- BoostrongBoostrong March 9, 2023 Khmernote
រំភើបចិត្តណាស់កីឡាករគុនខ្មែរព្រំ សំណាង ចូលរួមប្រកួតកម្មវិធីបីស្ត្រីថ្ងៃ ៨មីនាដែលរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រងទទួលបានឡានស្ព័រថ្មី១គ្រឿងទោះជាប់ត្រឹមលេខ២ក៏ដោយ។ កម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនារបស់ក្រុមហ៊ុនប៊ូសស្ត្រងរៀបចំឡើងនៅទីតាំងកោះពេជ្រ មានបេក្ខជនចូលរួមប្រកួតដល់ទៅ៥០០គូជាង ហើយការប្រកួតប្រើពេលវេលាអស់រយៈពេល ដល់ទៅ ៨ម៉ោង ១៧នាទី៦៧វិនាទីទំរាំដឹងចាញ់ឈ្នះរកឃើញអ្នកលេខ១ ទទួលបានឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង។ ដោយឡែកអ្នកដែលជាប់លេខ២ គឺជាកីឡាករគុនខ្មែរ ព្រំសំណាង បីបាន៨ម៉ោង ១៦នាទី ២៩វិនាទីត្រូវទទួលបានម៉ូតូ Yamaha ១គ្រឿង តែដោយមើលឃើញភាពតស៊ូ និងការស្រលាញ់កីឡាករគុនខ្មែរទើបក្រុមហ៊ុនប៊ូសស្ត្រងជាក្រុមហ៊ុនចិត្តល្អសម្រេចឧបត្ថម្ភលើកទឹកចិត្តកីឡាករគុនខ្មែរព្រំសំណាងនូវរថយន្តស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងផងដែរ។ ពិតជាគួរឲ្យកោតសរសើរដល់ពួកគាត់ណាស់ដែលអាចបីស្ត្រីបានរហូតដល់ទៅ៨ម៉ោងជាងយូរជាងគេ ខ្លាំងជាងគេមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របែបនេះ ហើយក៏ជាមោទកភាពខ្មែរយើងណាស់ដែលប្រជាជនខ្មែរអាចធ្វើបានយូរយ៉ាងនេះ។
- អាជីវកម្មអាជីវកម្ម March 9, 2023 Khmernote
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំផ្ដល់ជូនលិខិតសរសើរលើកទឹកចិត្តជូនសហគ្រាស ដែលបានបង់ពន្ធច្រើនជាងគេ ឆ្នាំ២០២២ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស និងទទួលបានការចុះហត្ថលេខា ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ទាំង ១០ ដែលបានបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ២០២២ និងទទួលបាន អនុលោមភាពសារពើពន្ធ ប្រភេទមាស រួមមាន៖ ១. ក្រុមហ៊ុន Heineken (Cambodia) CO.,LTD ២. ធនាគារ Advanced Bank of
- ទេសចរណ៍ទេសចរណ៍ March 9, 2023 Khmernote
(កំពង់ធំ)៖ នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់ក្នុងឱកាសបុណ្យទន្លេនេះ ខណៈលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានចាត់ទុកថា ការរៀបចំពិព័រណ៍ផលិតផលនេះ គឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។ ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 9, 2023 Khmernote
គ្រាន់តែបើកឆាកចូលឆ្នាំថ្មីភ្លាម ប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគពីបរទេសមកជាហូរហែ ហើយថ្មីៗនេះ គម្រោងវិនិយោគចំនួន ១០ទៀត នឹងលេចវត្តមាននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ។ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើសំណើវិនិយោគចំនួន១០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានអ្នកចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធប្រមាណជាង ១២០នាក់។ អង្គប្រជុំបានពិនិត្យពិភាក្សា និងសម្រេចគាំទ្រការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីទាំង១០នេះ ដោយភ្ជាប់ជាមួយល័ក្ខខ័ណ្ឌតម្រូវរបស់គណៈកម្មាធិការអន្តរក្រសួងដែលចាំបាច់សម្រាប់ក្រុមហ៊ុនអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 9, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងលោក Nishida Seibaku ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុន បានជួបពិភាក្សានេះ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ នាខេត្ដសៀមរាប។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដម ហេង រតនា មានប្រសាសន៍ថា ផ្តោតទៅលើកិច្ចសហការនៃសង្វាក់ផលិតកម្ម ក្នុងការផលិតស្រូវសាលីដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន Nishida Baley
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងពត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល៣ឆ្នាំក្រសួងសាធារណការទទួលបានចំណូលជាង ៥៤ លានដុល្លារពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ដែលបានរួមចំណែកបង្កើនចំណូលថវិកាជាតិ។ ថ្លែងក្នុងកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ការចុះបញ្ជីរថយន្តសម្រាប់លេខពិសេស
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា មួយរយៈពេលក្រោយនេះ ប្រទេសឥណ្ឌាបានអភិវឌ្ឍខ្លួនទៅជាមូលដ្ឋានផលិតកម្មស្មាតហ្វូនដ៏សំខាន់។ ការអភិវឌ្ឍន៍នេះ បានបង្កការព្រួយបារម្ភកាន់តែខ្លាំង នៅទូទាំងប្រព័ន្ធផ្សព្វផ្សាយចិនថា ប្រទេសចិន កំពុងមានហានិភ័យនៃការបាត់បង់តួនាទីលេចធ្លោរបស់ខ្លួន ជាមជ្ឈមណ្ឌលផលិតកម្ម របស់ក្រុមហ៊ុនយក្ស Apple។ ជាមួយគ្នានេះ ការព្រួយបារម្ភបានកើនឡើងកាន់តែខ្លាំងថែមទៀត កាលពីសប្តាហ៍មុនបន្ទាប់ពីរបាយការណ៍មួយបានចេញផ្សាយថា ក្រុមហ៊ុន Foxconn Technology Group ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ឱ្យ Apple គ្រោងនឹងវិនិយោគប្រហែល ៧០០លានដុល្លារ សង់រោងចក្រថ្មីមួយក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនផលិតកម្មក្នុងស្រុក ដែលជាសញ្ញានៃការផ្លាស់ប្តូរល្បឿនផលិតកម្មចេញពីប្រទេសចិនចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះទៀត លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជូនសារទៅកាន់ស្ត្រីដែលជាកម្មការិនីចំនួន ២៦ ០០០ នាក់ ក្នុងចំណោមកម្មករ ៣២ ០០០ នាក់ ដែលរោងចក្រចំនួន ៧១ បានព្យួរការងារថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ដូចកាលពីសម័យកូវីដ ដល់រោងចក្រដែលត្រូវព្យួរការងារ ដោយមូលហេតុជុំវិញការបញ្ជាទិញពីខាងក្រៅនោះ។ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោម មូលបទ «ស្ត្រីរួមគ្នាធ្វើ រក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី ០៧










