ព័ត៌មានចុងក្រោយ
  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុននាំមុខគេមួយរបស់ចិនសិក្សាពីគម្រោង វិនិយោគផ្លូវល្បឿនលឿនធុនស្រាល និងផ្លូវរថភ្លើងធុនស្រាលនៅភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 10, 2023 Khmernote

    កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន ​Beijing Urban Construction Group និង​ក្រុមហ៊ុន ​China Metro Group ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ

  • មកស្គាល់ដំណាំចំណូលខ្ពស់ ១ប្រភេទ ដែលកំពុងមានតម្រូវការទីផ្សារខ្លាំងក្នុងពេលបច្ចុប្បន្ន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 9, 2023 Khmernote

    អ្នកជំនាញផ្នែកជីវៈចម្រុះនៃក្រសួងបរិស្ថានបានលើកឡើងថា បច្ចុប្បន្ននេះ ប្រភេទដំណាំ វ៉ាន់នីឡា គឺជាដំណាំវល្លិ៍ ដែលភាគច្រើនកំពុងតែមានតម្រូវការខ្ពស់ សម្រាប់យកទៅប្រើប្រាស់ដាក់ក្នុងភេសជ្ជៈ និងគ្រឿងសម្អាង ជាពិសេសប្រភេទដំណាំនេះ អាចនឹងទទួលបានចំណូលច្រើននៅពេលប្រមូលផល ខណៈទីផ្សារបាន និងកំពុងតែមានតម្រូវការខ្ពស់នោះ។ សម្រាប់ប្រភេទដំណាំ វ៉ាន់នីឡានេះ ដើម្បីឱ្យការដាំដុះ និងការទទួលបាននូវទិន្នផល និងចំណូលកាន់តែខ្ពស់នោះ ត្រូវមានមានការមើលថែទាំបានល្អ មានបច្ចេកទេសខ្ពស់ក្នុងការដាំដុះ មានអាកាសធាតុ និងភូមិសាស្រ្ដល្អផងដែរ។ ក្នុងដំណើរចុះពិនិត្យមើលពីវឌ្ឍនភាពនៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក ចន្ធី សុមេត្ដា ប្រធានការិយាល័យជីវៈសុវត្ថិភាពនៃក្រសួងបរិស្ថានបានបញ្ជាក់ថា

  • ក្រុងចំនួន ៥ របស់កម្ពុជា និងប្រទេសចំនួន ៥ នៃតំបន់អាស៊ី ចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 9, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុងចំនួន៥ របស់ព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ី ចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើង នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប ដែលស្ថិតនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ចំពោះក្រុងចំនួន៥ របស់ព្រះរាជាណាចក្រកម្ពុជា

  • CEO ក្រុមហ៊ុនធំៗរបស់អាមេរិក ប្រកាសកាត់ប្រាក់ខែខ្លួនឯង ខណៈពេលដែលវិបត្តិសេដ្ឋកិច្ចនៅតែបន្តមាន បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 9, 2023 Khmernote

    មួយរយៈចុងក្រោយនេះ ឃើញថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើនបាននាំគ្នាប្រកាសកាត់បន្ថយបុគ្គលិករាប់ពាន់ រាប់ម៉ឺននាក់ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅតែបន្តមាន។ យ៉ាងណាមិញមិនត្រឹមតែកាត់បន្ថយបុគ្គលិកនោះទេ នាយកប្រតិបត្តិក្រុមហ៊ុនយក្សជាច្រើនក៏បានប្រកាសកាត់បន្ថយប្រាក់ខែរបស់ខ្លួនផងដែរ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានចេញផ្សាយថា CEO ក្រុមហ៊ុនខា្នតយក្សរបស់អាមេរិកចំនួន ៦រូប បាននិងកំពុងកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីដោះស្រាយ និងទប់ទល់វិបត្តិក្នុងនោះរួមមាន៖ ១.ក្រុមហ៊ុន Google៖ Google គ្រោងនឹងកាត់បន្ថយប្រាក់ខែរបស់នាយកប្រតិបត្តិជាន់ខ្ពស់ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយ បន្ថែមពីលើការបញ្ឈប់បុគ្គលិកចំនួន ១២,០០០នាក់។ ប៉ុន្តែមិនមានតួលេខច្បាស់លាស់ណាមួយបង្ហាញថា ប្រាក់ខែរបស់លោក Sundar Pichai ដែលជានាយកប្រតិបត្តិក្រុមហ៊ុន នឹងត្រូវកាត់ប៉ុន្មាននោះទេ។ ២.ក្រុមហ៊ុន Apple៖ យោងតាមឯកសាររបស់គណៈកម្មការមូលបត្រ ក្រុមហ៊ុន Apple

  • មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បញ្ជាក់ថា គម្រោងរថភ្លើងទំនើបចំនួន ៤ កំពុងស្ថិតក្នុងការសិក្សា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 9, 2023 Khmernote

    ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងរថភ្លើងទំនើបចំនួន ៤ កំពុងស្ថិតក្នុងការសិក្សាដើម្បីសាងសង់។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងពីកម្រោងនេះ នៅក្នុងជំនួបពិភាក្សាការងារលើកទី២ ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវគម្រោងសិក្សាមួយចំនួនដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway)

  • ក្រុមហ៊ុនរបស់ប្រទេសធំមួយ កំពុងចាប់អារម្មណ៍សង់ កន្រ្តកខ្សែកាប ដែលនឹងជួយឱ្យកម្ពុជាកាន់តែទំនើប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 8, 2023 Khmernote

    ក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនមួយរបស់ប្រទេសអូទ្រីស កំពុងចាប់អារម្មណ៍ការសាងសង់កន្រ្តកខ្សែកាប (Cable Car) នៅកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារលើកទី២ រវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវគម្រោងសិក្សាមួយចំនួនដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT)

  • ក្នុងឆ្នាំ២០២៣ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥ ជាប្រទេសដែលមាន IQ ខ្ពស់ក្នុងចំណោមប្រទេស ១៩៩ លើពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 8, 2023 Khmernote

    ក្នុងឆ្នាំ២០២៣ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥ ជាប្រទេសដែលមាន IQ ខ្ពស់ក្នុងចំណោមប្រទេស ១៩៩ លើពិភពលោក ដែលមានកម្រិត IQ (៩៩.៧៥) នេះបើយោងតាមការចុះផ្សាយរបស់ World Population Review ។ តាមប្រភពដដែល ប្រទេសដែលមាន IQ ខ្ពស់ជាងគេទាំង ១០ ក្នុងចំណោមប្រទេសខាងលើគឺ៖ ១. ជប៉ុន (១០៦.៤៨ IQ) ២. តៃវ៉ាន់ (១០៥.៤៧ IQ) ៣. សិង្ហបុរី ( ១០៥.៨៩

  • ខែដំបូងនៃឆ្នាំថ្មី គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ កើនឡើងជិត ២ពាន់ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 8, 2023 Khmernote

    ក្នុងខែដំបូងនៃឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ហើយបានកើនឡើង ២០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គ្រឺះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមប្រភពដដែល ក្នុងខែមករា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧,៤៣៦នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៦៧៦,៤៦% ធៀបនឹងខែមករា ឆ្នាំ២០២២។​ ជាមួយគ្នានេះ ចំណូលពីការលក់បណ្ណមានចំនួន ៣,៦៤៣,៤៩៧ កើនឡើង ១៩៤០,៩៥% បើធៀបនឹងខែមករា ឆ្នាំមុន៕ អត្ថបទ៖ លីនី