ដំណឹងល្អ! កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ គ្រោងនាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិន
សេដ្ឋកិច្ច
February 11, 2023
Khmernote
ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនកសិករដែលប្រកបរបរវារីប្បកម្ម ខណៈរដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ត្រូវបានចុះដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ ភាគីខាងកម្ពុជា ហើយភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម យូ ជៀនហ័រ (Yu Jianhua) អគ្គនាយក នៃអគ្គរដ្ឋបាលគយចិន (GACC)។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងនេះ ស្ថិតនៅក្នុងចំណោមកិច្ចព្រមព្រៀងដ៏សំខាន់ៗ ចំនួន ១២ រវាងចិន និងកម្ពុជា ដែលបានចុះហ្ថលេខាកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខានៅទីក្រុងប៉េកាំង៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


