ព័ត៌មានចុងក្រោយ
  • ចំណេញជាងមុន! ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចុះ MOU ជាមួយនឹង CAMBA ដែលនឹងធ្វើការបញ្ចុះតម្លៃលើសេវាប្រើប្រាស់ទាំងនេះរបស់អ្នកដំណើរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 3, 2023 Khmernote

    កាលពីថ្ងៃព្រហ្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដោយមានអញ្ជើញការចូលរួមជាសក្ខីភាព ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ សមាជិកសមាជិកាសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប។ លទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈនៃការយោគយល់នេះ រួមមានដូចជា៖ (១) ការបញ្ចុះថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ត និងចំនួនការធ្វើដំណើរក្នុងមួយថ្ងៃ (២) ការបញ្ចុះថ្លៃសេវាអូសសណ្តោងចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ (៣)ជំរុញការប្រើប្រាស់ឧបករណ៍ ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង (៤)

  • ក្រុមហ៊ុនសំណង់លំដាប់ទី១របស់សិង្ហបុរី ប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 3, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD និងជាក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរីបានប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ ការប្រកាសរបស់នាយកប្រតិបត្តិក្រុមហ៊ុនសិង្ហបុរីនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក Greory Lin បានស្នើសុំកិច្ចសហការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងជាមួយភាគីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ និងគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូនកពលករផ្នែកសំណង់ ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម សម្លឹងឃើញថា នាពេលខាងមុខ កម្ពុជាអាចនឹងនាំចេញផ្លែស្វាយ និងផ្លែចេកខ្មែរទៅលក់នៅបារាំង ហើយនាំចូលមកវិញផ្លែប៉ោមបារាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 2, 2023 Khmernote

    នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្លឹងឃើញពីលទ្ធភាព ក្នុងធ្វើពាណិជ្ជកម្មកសិផលជាមួយបារាំង ដោយក្នុងនោះកម្ពុជាអាចនឹងនាំចូលផ្លែប៉ោមពីបារាំង ហើយបារាំងអាចនាំចេញផ្លែស្វាយ និងផ្លែចេកពីកម្ពុជា នៅពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ដ្រីបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសបារាំង ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ រួបរួម និងទុកចិត្តគ្នា ដើម្បីជួយឲ្យកសិផលខ្មែរ អាចឈានចូលទីផ្សារប្រទេសបារាំង និងអឺរ៉ុប ឲ្យបានកាន់តែច្រើន តាមរយៈការវិនិយោគដាក់ទុនរួមគ្នាក្តី។

  • មិនធម្មតា! វៀតណាម កំណត់គោលដៅរកចំណូលឱ្យបាន ១ពាន់លានដុល្លារពីការនាំចេញដូង និងផលិតផលច្នៃពីផ្លែដូង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 2, 2023 Khmernote

    វៀតណាម បានកំណត់គោលដៅរកចំណូលឱ្យបាន ១ពាន់លានដុល្លារពីការនាំចេញផលិតផលពីផ្លែដូង ខណៈកាលពីឆ្នាំមុន ការនាំចេញផលិតផលដូងមានតម្លៃ ៩០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។ លោក Cao Ba Dang Khoa អគ្គលេខាធិការស្តីទីរបស់សមាគមដាំដុះដូង បានមានលើកឡើងថា ប្រទេសនេះបានឡើងដល់ចំណាត់ថ្នាក់ទីបួននៅអាស៊ីទាក់ទងនឹងការនាំចេញដូង។ លោកបានបន្តថា គ្រប់ផ្នែកនៃផ្លែដូង ត្រូវបានច្នៃយកមកប្រើប្រាស់បានទាំងអស់មិនថា ដើម ស្លឹក ផ្លែ ដោយឧស្សាហកម្មកែច្នៃបានបង្កើតផលិតផលប្រហែល ២០០ ចេញពីផ្លែដូងក្នុងនោះមានដូចជា ស្ករគ្រាប់ fibre ធ្យូង ប្រេង ទឹកដោះគោដូង និងកំរាលព្រំជាដើម។ លើសពីនេះទៅទៀត សមាគម​កំពុង​សម្រប​សម្រួល​ជាមួយ​ឧស្សាហកម្ម និង​មូលដ្ឋាន​មួយ​ចំនួន

  • នៅតែខ្លាំង! លោក Elon Musk គ្រងតំណែងជាអ្នកមានបំផុតលើលោកម្ដងទៀត ក្រោយរបូតទ្រព្យអស់រាប់ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ March 1, 2023 Khmernote

    បន្ទាប់ពីរបូតតំណែងជាអ្នកមានបំផុតលើលោក និងរបូតទ្រព្យរាប់ពាន់លានដុល្លារអស់រយៈពេលប៉ុន្មានខែជាប់ៗគ្នា ស្រាប់តែកាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ មហាសេដ្ឋី Elon Musk បានត្រឡប់មកគ្រងតំណែងជាអ្នកមានបំផុតលើលោកវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Street។ តាមប្រភពដដែលបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុន Tesla បានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅលើទីផ្សារភាគហ៊ុន ពោលគឺ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ភាគហ៊ុន Tesla កើនឡើង ៦៨.៦% ដែលមានន័យថា បន្ថែមតម្លៃ ២៦៧ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងមូលធនប័ត្រទីផ្សារ។ ជាមួយគ្នានេះដែរ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មហាសេដ្ឋី Elon Musk ឥឡូវនេះត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១៨៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៧

  • វៀតណាមគ្រោងបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ១លានតោន ក្នុងតម្លៃល្អទៅតាមគុណភាពគ្រាប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ជាវីដេអូបានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) និងសមាគមស្វាយចន្ទីវៀតណាម បានចុះអនុស្សារណៈយោគយល់ ក្នុងការទិញ-លក់គ្រាប់ស្វាយចន្ទីឆៅត្រង់ទៅក្រុមហ៊ុនកែច្នៃរបស់វៀតណាម ដើម្បីកាត់បន្ថយឈ្មួញកណ្តាល ដែលធ្វើឱ្យកសិករលក់បានក្នុងតម្លៃល្អប្រសើរ។ ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងអំឡុងពេលសមាគមស្វាយចន្ទីកម្ពុជា បានដឹកនាំប្រតិភូចូលរួម ក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំនៅវៀតណាម លើកទី១២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សូមជម្រាបថា បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កម្ពុជាមានរោងចក្រកែច្នៃតិច ហេតុនេះត្រូវការការទិញគ្រាប់ឆៅក្នុងទំហំធំពីវៀតណាម។ នៅក្នុងការចុះ MOU នេះ វៀតណាមត្រូវការទិញគ្រាប់ស្វាយចន្ទីឆៅពីប្រមាណ

  • ក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល ចែកចាយ និងលក់រថយន្ត Mercedes-Benz នៅកម្ពុជា ប្រកាសបញ្ចប់ដំណើររបស់ខ្លួនចាប់ពីថ្ងៃនេះទៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 1, 2023 Khmernote

    ក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់អតិថិជន ស្ដីពីការបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំព្រះរាជណាចក្រកម្ពុជា។ នេះដោយយោងតាមការចុះផ្សាយនៅលើគេទំព័រ Mercedes-Benz Cambodia។ ការបញ្ចប់ដំណើរការទទួលសិទ្ធចែកចាយ និងដាក់លក់ខាងលើ គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ហើយចាប់ពីថ្ងៃទី០១​ ខែ មីនា តទៅ ក្រុមហ៊ុន RMA (Cambodia) PLC. នឹងចូលខ្លួនមកបន្តដំណើរការ ក្នុងនាមជាអ្នកផ្ដល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្ត ដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី

  • ចាប់តាំងពីបើកឱ្យដំណើរការមកទល់ ចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុបជិត ១១លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2023 Khmernote

    ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC)