ព័ត៌មានចុងក្រោយ
  • ស្វាយចន្ទីខ្មែរកាន់តែអស្ចារ្យ ខណៈក្រុមហ៊ុនជប៉ុនធំមួយ គ្រោងបង្កើតរោងចក្រកែច្នៃសំបកចន្ទីទៅជាប្រេងឥន្ធនៈ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 8, 2023 Khmernote

    ​ក្រុមហ៊ុន Top Planning Japan Co.,LTD របស់ជប៉ុន គ្រោងវិនិយោគបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា និងផលិតទៅទីផ្សារពិភពលោក ហើយកាន់តែពិសេសនោះគឺការកែច្នៃសំបកចន្ទីទៅជាប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ក្នុងជំនួបប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការកែច្នៃសំបកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះ

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ប្រកាសកាត់បន្ថយបុគ្គលិក ខណៈក្រុមហ៊ុនកំពុងជាប់គាំងការនាំចេញរថយន្តជាលើកដំបូង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 7, 2023 Khmernote

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម Vinfast ប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ការកាត់បន្ថយនេះ ចំពេលការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុនកំពុងជាប់គាំង ជាមួយនឹងការនាំចេញរថយន្តជាលើកដំបូង និងរៀបចំសម្រាប់ការចុះបញ្ជីភាគហ៊ុន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup JSC (VIC.HM) បាននិងកំពុងផ្លាស់ប្តូរទៅពង្រីកនៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថា នឹងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលមានស្រាប់។ អ្នកនាំពាក្យក្រុមហ៊ុន VinFast បាននិយាយថា ក្រុមហ៊ុនមិនកាត់បន្ថយបុគ្គលិកនៅក្នុងប្រទេសវៀតណាមឡើយ ប៉ុន្តែចំពោះការកាត់បន្ថយនៅសហរដ្ឋអាមេរិក គេមិនដឹងថាផ្នែកណាខ្លះរងប៉ះពាល់នោះទេ។ គួរបញ្ជាក់ផងដែរថា VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០១៩ បានជួលមនុស្សប្រហែល ១៥០នាក់នៅក្នុងសហរដ្ឋអាមេរិក៕ អត្ថបទ៖ លីនី ប្រភព៖ vnexpress

  • ស្រូវមិត្ដក្រៀលចំនួន ៧៥តោន ត្រូវបានគម្រោងស្រូវមិត្តសត្វក្រៀល ទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 7, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ ស្រូវមិត្ដក្រៀលចំនួន ៧៥តោន ត្រូវបានគម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ដែលបានជួយសម្រួលជីវភាពបងប្អួនប្រជាកសិករនៅសហគមន៍ការពារទេសភាពអន្លង់ព្រីង ក្នុងគោលដៅការពារ និង អភិរក្សធនធានធម្មជាតិជីវៈចម្រុះ។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឲ្យដឹងថា ក្រោយពីបញ្ចប់ការច្រូតកាត់ ឆ្នាំ២០២២នេះ មានកសិករចំនួន ៤៩គ្រួសារបានលក់ស្រូវរបស់គាត់ប្រមាណជា៧៥តោន ដោយឡែក ៥១គ្រួសារទៀត បានសម្រេចទុកស្រូវដែលផលិតបានទាំងអស់សម្រាប់បរិភោគ។ លោកបានបន្តថា គោលដៅនៃការដាំដុះស្រូវមិត្តសត្វក្រៀល ប្រជាកសិករត្រូវគោរពលក្ខខណ្ឌចំនួន ១២ចំណុច និងអនុវត្តតាមវិធីសាស្រ្តកសិកម្មបែបធម្មជាតិដោយកាត់បន្ថយការប្រើប្រាស់ថ្នាំ និងជីគីមីជា អតិបរមា ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ជាពិសេសសត្វក្រៀល។ បន្ថែមពីលើនេះ កសិករផលិតស្រូវមិត្តក្រៀលបានបន្សល់ស្រូវក្នុងស្រែ ចាប់ពី

  • បើកឆាកខែថ្មី! កម្ពុជា ទទួលបានគម្រោងគ្រាក់ៗដល់ទៅ ១១ ក្រោមទុនវិនិយោគសរុបជាង ៥២ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 7, 2023 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអនុម័តគម្រោងវិនិយោគដល់ទៅ ១១គម្រោងក្រោមទុនសរុបរហូតដល់ជាង ៥២ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋជាង ១ម៉ឺនកន្លែងនៅតាមបណ្ដាខេត្ត និងក្រុងភ្នំពេញ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។ ២-“ALL WIN

  • អស្ចារ្យណាស់! កម្ពុជាទទួលបានពានរង្វាន់សរុបដល់ទៅ ១៧ ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នៅឥណ្ឌូនេស៊ី ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 7, 2023 Khmernote

    (ឥណ្ឌូណេស៉ី)៖ កម្ពុជាទទួលជ័យលាភីនិងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះមានរង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤។ គួរជម្រាបថា ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានផ្តល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដា៖ ១. ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៤៣ ២. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន២៩ ៣. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៤៨ ៤. សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៣៨។ ឯកឧត្ដម

  • ផ្លែទុរេននៅវៀតណាម ឡើងថ្លៃ ៣ដងនៃតម្លៃដើម ដោយសារតម្រូវការច្រើនពីប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2023 Khmernote

    តម្លៃទុរេននៅវៀតណាម បានកើនឡើង ៣ដងរហូតដល់ជាង ៦ ទៅជាង ៨ដុល្លារ ក្នុងមួយគីឡូក្រាមនៅកសិដ្ឋានភាគខាងត្បូងដោយសារតម្រូវការពីប្រទេសចិនបានកើនឡើង។ អាជីវករលក់ទុរេននៅភាគខាងត្បូងទីក្រុង Can Tho បាននិយាយថា គាត់មិនមានលទ្ធភាពទិញទុរេនក្នុងបរិមាណគ្រប់គ្រាន់ដើម្បីលក់ឱ្យអតិថិជនក្នុងស្រុកឡើយ ដោយសារកសិករទុកលក់ឱ្យឈ្មួញនាំចេញព្រោះបានតម្លៃខ្ពស់។ ជាមួយគ្នានេះ កសិករក្នុងតំបន់ជាច្រើនទៀត បានលើកឡើងថា ដោយសារតម្រូវការពីប្រទេសចិនបានកើនឡើងច្រើនដងធៀបនឹងឆ្នាំមុន​ដូ ឈ្មួញត្រូវប្រមូលរាប់រយតោនក្នុងមួយថ្ងៃដើម្បីចែកចាយទៅប្រទេសចិន ប៉ុន្តែការផ្គត់ផ្គង់អាចបំពេញតម្រូវការបានត្រឹមតែ ៣០% ទៅ ៥០% ប៉ុណ្ណោះ។ ជាមួយគ្នានេះ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបាននិយាយថា ទុរេនវៀតណាមល្អជាងផ្លែទុរេនដែលដាំដុះនៅប្រទេសថៃ និងហ្វីលីពីនសម្រាប់នាំចេញទៅប្រទេសចិន គួរបញ្ជាក់ផងដែរថា កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ផ្លែ​ទុរេន​ស្រស់​របស់វៀតណាម​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ជាលើកដំបូងក្រោម​កូតា​ផ្លូវការ ខណៈ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​ពិធីសារ​ដែល​អនុញ្ញាត​ឱ្យ​កសិករ​វៀតណាម​ដាំ​ទុរេន​ក្រោម​ស្តង់ដារ​ចិន៕ អត្ថបទ៖

  • ផលិតផលសម្លៀកបំពាក់ ស្បែងជើង និងសម្ភារធ្វើដំណើរ គ្រប់គ្រងជាងពាក់កណ្តាលនៃទំហំនាំចេញរបស់កម្ពុជា ខណៈសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាទីផ្សារធំៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 4, 2023 Khmernote

    យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ​ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង ១ពាន់លានដុល្លារ ឬ ១៣% ដែលមានចំណែកប្រមាណ ៤០%នៃការនាំចេញសរុប។ រីឯការនាំចេញស្បែកជើង មានតម្លៃ១ ៧៣៧លានដុល្លារ កើនឡើង ២៥%​ ​និងការនាំចេញសម្ភារៈធ្វើដំណើរ ក្នុងតម្លៃ ១៧៧៧ លានដុល្លារ​បានកើនឡើង១៩% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានប្រាប់អ្នកយកប័ត៌មានថា ​វិស័យកាត់ដេរបានតួនាទីយ៉ាងសំខាន់ ចំពោះសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ។ បច្ចុប្បន្ននេះ ​​មានកម្មករ កម្មការនីប្រមាណ ១លាននាក់

  • លោក Joko Widodo ជឿជាក់ខ្លាំងថា Tesla នឹងមកវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 3, 2023 Khmernote

    ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មានទំនុកចិត្តថា ក្រុមហ៊ុន Tesla នឹងបញ្ចប់កិច្ចព្រមព្រៀងមួយក្នុងការវិនិយោគលើរោងចក្រផលិតរថយន្តនៅក្នុងប្រទេសរបស់គាត់ ខណៈឥណ្ឌូនេស៊ីបានផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះជាច្រើន រាប់ចាប់ពីការបន្ធូរបន្ថយពន្ធរហូតដល់សម្បទានរ៉ែនីកែល។ លោក Jokowi បាននិយាយថា៖ “គាត់មានទំនុកចិត្តថា ប្រទេសឥណ្ឌូនេស៊ីមានប្រៀបជាងប្រទេសផ្សេងទៀត ដែលធ្វើឱ្យក្រុមហ៊ុន Tesla កំពុងពិចារណាសម្រាប់ការវិនិយោគ ព្រោះប្រទេសនេះមានទុនបម្រុងនីកែលធំបំផុត និងទីផ្សារក្នុងស្រុកដ៏ធំមួយផងដែរ”។ លោក បានបន្តថា៖ ឥណ្ឌនេស៊ី នឹងផ្តល់​សម្បទាន​នីកែល រួមទាំងការលើកទឹកចិត្តផ្សេងទៀតដូចជា ការបន្ធូរបន្ថយពន្ធ និងគម្រោងឧបត្ថម្ភធនលើការទិញរថយន្តអគ្គិសនី ដើម្បីកសាងទីផ្សារសម្រាប់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោក។ គួរបញ្ជាក់ផងដែរថា លោក Joko Widodo បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិ