ព័ត៌មានចុងក្រោយ
  • ខេត្តព្រះវិហារ កំពុងរៀបចំតុបតែងខ្លួន ដើម្បីប្រែក្លាយទៅជាខេត្តកសិកម្មសរីរាង្គមួយនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 18, 2023 Khmernote

    ខេត្តព្រះវិហារកំពុងតែរៀបចំខ្លួននៅក្នុងគោលដៅចំបងប្រែក្លាយទៅជាខេត្តកសិកម្មសរីរាង្គមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមប្រសាសន៍ឯកឧត្តម គឹម រិទ្ធី អភិបាល ខេត្តព្រះវិហារ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ឯកឧត្តម បានមានប្រសាសន៍ថា វិស័យកសិកម្មគឺជាវិស័យដ៏មានសក្តានុពលចំបងនៅខេត្ត ហើយគួបផ្សំនឹងធនធានដែលកំពុងតែមាន ដូចជាស្រូវសរីរាង្គ ស្វាយចន្ទីសរីរាង្គ ក៏ដូចជាកសិផលផ្សេងៗរួមទាំងដំឡូងមីសីរាង្គដែលកំពុងតែទទួលបានការស្វាគមន៍ស្រាប់ ខេត្តមានបំណងជំរុញឲ្យកសិករនៅទូទាំងខេត្តប្រែក្លាយផលិតផលរបស់ខ្លួនទៅជាកសិកម្មសរីរាង្គ ។ ឯកឧត្តមបានបន្ថែមថា ផលិតផលកសិកម្មសរីរាង្គគឺជាផលិតផលដែលអាចទទួលបានតម្លៃបន្ថែម ហើយកសិករយើងអាចលក់ផលិតផលបានថ្លៃជាងផលិតផលកសិកម្មដែលប្រើថ្នាំឫជីគីមី ទោះបីជាផលិតផលតាមបែបសរីរាង្គទទួលបានទិន្នផលទាបជាងកសិកម្មប្រើជីនិងថ្នាំគីមីកសិកម្មក៏ដោយចុះ ។ ឯកឧត្តមបានបញ្ជាក់ថា “ តាមការសិក្សារបស់យើងឃើញថា ផលិតផលសរីរាង្គ គឺអាចឲ្យកសិករយើងលក់បានថ្លៃជាងផលិតផលកសិកម្មធម្មតាប្រមាណជា ពី ២០ ទៅ ៥០ ភាគរយ

  • ដំណឹងល្អ! អភិបាលខេត្តប៉ៃលិន ប្រកាសទិញផ្លែស្វាយ និងផ្លែមៀនជាច្រើន ដោយបងប្អូនកសិករអាចទាក់ទងតាមលេខ ២ខ្សែនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 17, 2023 Khmernote

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់លោកជំទាវ បាន​ ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសថា ចំពោះបងប្អូនដែលមានចំការ ស្វាយ និង ផ្លែមៀន មិនទាន់រកទីផ្សារលក់ចេញ អាចទំនាក់ទំនងលេខទូរស័ព្ទ ២ខ្សែខាងក្រោម ដែលនឹងជួយសម្របសម្រួល ជួយបងប្អូនបានជាមួយក្រុមហ៊ុនជូនបងប្អូនដោយឥតគិតថ្លៃ ព្រោះបច្ចុប្បន្នរោងចក្រកំពុងតំរូវការជាច្រើន។ នៅក្នុងការប្រកាសនោះបងប្អូនអាចទាក់ទងតាមលេខទូរស័ព្ទ៖ ១.កញ្ញា មូល វន្នី 092900847 ២.លោក ស្រេង វិច្ចិកា 090877677 តាមរយៈពេលការប្រកាសរបស់លោកជំទាវ ក្រៅពីជួយរកទីផ្សារជូនបងប្អូនកសិករ លោកជំទាវ ក៏ប្រកាសដំណឹងជ្រើសរើសកំលាំងពលកម្មបំរើការងារជាច្រើននៅរោងចក្រសម្ងួតផ្លែមៀន និងសម្ងួតផ្លែស្វាយផងដែរ។ សូមបញ្ជាក់ជូនថា ការប្រកាសរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន គឺជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាកសិករដែលកំពុងដាំដុះដំណាំផ្លែស្វាយ និងផ្លែមៀន ហើយពិបាកស្វែរកទីផ្សារ៕

  • ខែដំបូងនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ៣០០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 17, 2023 Khmernote

    ក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១ ២១៧.៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០.៥៩ លានដុល្លារ) ស្មើនឹង ៨.៤២% នៃផែនការច្បាប់ថវិការឆ្នាំ២០២៣។ តួលេខចំណូលពន្ធរបស់លោក គង់ វិបុល នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ចំណូលពន្ធនេះ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០.០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង ៤,២៩%។

  • គ្រោះរញ្ជួយដីនៅតួកគី ធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងមួយ ត្រូវខាតបង់ប្រាក់ជាង ២ពាន់លានដុល្លារ ខណៈបានបំផ្លាញរចនាសម្ព័ន្ធរូបវន្តក្នុងតម្លៃសរុប ២៥ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 17, 2023 Khmernote

    ក្រុមហ៊ុនធានារ៉ាប់រងសម្រាប់គ្រោះមហន្តរាយ Karen Clark & Company (KCC) កាលពីព្រហស្បតិ៍ ម្សិលមិញ នេះ បាននិយាយថា ក្រុមហ៊ុនអាចនឹងខាតបង់ប្រាក់ធនារ៉ាបរងចំនួន ២.៤ពាន់លានដុល្លារ ដោយសារតែការរញ្ជួយដីនៅក្នុងប្រទេសតួកគីកាលពីដើមខែនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រុមហ៊ុនខាងលើបានបន្តថា ការខាតបង់ទ្រព្យសម្បត្តិសរុបពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ត្រូវបានគេរំពឹងថា នឹងមានចំនួនជិត ២០ពាន់លានដុល្លារ។ ហើយតួលេខនៃការបាត់បង់ការធានារ៉ាប់រងរបស់ក្រុមហ៊ុននេះ មិនរាប់បញ្ចូលប្រទេសស៊ីរី នោះឡើយ។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ ការរញ្ជួយដីបានបំផ្លាញឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនូវអគារជាង ៤១,០០០

  • អភិបាលខេត្ត៖ រយៈពេល ៥ឆ្នាំ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះគម្រោងវិនិយោគទូទាំងខេត្តមានចំនួន ១ ១៨៦គម្រោង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 16, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ នេះ អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះ ដាល នៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែសមុទ្រទឹកជ្រៅ, និងការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត ផងដែរ។ ​ថ្លែងក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សំណង់អគារសរុបក្នុងខេត្តព្រះសីហនុ មានចំនួន ១ ០០៦អគារ

  • ភ្នំពេញ-សៀមរាបកៀកបង្កើយ ខណៈក្រសួងសាធារណការ បង្ហើបថា គម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងចុះហត្ថលេខាក្របខណ្ឌការងារនៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 16, 2023 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។ ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង កាលពីព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកំពុងជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគ​ម្រោ​ង​នេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ​។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប មានក្រុមហ៊ុនចំនួន ៤ កំពុងសាងសង់ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី

  • កម្ពុជានឹងកាន់តែរីកចម្រើន ខណៈធុរកិច្ចអាល្លឺម៉ង់ ចង់វិនិយោគលើវិស័យរោងចក្រផលិតរថយន្ត និងវិស័យធំៗ ៦ទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 16, 2023 Khmernote

    ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ។ ចំណា​ប់អារម្មណ៍នេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣៕ នៅក្នុងជំនួបនោះ ក្រៅពីចំណាប់អារម្មណ៍លើវិស័យខាងលើ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%

  • ឡូយណាស់! ផ្លែមៀនកម្ពុជាដាក់លក់លើ Alibaba ត្រឹមតែ ៣ថ្ងៃ លក់បានរហូតដល់ទៅ ១៨តោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 15, 2023 Khmernote

    កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។ សូមបញ្ជាក់ផងដែរថា តាមរយៈការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba