- សេដ្ឋកិច្ចសេដ្ឋកិច្ច March 22, 2021 Khmernote
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ កំពុងគិតគូរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការទុកដាក់ផលដំណាំស្វាយចន្ទី ឱ្យបានល្អ ដើម្បីរក្សាតម្លៃឱ្យបានខ្ពស់ ខណៈបច្ចុប្បន្នមានកសិករជាច្រើនកំពុងចាប់អារម្មណ៍លើការដាំដំណាំមួយនេះ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឃន៍ជនបទនិងកសិកម្ម ARDB បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដំណាំស្វាយចន្ទី មានប្រជាកសិករងាកមកដាំដុះច្រើន ដោយសារដំណាំប្រភេទនេះ ស្រួលដាំ មិនត្រូវការទឹកច្រើន និងមិនរើសទីតាំង តែយ៉ាងណាក្តី កសិករគួរស្វែងយល់ពីបច្ចេកទេសដាំដុះ និងការថែទាំ ឱ្យបានច្បាស់លាស់ដើម្បីបង្កើនទិន្នផល ឱ្យកាន់តែខ្ពស់ ។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នផ្នែកដាំដុះដំណាំស្វាយចន្ទីគឺមានហើយ ប៉ុន្តែសម្រាប់កន្លែងកែច្នៃ កន្លែងស្តុកទុក ក៏ដូចជា កន្លែងសម្ងួត គឺមិនសូវមាននោះទេ ។ ដូច្នេះហើយ ទើបធនាគារអភិវឌ្ឃន៍ជនបទនិងកសិកម្ម
- អាជីវកម្មអាជីវកម្ម March 22, 2021 Khmernote
ក្រុមហ៊ុនស៊ីភីកម្ពុជា កំពុងនាំមុខគេក្នុងចំណោមក្រុមហ៊ុនធំៗលើដំណើរការអាជីវកម្មក្នុងវិស័យផលិតកម្មសត្វ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងសហការជំរុញគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជន យកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឱ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដែលអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
- អាជីវកម្មអាជីវកម្ម March 20, 2021 Khmernote
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គឺជាអ្នកជំនួញដ៏ជោគជ័យលើវិស័យកសិកម្ម គាត់បានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរឲ្យជៀសផុតពីការធ្វើចំណាកស្រុកទៅជាពលករស្រុកគេ។ តាមរយៈបទពិសោធន៍របស់គាត់ក្នុងវិស័យកសិកម្ម ឯកឧត្តមបណ្ឌិតបានណែនាំដល់កសិករចិញ្ចឹមទា នូវកំហុស ២យ៉ាងដែលកសិករ តែងអនុវត្តតែងធ្វើនៅក្នុងការចិញ្ចឹម។ យោងតាមការបង្ហោះនៅលើផេកផ្លូវការមុននេះបន្តិច សេដ្ឋីកសិកម្មរូបនេះបានលើកឡើងថា៖ ដេីម្បីឲ្យការចំណាយលើថ្លៃផលិតថោក សូមកសិករមេត្តា ឈប់ចិញ្ចឹមទាឲ្យហែលទឹកស្រះត្រពាំងបន្តទៀត ហេីយបេីចិញ្ចឹមសម្រាប់យកពងមកបរិភោគមិនចាំបាច់ដាក់ឈ្មោលទេ (អោយវាសុីចំណីផលិត)។ ឯកឧត្តមបានបន្តថា កំហុសឆ្គងកន្លងមកការចិញ្ចឹមទាឲ្យហែលទឹក វាពងចូលទឹកអស់ប្រហែល២០% ហើយចំពោះការដាក់ឈ្មោល បេីយេីងដាក់ឈ្មោល វាចេះតែដេញជាន់គ្នាធ្វេីឲ្យអាក់ពងមិនតិចជាង ១៥%ទេ ដូច្នេះដល់ពេលយេីងប្រមូលពងបានតិច តម្លៃផលិតវាខ្ពស់ហេីយនាំគ្នាស្រែកថា ពងទាចុះថោក។ គួរបញ្ជាក់ផងដែរថា ដេីម្បីចូលរួមចំណែកបង្កាគ្រោះខ្វះខាតពងទាដែលនិងអាចកេីតឡេីងជាយថាហេតុ ដោយសារតែនៅពេលដែលពងទាធ្លាក់តម្លៃ កសិករបង្ខំចិត្តបោះបង់ការចិញ្ចឹមដោយសារតែពួកគាត់មិនមានប្រាក់បំពេញខាត និងឃើញបែបនេះជាញឹកញាប់ ទើបជំរុញឲ្យឯកឧត្តមបណ្ឌិត រៀបចំសាងសង់ទ្រុង
- ទេសចរណ៍ទេសចរណ៍ March 20, 2021 Khmernote
តំណាងក្រុមប្រឹក្សាប្រឹក្សាទេសចរណ៍វៀតណាម (TAB) បានលើកឡើងថា ប្រទេសវៀតណាមអាចបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីខែកក្កដានេះ ដោយកត់សម្គាល់ថាការផ្ទុះឡើងនៃជំងឺ Covid-19 ត្រូវបានគ្រប់គ្រងបាន និងយុទ្ធនាការចាក់វ៉ាក់សាំងដែលកំពុងដំណើរការនៅក្នុងប្រទេសវៀតណាម និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ ប្រធានលេខាធិការដ្ឋាន TAB លោក Hoang Nhan Chinh បានមានប្រសាសន៍ថា ប្រទេសចិន សាធារណរដ្ឋកូរ៉េ តៃវ៉ាន់ ជប៉ុន និងបណ្តាប្រទេសអាស៊ាន គឺជាប្រភពទេសចរណ៍នៅជិតប្រទេសវៀតណាម ហើយប្រជាជននៅក្នុងប្រទេសទាំងនោះបានធ្វើដំណើរកម្សាន្តជារៀងរាល់ឆ្នាំមកកាន់ប្រទេសវៀតណាម។ លោកបានបន្តថា រដូវធ្វើដំណើរដ៏ពេញនិយមបំផុតរបស់់ប្រជាជនជប៉ុន គឺខែមីនា និងសីហា ដូច្នេះហើយការសាកល្បងបើកឡើងវិញអាចត្រូវបានធ្វើឡើងនៅខែកក្កដា ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសនោះ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមអាចចាប់ផ្តើមទទួលភ្ញៀវទេសចរត្រឡប់មកវិញ ពីទីផ្សារឆ្ងាយៗដូចជា អូស្រ្តាលី រុស្ស៊ី
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2021 Khmernote
ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៦០មេហ្កាវ៉ាត់ថ្មី នៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឲ្យដំណើរការហើយ ដោយភ្ជាប់ទៅក្នុងបណ្តាញជាតិ ជាមួយនឹងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០/១១៥គីឡូវ៉ុលបាត់ដំបង តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុលថ្មី ប្រវែងប្រមាណ ២០គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយផលិតថាមពលនេះផ្ទាល់។ សូមជម្រាបថា ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបងនេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩៕ អត្ថបទ៖ លីនី
- បុគ្គលជោគជ័យបុគ្គលជោគជ័យ March 20, 2021 Khmernote
កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត បានប្រកាសពីគំរោង ដាំដំណាំ ៤ ប្រភេទ រាប់ម៉ឺនដើមនៅដេីមរដូវវស្សាឆ្នាំ២០២១នេះ ខណៈពេលដែលកម្ពុជាកំពុងរងការរាតត្បាតពីវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់ដល់ការនាំចេញ និងទីផ្សារវិស័យកសិកម្មមួយផ្នែកផងដែរ។ យោងតាមផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត បានឲ្យដឹងថា នៅដេីមរដូវវស្សាឆ្នាំ២០២១នេះ ឯកឧត្តមមានគំរោងដាំដេីមដូងក្រអូបចំនួន ១៣,០០០ដេីម ឬស្សីផ្អែមចំនួន ៦០,០០០ដេីម ល្មេីចំនួន ៣,០០០ដេីម មានកោះក្របីចំនួន ២,៥០០ដេីម នៅលេីផ្ទៃដីទំហំ ១៨០ហិកតា ខណៈដែលពេលនេះដោយមានភ្លៀងកក់ខែមកខ្លះៗ ហើយឯកឧត្តមបានចាប់ផ្តេីមដាំបន្តេីៗហេីយ។ ជាមួយគម្រោងដាំដំណាំដ៏ធំលើកនេះ ឯកឧត្តមបានលើកឡើងលើកពីគោលបំណងរបស់គាត់ដូច្នេះថា៖ « បេីទោះបីជាពេលនេះយេីងកំពុងតែត្រូវឆ្លងកាត់គ្រោះកាចចង្រៃមេរោគឆ្លងរាតត្បាតកូវីដ-១៩ ក៏ដោយក្តី ក្នុងនាមរូបខ្ញុំជាអ្នកប្រកបមុខរបរអាជីវកម្មដាំដំណាំកសិកម្ម កសិឧស្សាហកម្មមិនអាចនៅស្ងៀមបាននោះទេ ជាក់ស្តែងនៅដេីមរដូវវស្សាឆ្នាំ២០២១នេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2021 Khmernote
បើទោះបីជាប្រទេសកម្ពុជាកំពុងត្រូវបានវាយលុកដោយវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំខាន់ៗនៅក្នុងប្រទេសដូចជា សេដ្ឋកិច្ចជាដើមក៏ដោយក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនបរទេសឥតស្រាកស្រាន។ ជាក់ស្ដែង យោងតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៧ ដែលមានទុនវិនិយោគសរុប ៦៧.៤ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ២,៦៣៨ កន្លែង ដូចខាងក្រោម៖ ១. YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ
- អាជីវកម្មអាជីវកម្ម March 20, 2021 Khmernote
នៅថ្ងៃទីព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ផ្សាររាត្រីរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុគ្រោះតំលៃជួលស្តង់ជូនដល់អាជីវករប្រចាំផ្សាររាត្រី រាជធានីភ្នំពេញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។ ដោយពិនិត្យតាមស្ថានភាពជាក់ស្តែងនៃដំណឹងការលក់ដូររបស់អាជីវករក្នុងផ្សាររាត្រី ក៏ដូចជាដើម្បីចូលរួមក្នុងសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់វិបត្តិដែលបង្កឡើងដោយវីរុសកូវីដ១៩ គណកម្មការផ្សាររាត្រី រាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់អោយបានជ្រាបថា៖ ក្រុមហ៊ុនសំរេចបញ្ចុះតំលែតូប ៥០ភាគរយ ជូនបងប្អូនអាជីវកររយៈ ៣ខែសិន គិតចាប់ពីខែមេសា ឆ្នាំ២០២១ តទៅ។ ក្រោយការចុះជូនរយៈពេល៣ខែនេះ រួច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្តែងបន្តទៀត។ ក្រុមហ៊ុនសំរេចផ្អាកការប្រគុំតន្ត្រីបណ្តោះអាសន្ន រហូតដល់ស្ថានភាព កូវីដ១៩ មានភាពប្រសើរឡើងវិញ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន










