- សេដ្ឋកិច្ចសេដ្ឋកិច្ច March 13, 2023 Khmernote
កាលពីពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី KAMEI Haruko ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា មុននឹងការបញ្ចប់អាណត្តិនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការ JICA និងក្រសួង នាពេលកន្លងមក ក្នុងអនុវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹមថា អង្គការ JICA នឹងអាចជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យសហគ្រិននិងកសិករខ្មែរ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ជំរុញដំណើរការផលិតកសិផលដែលមានលក្ខណៈស្តង់ដាសម្រាប់ការនាំចេញទៅប្រទេសជប៉ុន៕ ប្រភព៖ ក្រសួងកសិកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 12, 2023 Khmernote
ជាសប្ដាហ៍ដ៏អាក្រក់មួយសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ខណៈក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង វិស័យធនាគារត្រូវបានរង្គោះរង្គើដោយសារការដួលរលំនៃធនាគារធំៗចំនួន ២។ យោងតាមសារព័ត៌មាន Thestreet បានឱ្យដឹងថា ធនាគារធំៗ ដែលបានបិទទ្វារនោះ ទី១ គឺ ធនាគារ Silicon Valley Bank (SVB) និងមួយទៀត Crypto Silvergate។ អ្វីដែលជាការព្រួយបារម្ភធំបំផុតនៃការបិទទ្វាររបស់ធនាគារទាំងពីរនេះ គឺថាធនាគារទាំងនេះបានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ។ មូលហេតុចម្បងដែលនាំឱ្យធនាគារទាំងពីរដួលរលំវិញនោះគឺ ចំពោះ (SVB) គឺដោយសារ ធនាគារកណ្ដាលអាមេរិកបានតម្លើងអត្រាការប្រាក់ ស្របពេលក្រុមហ៊ុនធុរកិច្ចថ្មីដែលជាអតិថិជនរបស់ធនាគារនេះបានសម្រុកដកប្រាក់ចេញដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ទើបបណ្ដាលឲ្យ (SVB) អស់សាច់ប្រាក់បង្វិល។ ដោយឡែកចំពោះ Silvergate
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 11, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលកម្ពុជាមានឧស្សាហកម្មកែច្នៃគ្រប់គ្រាន់នោះ រំពឹងថាកម្ពុជានឹងក្លាយទៅជាប្រទេសមួយនាំមុខ ក្នុងការនាំចេញ ផ្គត់ផ្គង់ទីផ្សារទៅលើ ផ្នែកស្វាយចន្ទី។ ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នាល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ សម្ដេចតេជោថ្លែងបន្ត៖ ថា«ផលិតកម្ម ដែលយើងឃើញ នៅតាមស្តង់នានា ដែលបានដាក់តាំង បង្ហាញ នៅក្នុងសហគមន៍
- គំនិតអប់រំគំនិតអប់រំ March 10, 2023 Khmernote
សំរាម បានក្លាយជាប្រធានបទក្ដៅ នៅក្នុងពេលបច្ចុប្បន្ននេះ ខណៈពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងរួមគ្នាគិតគូរពីបញ្ហាអាកាសធាតុ និងងាកមកចាប់អារម្មណ៍លើការថែរក្សាបរិស្ថាន។ ជាមួយគ្នានេះដែរសំរាមភាគច្រើន អាចកែច្នៃមកជាសម្ភារប្រើប្រាស់បានច្រើនយ៉ាង តួយ៉ាងយោងតាមគេហទំព័រអង្គការមួយឈ្មោះថា អង្គការទន្លេ សមុទ្រ (River Ocean Cleanup) បានឱ្យដឹងថា សំរាមពីទន្លេ កំពុងត្រូវបានច្នៃចេញជាថូផ្កាដ៏ស្រស់ស្អាត។ តាមគេហទំព័រខាងលើ សំរាមប្លាស្ទិកមួយចំនួននៃសំរាមបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន ត្រូវបាននឹងកំពុងកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេច បំលែងជាថាមពល និងផេះ ទាំងអស់ក្លាយជាសុីម៉ង់ដ៍៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 10, 2023 Khmernote
សណ្ឋាគារមាសដំបូងគេនៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានឈ្មោះថា The Dolce by Wyndham Hanoi Golden Lake បាននិងកំពុងដេញថ្លៃដាក់លក់ជាមួយនឹងតម្លៃ ២៥០ លានដុល្លារ ដោយការដេញថ្លៃនេះ ត្រូវបានកំណត់សម្រាប់ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។ លោក Nguyen Huu Duong ម្ចាស់ហាង Dolce ធ្វើពីមាស បានប្រាប់សារព័ត៌មានថា ការដាក់លក់សណ្ឋាគារនេះ គឺដោយសារតែក្រុមហ៊ុនខ្វះខាតថវិកាសម្រាប់បង់ថ្លៃសំណងទៅបុគ្គលិក និងការប្រាក់។ ម្ចាស់សណ្ឋាគាររូបនេះបានបន្តថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគ១០ នាក់ កំពុងចាប់អារម្មណ៍ចរចាតម្លៃ ដោយផ្តល់ឱ្យតម្លៃ ២៥០លានដុល្លារ។
- BoostrongBoostrong March 10, 2023 Khmernote
អ្នកតាកែវខ្លាំងមែនផ្ដួលកំពូលកីឡាករគុនខ្មែរព្រំ សំណាង ដោយបីប្រពន្ធបាន៨ម៉ោង១៧នាទី តាំងពីម៉ោង ៥រសៀល រហូតដល់ម៉ោង ២រំលងអាត្រាត ទទួលបានជ័យលាភីឈ្នះឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង ក្នុងព្រឹត្តិការ BOOSTRONG បីស្ត្រីពិភពលោក ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៣នេះនៅទីតាំងកោះពេជ្រ ។ បងប្រុស យិន សំអុល អាយុ ៣៦ឆ្នាំជាប្រធានការិយាល័យសេដ្ឋកិច្ច ខណ្ឌទួលគោក មានស្រុកកំណើតជាអ្នកខេត្តតាកែវ បច្ចុប្បន្នរស់នៅ ឈូកវ៉ា២ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ជាបុរសខ្លាំងដែលបានទទួលជ័យលាភីរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងក្នុងកម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនា ឆ្នាំ២០២៣ថ្មីៗនេះ។ តាមកិច្ចសម្ភាស៍បន្ទាប់ពីលោកបានទទួលជោគជ័យបានឲ្យដឹងថា ដោយហេតុលោកធ្លាប់បានបួសរៀនជាព្រះសង្ឃចេះតាំងចិត្ត
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 10, 2023 Khmernote
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ខណៈកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ខាងមុខ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ “Leaving No One Behind” និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី០៤-០៩ ខែមីនា ឆ្នាំ២០២៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ប៉ាន សូរស័ក្តិ
- BoostrongBoostrong March 9, 2023 Naren
(ភ្នំពេញ)៖ ជាការភ្ញាក់ផ្អើលមួយដោយ Boostrong នាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកដើម្បីចូលរួមអបអរសាទរក្នុងទិវាសិទ្ធនារី ដោយបង្កើតនូវកម្មវិធី បីស្រី្តយកឡាន ដែលប្រព្រឹត្តឡើងនៅកោះពេជ្រ កាលពីម្សិលមិញនេះ។ បន្ទាប់ពីអស់រយៈពេលជាច្រើនម៉ោង កម្មវិធី បីស្រី្តយកឡាន បានរកឃើញជ័យលាភី ដែលមានឈ្មោះ លោក យិន សំអុល បានបីភរិយាឈ្មោះ សួន កល្យាណី រយៈពេល៨ម៉ោង បីភរិយាបានយូរជាងគេពោរពេញដោយការអត់ធ្មត់ មិនងាយមានអ្នកអាចធ្វើបានក្នុងព្រឹត្តិការណ៍មួយនេះ។ យោងតាមវីដេអូសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក យិន សំអុល បានបង្ហាញពីអារម្មណ៍រំភើប និងលើកឡើងថា ការដែលចូលរួមនេះមិនមានអ្វីគួរឱ្យខ្មាសអៀនឡើយ ព្រោះវាជាការបង្ហាញក្តីស្រលាញ់ចំពោះភរិយា និងបានឈ្នះរង្វាន់ធំ។ មានការសាកសួរថា លោកជាកីឡាករ ឬយ៉ាងណា










