែលបានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយ សម្រាប់ឆ្នាំ២០២១នេះទៀត នេះបើយោងបណ្តាញព័ត៌មាន Fresh News។ លោក មាស សុខសេនសាន បានបន្តថា ចំពោះមុខសម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានត្រៀមបម្រុងកញ្ចប់ថវិកាជាង ៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពោលយ៉ាងដូច្នេះថា «ថវិកាយើងបានព្រៀងទុកសម្រាប់ឆ្នាំ២០២០ ចំនួន១១៦៤លានដុល្លារ ដោយយើងបានចាយបណ្តើរៗ ហើយសម្រាប់ឆ្នាំ២០២១នេះ

  • រយៈពេល ២ខែដើមឆ្នាំ២០២១ ចំណូលពីវិស័យជលផលទទួលបានជាង ៣១លានរៀល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    រយៈពេល២ខែដើមឆ្នាំ២០២១ ចំណូលពីវិស័យជលផលទទួលបានចំនួន៣១,៥៣៣,៦២៥រៀល ស្មើនឹង៨,៧៩ភាគរយនៃផែនការចំនួន ៣៥៨,៦០០,០០០រៀល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការថយចុះចំនួន ២៨,៣៦២,៤៥៥ រៀល ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនេសាទទឹកសាប ក្នុងនោះសម្រាប់ ដាយត្រី អនុវត្តបានចំនួន១០តោន សរុបរយៈពេល២ខែចំនួន ១,៣១០តោន ស្មើនឹង១០,៩២ភាគរយ នៃផែនការចំនួន ១២,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ ថយចុះចំនួន១៩០តោន ។នេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន ២៥,២០០តោន សរុបរយៈពេល២ខែចំនួន ៤៤,០០០តោន ស្មើនឹង១២,៧៥ភាគរយ នៃផែនការចំនួន ៣៤៥,០០០តោន

  • វៀតណាមនៅតែជាអ្នកផ្គត់ផ្គង់ទំនិញធំជាងគេរបស់បារាំង ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ហើយការនាំចេញរបស់វៀតណាមមាន​ឱកាសជ្រៀតចូលទីផ្សារអឺរ៉ុបបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ប្រទេសវៀតណាមនៅតែជាអ្នកផ្គត់ផ្គង់ទំនិញធំជាងគេរបស់ប្រទេសបារាំង ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ហើយការនាំចេញរបស់វៀតណាមនៅតែមាន​ឱកាសជ្រៀតចូលទីផ្សារអឺរ៉ុបបន្ថែមទៀត។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចេញទំនិញមានតម្លៃជាង ៣០៨.៣ លានដុល្លារ ទៅកាន់ប្រទេសបារាំងក្នុងខែមករាកើនឡើង ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនោះដែរ ប្រទេសវៀតណាមក៏បាននាំចូលទំនិញពីប្រទេសបារាំងចំនួន ១៧៥ លានដុល្លារ ដែលជាការកើនឡើង ៩២% ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យមានអតិរេកពាណិជ្ជកម្មមានចំនួន ១៣៣.៣ លានដុល្លារ។ បើតាមប្រភពដដែល ការកើនឡើងខ្ពស់បំផុតត្រូវបានគេមើលឃើញតាមរយៈ មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់ សម្លៀកបំពាក់ វាយនភ័ណ្ឌ សម្លៀកបំពាក់ស្បែក ស្បែកជើង និងអង្ករ។ មិនតែប៉ុណ្ណោះ ទូរស័ព្ទ និងគ្រឿងបន្លាស់

  • ក្រុមហ៊ុនផលិតកៅស៊ូថៃ៖ «តម្រូវការកៅស៊ូនៅលើពិភពលោក នឹងស្ទុះឡើងវិញខ្លាំងនៅក្នុងឆ្នាំនេះ » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    ក្រុមហ៊ុនផលិតកៅស៊ូដែលមានឈ្មោះថា Sri Trang Agro-Industry បានប៉ាន់ស្មានថា តម្រូវការកៅស៊ូធម្មជាតិនៅលើពិភពលោក នឹងស្ទុះឡើងវិញដល់ ១៣.៤លានតោននៅឆ្នាំនេះ ពោលគឺកើនឡើង ៧% បើធៀបនឹងឆ្នាំមុន។ លោក Veerasith Sinchareonkul នាយកប្រតិបត្តិក្រុមហ៊ុន Sri Trang បានមានប្រសាសន៍ថា តម្រូវការកៅស៊ូធម្មជាតិនៅឆ្នាំ ២០២១ ទំនងជានឹងងើបឡើងវិញយ៉ាងខ្លាំងនៅពេលដែលជំងឺរាតត្បាត Covid-19 បានស្រកចុះវិញ។ ជាក់ស្ដែងតម្លៃជ័រកៅស៊ូប្លុកក្នុងខែកុម្ភៈឆ្នាំ២០២១ បានកើនឡើងដល់ជាង ១៦០សេនដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម គឺកើនឡើង ២២% បើគិតជាមធ្យមនៅឆ្នាំ២០២០ ក្នុងចំនួន ១៣១សេនក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះដែរ លោកបាន​បន្ថែមថា

  • រដ្ឋបាលរាជធានីភ្នំពេញ៖ «ជនបរទេស និងម្ចាស់ទីតាំងអាជីវកម្មនៅរាជធានីភ្នំពេញនឹងមានទោស ប្រសិនបេីមិនអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល» អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 10, 2021 Khmernote

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មនានា នឹងប្រឈមមុខនឹងមានការទោសទណ្ឌ នៅពេលដែលពួកគេ មិនអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។ ការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេងបែបនេះ បានកើតមានក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាល​និងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរុឹងជាថ្មីទៀត ជុំវិញការ បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កន្លងមកយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់ នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី

  • អរគុណមិត្តជប៉ុន ខណៈបន្តផ្ដល់ជំនួយជាថវិកាជិត ១លានដុល្លារ សម្រាប់ការលើកកម្ពស់រឿងពីរយ៉ាងនេះនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 10, 2021 Khmernote

    កាលពីថ្ងៃទី ០៩ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៨៥២,១៨៩ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ថវិកា ៧៦០,៣៤១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត “គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី២) ហើយថវិកា ៩១,៨៤៨ ដុល្លារអាមេរិក ទៀត ត្រូវបានផ្តល់ទៅអង្គការ Nature Center Risen ដើម្បីអនុវត្តគម្រោង “ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា

  • ថៃ ធ្លាក់ចំណាត់ថ្នាក់មកលេខ ៤ ក្នុងនាមជាអ្នកនាំចេញអង្ករលើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation Thailand បានឲ្យដឹងថា ប្រទេសថៃ បានធ្លាក់ចំណាត់ថ្នាក់ដល់លេខ៤ ក្នុងនាមជាអ្នកនាំចេញអង្ករលើពិភពលោក។ បើតាមសមាគមននាំចេញអង្ករថៃ កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានរាយការណ៍ថា ការនាំចេញអង្ករថៃ សម្រាប់ខែមករា មានចំនួនសរុប ៤២១.៤៧៧ តោនពោលគឺធ្លាក់ចុះ ២៣.២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានវតម្លៃនាំចេញសរុប សម្រាប់ខែមករាមានចំនួន ៧.៨២ ពាន់លានបាតធ្លាក់ចុះ ១៦.២% ធៀបនឹងឆ្នាំមុន។ ប្រភពដដែលបានបន្តឲ្យដឹងថា ការនាំចេញអង្ករថៃពេញមួយឆ្នាំ២០២០ មានចំនួនសរុប ៥.៧២ លានតោន ពោលគឺថយចុះ ២៤.៥% ធៀបនឹងឆ្នាំមុន។ ខណៈតម្លៃនៃការនាំចេញសរុបសម្រាប់ឆ្នាំ២០២០