ព័ត៌មានចុងក្រោយ
  • លោក Steve Jobs និង Bill Gates កំពូលអ្នកដឹកនាំបច្ចេកវិទ្យានៅលើពិភពលោក តែបែរជាហាមឃាត់កូនៗរបស់ខ្លួនពីការប្រើប្រាស់បច្ចេកវិទ្យាទៅវិញ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 26, 2023 Khmernote

    អ្នកចិត្តសាស្រ្តកំពុងសិក្សាពីរបៀបដែលស្មាតហ្វូនដែលមានគ្រោះថ្នាក់អាចមានសម្រាប់ខួរក្បាលវ័យជំទង់ ហើយថ្មីៗនេះអង្គការសុខភាពពិភពលោកបានណែនាំឪពុកម្តាយឲ្យកំណត់ពេលវេលានៅសល់ត្រឹមតែមួយម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំអាចប្រើប្រាស់ស្មាតហ្វូន។ ទោះបីជាការស្រាវជ្រាវដ៏ធំមួយបានរកឃើញថា មានការជាប់ទាក់ទងតិចតួចរវាងផលប៉ះពាល់ពេលវេលានិងសុខភាព ជាពិសេសសុខភាពផ្លូវចិត្តក៏ដោយ តែការស្រាវជ្រាវផ្សេងទៀតបានរកឃើញថា ហានិភ័យរបស់សិស្សថ្នាក់ទី៨ ចំពោះការធ្លាក់ទឹកចិត្តកើនឡើង ២៧% នៅពេលដែលគាត់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាក់ស្ដែងសហស្ថាបនិកក្រុមហ៊ុន Apple និងសហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Steve Jobs និង Bill Gates ត្រូវបានគេស្គាល់ថា ជាកំពូលអ្នកដឹកនាំបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ប៉ុន្តែពួកគាត់ទាំងពីរចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនដោយកំណត់កម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលកូនៗ អាចប្រើនៅផ្ទះបាន។ ដោយកាលពីឆ្នាំ ២០០៧ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានអនុវត្តការកំណត់ពេលវេលា នៅពេលដែលកូនស្រីរបស់គាត់បានចាប់ផ្ដើមវក់នឹងការលេងហ្គេម។ បន្ថែមពីនេះគាត់ក៏មិនអនុញ្ញាតឲ្យកូនៗរបស់គាត់ប្រើប្រាស់ទូរស័ព្ទដៃនៅពេលដែលពួកគេមានអាយុក្រោម ១៤

  • បន្ទាប់ពីបើកនៅថៃ និងសិង្ហបុរី ក្រុមហ៊ុន Apple ប្រកាសនឹងបើកហាងលក់រាយផ្ទាល់ខ្លួនមួយទៀត នៅប្រទេសអាស៊ានមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 26, 2023 Khmernote

    ក្រុមហ៊ុន Apple Inc នឹងបើកហាងលក់រាយផ្ទាល់ខ្លួននៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ដែលនេះគឺជារៀបចំនាំយកខ្សែសង្វាក់របស់ខ្លួនទៅកាន់ប្រទេសអាស៊ីជាលើកដំបូង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ពីការរើសបុគ្គលិកបុគ្គលិកជាច្រើនផ្នែក សម្រាប់ហាងនៅក្នុងប្រទេសម៉ាឡេស៊ី។ បញ្ជីរាយនាមដែលបានចេញផ្សាយបានបង្ហាញថា មុខតំណែងទាំងនោះសម្រាប់ហាងលក់រាយផ្ទាល់របស់ Apple មិនមែនជាហាង Apple​ របស់ភាគីទីបីដែលប្រតិបត្តិការយូរមកហើយនៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ ជាមួយគ្នានេះ ការផ្លាស់ប្តូរនេះនឹងជំរុញវត្តមានរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបើកហាងរួចហើយនៅក្នុងប្រទេសថៃ និងសិង្ហបុរី។ ទោះបីជាយ៉ាងណាក្ដី អ្នកនាំពាក្យរបស់ Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការត្រៀមខ្លួនបើកហាងនៅម៉ាឡេស៊ី ថ្មីៗនេះ ក្រុមហ៊ុនក៏បានចាប់ផ្តើមផ្សព្វផ្សាយការចុះបញ្ជីការងារសម្រាប់ទីតាំងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគ្រោងទុកជាច្រើនឆ្នាំមកហើយផងដែរ៕

  • ទីក្រុងបាត់ដំបង កំពុងប្រែក្លាយជាទីក្រុងឆ្លាតវៃ មិនឱ្យចាញ់ទីក្រុងភ្នំពេញ និងសៀមរាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋបាលខេត្តបាត់ដំបង កំពុងតែរៀបចំកែប្រែក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) នៅថ្ងៃអនាគត តាមរយៈការរៀបចំឱ្យមានបច្ចេកវិទ្យាទំនើប នៅតាមសាធារណៈជាដើម ដើម្បីលើកម្ពស់ទីក្រុងបាត់ដំបងឱ្យមានភាពទាក់ទាញជាមុន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ “ខេត្តដំបង ជាក្រុងមួយក្នុងចំណោមទីក្រុងចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជារួមមាន ក្រុងបាត់ដំបង ក្រុងភ្នំពេញ និងក្រុងសៀមរាប ដែលត្រូវបានជ្រើសរើសជាបណ្ដាញទីក្រុងវៃឆ្លាតអាស៊ាន ដែលមានសមាជិកទីក្រុង ២៦ក្រុង ដើម្បីប្រែក្លាយទិជាក្រុងប្រកបបច្ចេកវិទ្យាទំនើប មានផាកសុខភាព

  • មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា កម្ពុជាមានបំណុលសាធារណៈតិចជាងគេ ក្នុង​ចំណោមប្រទេសអាស៊ានទាំងអស់ បន្ទាប់ពីព្រុយណេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា កម្ពុជាមានបំណុលសាធារណៈតិច​ជាងគេ​បង្អស់ ដោយឈរនៅលំដាប់លេខ២ បន្ទាប់ពីប្រទេសព្រុយណេ ដែលជាប្រទេសមិនមាន​ការខ្ចីបំណុលពីបរទេស។ ការអះអាងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ ក្នុងវេទិកា​សាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ ឯកឧត្ដម វង្សី វិស្សុត បានថ្លែងថា បំណុលសាធារណៈរបស់កម្ពុជាគឺមានកម្រិតទាប ត្រឹមតែប្រមាណ ៣៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបើប្រៀប​ធៀប​ជាមួយ​បណ្តាប្រទេសនៅអាស៊ាន កម្ពុជាស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីព្រុយណេ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «ទិដ្ឋភាពរួមនៃការគ្រប់គ្រងថវិកាសេដ្ឋកិច្ច

  • Justin Bieber លក់ស្នាដៃចម្រៀងក្នុងតម្លៃ ២០០លានដុល្លារ ទៅឱ្យក្រុមហ៊ុន Hipgnosis Songs Capital បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 25, 2023 Khmernote

    តារាចម្រៀងប៉ុបដ៏ល្បីឈ្មោះ Justin Bieber បានលក់ស្នាដៃចម្រៀងរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Hipgnosis Songs Capital ក្នុងតម្លៃ ២០០លានដុល្លារ ក្លាយជាតារាកំពូលវ័យក្មេងបំផុតដែលរកលុយបានច្រើនក្នុងអាជីពជាតារាចម្រៀង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤​ ខែមករា ឆ្នាំ២០២៣។ តាមប្រភពដដែល តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ បានលក់សិទ្ធិបទចម្រៀងចំនួន ២៩១បទ ទាំងបទដែលចេញរួច និងបទមិនទាន់ចេញ ដោយការលក់នេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់សិល្បករដែលមានអាយុក្រោម ៧០ឆ្នាំ។ គួរបញ្ជាក់ផងដែរថា Hipgnosis Songs Capital ត្រូវបានគ្រប់គ្រងដោយ Hipgnosis Song Management របស់មហាសេដ្ឋីតន្ត្រី

  • សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានអនុញ្ញាតឱ្យធ្វើការ​វិនិ​យោគ ១០០% សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុង​ហូជីមិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 25, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រាប់​អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍​ឱ្យ​ដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមករា

  • ក្រុមហ៊ុនផលិតអេក្រង់របស់ចិន ដែលផ្គត់ផ្គង់ឱ្យ Apple និង Samsung នឹងបោះទុនវិនិយោគ ៤០០លានដុល្លារសង់រោងចក្រនៅវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 25, 2023 Khmernote

    ប្រទេសវៀតណាម ហាក់កំពុងត្រូវប៉ាន់ខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយទាក់ទាញក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគបង្កើតរោងចក្រ។ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសចិន BOE Technology Group ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple និង Samsung គ្រោងនឹងបណ្តាក់ទុនចំនួន ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចំនួន ២នៅក្នុងប្រទេសវៀតណាម។ តាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុនកំពុងពិភាក្សាដើម្បីជួលដីនៅភាគខាងជើង ដើម្បីសង់រោងចក្របន្ថែមនៅក្នុងរោងចក្រតូចមួយរបស់ខ្លួននៅភាគខាងត្បូងដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុន Samsung និង LG Electronics របស់ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានេះ ក្រុមហ៊ុន នឹងជួលដី ១០០ហិកតា ក្នុងនោះដី ២០ហិកតាសម្រាប់សាងសង់រោងចក្រតម្លៃ ១៥០លានដុល្លារសម្រាប់ផលិតប្រព័ន្ធបញ្ជាពីចម្ងាយ ខណៈក្រុមហ៊ុនក៏នឹងវិនិយោគទឹកប្រាក់

  • បុណ្យចូលឆ្នាំចិន ៤ថ្ងៃ ភ្ញៀវទេសចរចេញដើរកម្សាន្តទូទាំងប្រទេស ១លាននាក់ ខេត្តព្រះសីហនុមានអ្នកទៅលេងច្រើនជាងគេ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 25, 2023 Khmernote

    (ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ (២១-២៤ ខែមករា ២០២៣) ភ្ញៀវទេសចរបានចេញដើរកម្សាន្ត្រទូទាំងប្រទេសសរុប១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស៤២,០៥៦នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ * ខេត្តព្រះសីហនុ ២៩៦,០២៨នាក់ * ខេត្តសៀមរាប ១០៥,៤៨១នាក់ * ខេត្តបាត់ដំបង ១០២,៧៧៨នាក់ * ខេត្តកំពត ៨២,១៩៩នាក់ * ខេត្តប៉ៃលិន ៨១,៥០០នាក់ * ខេត្តកំពង់ចាម ៦៧,៩១៤នាក់ *