ចិត្តបុណ្យមែន! ម្ចាស់ហាងកាហ្វេមួយ នៅក្រុង Skopje សុខចិត្តផ្ដល់កាហ្វេឥតគិតថ្លៃ ដល់អតិថិជន​ដែលបានបរិច្ចាគប្រាក់ដល់ជនរងគ្រោះនៅតួកគី
អាជីវកម្ម February 13, 2023 Khmernote

ម្ចាស់ហាងកាហ្វេមួយ​កន្លែងនៅទីក្រុង Skopje ប្រទេសម៉ាសេដូនៀ បានបង្កើតគំនិតមួយ គឺផ្ដល់កាហ្វេឥតគិតថ្លៃដល់អតិថិជដែលហៅទូរស័ព្ទទៅកាន់កាកបាទក្រហមម៉ាសេដូនៀ ដើម្បីផ្ដល់ជំនួយដល់ជនរងគ្រោះក្នុងសោដនាកម្មគ្រោះរញ្ជួយដីនៅប្រទេសតួកគី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ហាងកាហ្វេ Skopje នៅទីក្រុង Skopje ដែលមានម្ចាស់ឈ្មោះថា Sasho Shotarevski។

គួរបញ្ជាក់ផងដែរថា គំនិតរបស់ម្ចាស់ហាងកាហ្វេចិត្តធម៌ខាងលើនេះ ត្រូវបានបំផុសដោយកូនស្រីរបស់គាត់ និងរឿងរ៉ាវចែករំលែករបស់ពួកគេអំពីការរញ្ជួយដីឆ្នាំ១៩៦៣ នៅ Skopje ។ លោកបានឡើកឡើងថា បំណងរបស់លោកគឺចង់ធ្វើអ្វីមួយដើម្បីជួយដល់ជនរងគ្រោះ ដូច្នេះ អតិថិជនគ្រប់រូបដែលដកការចំណាយលើកាហ្វេមួយកែវ​ បរិច្ចាគទៅកាន់កាកបាទក្រហម នឹងទទួលបានកាហ្វេវិញឥតគិតថ្លៃ ហើយអតថិជនចង់បរិច្ចាគក្នុងចំនួនទឹកប្រាក់ប៉ុន្មានក៏បានដែរ៕

អត្ថបទ៖ លីនី
ប្រភព​៖ nationthailand