ព័ត៌មានចុងក្រោយ
  • ឯកឧត្តម ស៊ុន ចាន់ថុល៖ « ផ្លូវជាតិលេខ៤ ប្រវែង១៩៦ គីឡូម៉ែត្រដែលត្រូវលើកកម្រិតគុណភាពពី ៧ ទៅ​១០ម៉ែត្រ និងពី ២ ទៅ ៤គន្លង អាចនឹងរួចរាល់សព្វគ្រប់ក្នុងឆ្នាំ២០២៥» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2023 Khmernote

    ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់ផងដែរ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី

  • វៀតណាម ប្រកាសបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹក កម្ពុជា-វៀតណាម (វិញសឿង-ក្អមសំណ) ដាក់ឱ្យដំណើរការជាផ្លូវការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹកវៀតណាម វិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញសឿងរបស់វៀតណាម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និង ផ្លូវទឹកក្អមសំណ-វិញសឿង នៃប្រទេសទាំងពីរ ។ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់រដ្ឋបាលខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលបានខិតខំស្នើសុំរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក​ ផ្លូវទឹក

  • មហាសេដ្ឋី Bill Gates ដែលធ្លាប់បានសារភាពថា ខ្លួនមិនពូកែផឹកស្រាបៀរ ចំណាយប្រាក់ជាង ៩០០លានដុល្លារទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Heineken បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 23, 2023 Khmernote

    លោក Bill Gate ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តធម៌ បានទិញភាគហ៊ុនក្នុងតម្លៃ ៩០២លានដុល្លារ នៅក្នុងក្រុមហ៊ុនស្រាបៀរ Heineken របស់ប្រទេសហូឡង់ បើទោះបីជារូបគាត់មិនមែនជាអ្នកពូកែផឹកស្រាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ តាមប្រភពដដែល បានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានទិញភាគហ៊ុន ៣.៧៦% នៅក្នុង Heineken Holding NV ដែលជាក្រុមហ៊ុនមេរបស់ Heineken កាលពីថ្ងៃទី១៧ ខែកុម្ភៈ នេះបើយោងតាមឯកសារមួយទៅកាន់អាជ្ញាធរទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសហូឡង់។ លោក Gate បានទិញភាគហ៊ុនចំនួន

  • ក្រសួងពាណិជ្ជកម្មថៃ អំពាវនាវឱ្យពលរដ្ឋវ័យក្មេងៗ ញ៉ាំបាយឱ្យច្រើនៗ ក្រោយការប្រើប្រាស់អង្ករនៅក្នុងប្រទេសបានធ្លាក់ចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 23, 2023 Khmernote

    ក្រសួងពាណិជ្ជកម្មថៃ បានចាប់ផ្ដើមយុទ្ធការអំពាវនាវពលរដ្ឋវ័យក្មេងៗ ញ៉ាំបាយឱ្យច្រើនៗ បន្ទាប់ពីការសិក្សាថ្មីៗនេះបានបង្ហាញថា ការប្រើប្រាស់អង្ករនៅក្នុងប្រទេសថៃបានធ្លាក់ចុះ។ លោក Udom Srisomsong អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៨ អត្រានៃការប្រើប្រាស់អង្ករក្នុងចំណោមប្រជាជនថៃ ជាពិសេសក្មេងជំនាន់ក្រោយបានធ្លាក់ចុះពី ១០០ គីឡូក្រាមមក ៧២គីឡូក្រាម សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។ ជាមួយគ្នានេះ នៅទីក្រុងបាងកក អត្រានៃការប្រើប្រាស់អង្ករបានធ្លាក់ចុះមកត្រឹមតែ ៥០ គីឡូក្រាមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដើម្បីទប់ទល់នឹងបញ្ហា នាយកដ្ឋាន​បានបង្កើតកម្មវិធីមួយឈ្មោះថា “Thai Kids Enjoy Thai Rice” ផ្សព្វផ្សាយនៅតាមសាលារៀនចំនួន ១០ ក្នុងក្រុងបាងកក ព្រម​ទាំង​ទៅ​ផ្សារ Chatuchak

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងជួយវិនិយោគលើការកែច្នៃស្រូវ សម្រាប់នាំចេញ ខណៈកម្ពុជានៅខ្វះម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 23, 2023 Khmernote

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញបំណងចង់ឱ្យប្រទេសបារាំងវិនិយោគលើវិស័យកសិកម្ម ផ្នែកកែច្នៃស្រូវ សម្រាប់ការនាំចេញ។ សម្ដេចតេជោ បានលើកឡើងពីបំណងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចបានជម្រាបជូនឯកឧត្តម រ៉េមី អំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង

  • ទីបំផុត! ព្រលានយន្ដហោះតារាសាគរ គ្រោងនឹងបើកការហោះហើរជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 22, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អភិបាលរងខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកការហោះហើររបស់ខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ ដើម្បីជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង ១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ។ សំឡេង « សម្រាប់វឌ្ឍភាពនៃព្រលានយន្តហោះ ព្រលានយន្ត ហោះរបស់ក្រុមហ៊ុន Union

  • ក្រុមហ៊ុនកសិកម្មជប៉ុនចំនួន ២ គ្រោងវិនិយោគលើការដាំ ជី មួយប្រភេទនៅខ្មែរ ហើយនាំចេញទៅជប៉ុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 22, 2023 Khmernote

    ក្រុមហ៊ុនកសិកម្មជប៉ុនចំនួន ២ មានគម្រោងវិនិយោគដាំជីបន្លានៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសជប៉ុន។ គម្រោងនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំពោះការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ភាគីក្រសួងត្រៀមខ្លួនជួយ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុនខាងលើមានដូចជា៖ ក្រុមហ៊ុនកសិកម្ម និងធនាគរជប៉ុនមានដូចជា ក្រុមហ៊ុន Maru Co.,LTD ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank

  • ល្អមែនទែន! កូរ៉េ នឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់ពលករបរទេសចប់អាណត្តិ ហើយផ្ដល់ប្រាក់កម្ចីជួយបើកអាជីវកម្មទៀត ដោយពលករកម្ពុជាមានអាទិភាពជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 22, 2023 Khmernote

    ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនពលករខ្មែរដែលធ្វើធ្វើការនៅប្រទេសកូរ៉េ ជាពិសេសបងប្អូនពលករដែលចប់អាណត្តិ ដោយភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ នេះដោយយោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងកិច្ចពិភាក្សា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះ ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។ ជាងនេះទៅទៀត ភាគីកូរ៉េ សន្យានឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ សូមជម្រាបថា ក្នុងឆ្នាំ២០២២