- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2023 Khmernote
ទូរស័ព្ទ iPhone 14 នៅក្នុងប្រទេសវៀតណាមត្រូវបានដាក់លក់នៅក្នុងមានតម្លៃទាបបំផុតលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា មូលហេតុដែលនាំឱ្យតម្លៃ iPhone 14 ទាបបែបនេះ គឺដោយសារតម្រូវការ iPhone 14 ទាបនៅក្នុងប្រទេសវៀតណាម។ យោងតាមទិន្នន័យ Statista របស់អាឡឺម៉ង់ បានឱ្យដឹងថា iPhone 14 នៅសហរដ្ឋអាមេរិកត្រូវបានលក់ក្នុងតម្លៃ 799ដុល្លារ ខណៈនៅក្នុងប្រទេសវៀតណាមកំពុងដាក់លក់ក្នុងតម្លៃ 834.7 ដុល្លារ។ ជាមួយគ្នានេះដែរ អ្នកលក់ម្នាក់នៅទីក្រុង ហូជីមិញ បាននិយាយថា iPhone 14
- អាជីវកម្មអាជីវកម្ម February 14, 2023 Khmernote
Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកបន្ថែមទៀតនៅក្នុងសប្ដាហ៍ខាងមុខនេះ នេះបើយោងតាមសេចក្ដីរាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Financial Times។ តាមប្រភពដដែល ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្លាក់ចុះដល់កម្រិតមួយគួរឱ្យកត់សម្គាល់ ខណៈពេលដែលក្រុមហ៊ុនគ្រោងកាត់បន្ថយការងារថ្មី។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា ក្រុមហ៊ុនអាចក្លាយជា “អង្គភាពតូចជាងមុនបន្តិច” នៅចុងឆ្នាំ ២០២៣ នេះ ។ គួរបញ្ជាក់ថា Meta ទំនងជានឹងប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចប់ការពិនិត្យឡើងវិញនូវការអនុវត្តរបស់បុគ្គលិកនៅក្នុងខែមីនា។ ហើយកាលពីខែវិច្ឆិកា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន ១១,០០០នាក់ ឬប្រហែល ១៣ភាគរយ នៃកម្លាំងការងារទូទាំងពិភពលោករបស់ខ្លួន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 13, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីរសៀល ថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់។ កសិដ្ឋាន-កសិទេសចរណ៍ភូមិអូរត្រជាក់ចិត្តនេះ នៅលើផ្ទៃដីប្រមាណជា ៣០ហិកតា ដែលមានសត្វអូទ្រីសចំនួនជាង ៥០០ក្បាល
- អាជីវកម្មអាជីវកម្ម February 13, 2023 Khmernote
ម្ចាស់ហាងកាហ្វេមួយកន្លែងនៅទីក្រុង Skopje ប្រទេសម៉ាសេដូនៀ បានបង្កើតគំនិតមួយ គឺផ្ដល់កាហ្វេឥតគិតថ្លៃដល់អតិថិជដែលហៅទូរស័ព្ទទៅកាន់កាកបាទក្រហមម៉ាសេដូនៀ ដើម្បីផ្ដល់ជំនួយដល់ជនរងគ្រោះក្នុងសោដនាកម្មគ្រោះរញ្ជួយដីនៅប្រទេសតួកគី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ហាងកាហ្វេ Skopje នៅទីក្រុង Skopje ដែលមានម្ចាស់ឈ្មោះថា Sasho Shotarevski។ គួរបញ្ជាក់ផងដែរថា គំនិតរបស់ម្ចាស់ហាងកាហ្វេចិត្តធម៌ខាងលើនេះ ត្រូវបានបំផុសដោយកូនស្រីរបស់គាត់ និងរឿងរ៉ាវចែករំលែករបស់ពួកគេអំពីការរញ្ជួយដីឆ្នាំ១៩៦៣ នៅ Skopje ។ លោកបានឡើកឡើងថា បំណងរបស់លោកគឺចង់ធ្វើអ្វីមួយដើម្បីជួយដល់ជនរងគ្រោះ ដូច្នេះ អតិថិជនគ្រប់រូបដែលដកការចំណាយលើកាហ្វេមួយកែវ បរិច្ចាគទៅកាន់កាកបាទក្រហម នឹងទទួលបានកាហ្វេវិញឥតគិតថ្លៃ ហើយអតថិជនចង់បរិច្ចាគក្នុងចំនួនទឹកប្រាក់ប៉ុន្មានក៏បានដែរ៕ អត្ថបទ៖ លីនី ប្រភព៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 11, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំឱ្យវិនិយោគិនចិន ចាប់យកឱកាសបណ្តាក់ទុនវិនិយោគនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលនឹងត្រូវកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជាដែលគ្របដណ្តប់លើខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ខេត្ដប៉ៃលិន ជាតំបន់ដែលមានសក្ដានុពលទាំងស្រូវទាំងត្រី។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងវេទិកា ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ ច៣រួចមកហើយគឺរាជធានីភ្នំពេញ គឺជាប៉ូលសេដ្ឋកិច្ចទីមួយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 11, 2023 Khmernote
អាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើននៅប្រទេសវៀតណាម បានសម្ដែងការខកចិត្ត ខណៈមកទល់ពេលនេះមិនទាន់មានភ្ញៀវទេសចរចិនមកកម្សាន្តនៅក្នុងប្រទេសខ្លួនឡើងវិញឡើយ បន្ទាប់ពីរង់ចាំអស់រយៈពេល ៣ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍វៀតណាមជាច្រើនបានប្រញាប់ប្រញាល់ រៀបចំទីផ្សារ ការដាក់ឱ្យដំណើរការផលិតផលទេសចរណ៍ថ្មីៗ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដើម្បីទទួលការវិលត្រឡប់នៃក្រុមទេសចរណ៍ចិនបន្ទាប់ពីអវត្តមានជិតបីឆ្នាំ ប៉ុន្តែក៏ត្រូវខកចិត្តវិញ ដោយសារតែប្រទេសវៀតណាមមិនត្រូវបានបញ្ចូលក្នុងបញ្ជីប្រទេសចំនួន ២០ ដែលប្រទេសចិនបានអនុញ្ញាតឱ្យភ្នាក់ងារទេសចរណ៍របស់ខ្លួនរៀបចំដំណើរទេសចរណ៍ទៅក្រៅប្រទេស ដែលក្នុងនោះប្រទេសនៅអាស៊ីអាគ្នេយ៍មានដូចជា៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ គួរបញ្ជាក់ផងដែរថា ខណៈពេលដែលវៀតណាមចាប់អារម្មណ៍ និងរង់ចាំយ៉ាងអន្ទសារ ចំពោះការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន មជ្ឈមណ្ឌលទេសចរណ៍អាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃ និងឥណ្ឌូនេស៊ី បានស្វាគមន៍ភ្ញៀវចិន ជាច្រើនក្រុមជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ៕
- សេដ្ឋកិច្ចដំណឹងល្អ! កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ គ្រោងនាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិនសេដ្ឋកិច្ច February 11, 2023 Khmernote
ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនកសិករដែលប្រកបរបរវារីប្បកម្ម ខណៈរដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ត្រូវបានចុះដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ ភាគីខាងកម្ពុជា ហើយភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម យូ ជៀនហ័រ (Yu Jianhua) អគ្គនាយក នៃអគ្គរដ្ឋបាលគយចិន (GACC)។ សូមជម្រាបជូនថា កិច្ចព្រមព្រៀងនេះ ស្ថិតនៅក្នុងចំណោមកិច្ចព្រមព្រៀងដ៏សំខាន់ៗ ចំនួន ១២ រវាងចិន និងកម្ពុជា ដែលបានចុះហ្ថលេខាកាលពីថ្ងៃទី១០ ខែកុម្ភៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 10, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសជិត ៤០០កន្លែង និងកម្មករនិយោជិតជាង ១៥ម៉ឺននាក់ ដែលជាប្រភពការងារសម្រាប់បង្កើតចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក (២០១៨-២០២២) របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស ៣៨៣កន្លែង ដែលបានផ្ដល់ការងារឱ្យកម្មករនិយោជិតជាង ១៥ម៉ឺននាក់ ក្នុងនោះស្រីមានជាង










