ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! ក្រុមហ៊ុនធំ ១នៅចិន នឹងបោះទុនជាង ២០០ លានដុល្លារ សង់រោងចក្រផលិតសំបកកង់នៅខេត្តក្រចេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 6, 2023 Khmernote

    ក្រុមហ៊ុន Qingdao Double Star Co. Ltd ដែលជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេមួយនៅក្នុងប្រទេសចិនបានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសំបកកង់ Greenfield ថ្មីមួយនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ China International Tire Expo Citexpo កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ តាមប្រភពដដែល រោងចក្រនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ដោយប្រើទុនវិនិយោជាង ២០០លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Double Star (Cambodia) Tire Co. Ltd ដោយក្រុមហ៊ុន Doublestar កាន់កាប់ភាគហ៊ុន

  • សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងការងារ ពិភាក្សាជាមួយម្ចាស់រោងចក្រដែលត្រូវបានព្យួរ ឬបិទដើម្បីអន្តរាគមន៍ជួយដល់កម្មករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 6, 2023 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាប់ផ្ដើមពិភាក្សាជាមួយនឹងម្ចាស់រោងចក្រដែលបានព្យួរការងារ ឬបិទរោងចក្រដើម្បីដោះស្រាយបញ្ហាអន្តរាគមន៍ជួយដល់កម្មករ។ ការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១ ៧២៨ នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាម៉េរិក ទាំងនៅអឺរ៉ុបជាពិសេសគឺនៅអឺរ៉ុបតែម្ដង ហើយបញ្ហានៅពេលនេះ ពិតមែនតែវាមិនសូវធ្ងន់ធ្ងរ ប៉ុន្តែវាបានកើតបញ្ហាធំណាស់

  • សមាគមខ្មែរនៅបារាំង ស្នើសុំឱ្យចុះ​បញ្ជីម៉ាកសម្គាល់ផលិតខ្មែរពិត សម្រាប់អង្ករ «ផ្ការំដួល» ដែលកម្ពុជាគ្រោងនាំចេញទៅបារាំងនាពេលខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 6, 2023 Khmernote

    សមាគមខ្មែរនៅប្រទេសបារាំង ស្នើសុំឱ្យចុះ​បញ្ជីម៉ាកសម្គាល់ផលិតខ្មែរពិត សម្រាប់អង្ករ «ផ្ការំដួល» ដើម្បីអាចឱ្យអតិថិជ​នទុកចិត្ត និងចំណាំ ខណៈប្រទេសកម្ពុជានឹងជំរុញការនាំចេញអង្ករ «ផ្ការំដួល» ទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ។ ការស្នើសុំរបស់ សមាគមខ្មែរនៅប្រទេសបារាំង ត្រូវបានលើកឡើងដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីឯកឧត្តមបានធ្វើមាតុភូមិនិវត្តន៍ នៃការចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង ដោយសុវត្ថិភាព និងជោគជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ តាមរយៈបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។ ចំពោះទីផ្សារអង្ករ «ផ្ការំដួល»

  • រដ្ឋាភិបាលថៃ​ ជំរុញ​ឲ្យ​មានការផ្សព្វផ្សាយ “ល្បែងជល់​មាន់”​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរបរទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 4, 2023 Khmernote

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin បានដាក់សំណើ ឱ្យជួយផ្សព្វផ្សាយពី ការជល់មាន់ និងជល់ត្រី ដែលជាការប្រកួតបែបប្រពៃណី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ លោក Worachit Paengpairee ម្ចាស់ទីតាំងជល់មាន់នៅក្នុងស្រុក Muang ខេត្តភាគឦសានប្រទេសថៃ បានយល់ស្របជាមួយនឹងសំណើនេះ។ លោក Worachit បានលើកឡើងថា ប្រសិន​បើ​ការ​ប្រកួត​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ព្រឹត្តិការណ៍​ប្រពៃណី​របស់​ប្រទេស​ថៃ​នោះ ប្រជាប្រិយភាព​របស់​ការជល់មាន់​នឹង​កើន​ឡើង ហើយការ​បង្កាត់​ពូជ ការ​ចិញ្ចឹម និង​ការ​ជួញ​ដូរ​មាន់​ជល់​ក៏​នឹង​កើន​ឡើង​ដែរ ខណៈបើទោះបីជាការជល់មាន់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក៏ដោយ ក៏មាន់ជល់អាចលក់បានរហូតដល់មួយលានបាតដែរ។ លោកបានបន្តទៀតថា ជាងនេះទៅទៀត បើសិនបើកបង្ហាញប្រវត្តិនៃការជល់សត្វ (មាន់ និងត្រី) នៅក្នុងប្រទេសថៃ

  • ងើបឡើងវិញហើយ! កម្ពុជាស្វាគមន៍ជើងហោះហើរត្រង់ពីសៀងហៃប្រទេសចិន ជាលើកដំបូង មកកាន់ខេត្ដសៀមរាប ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 4, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ ស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Lastern airlines លេខ MVU 2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A 320) ដែលបានផ្ទុកអ្នកដំណើរ ជនជាតិចិនចំនួន ១៣២នាក់ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern

  • គំនិតល្អមែន! ប្រជាកសិករក្នុងខេត្តបាត់ដំបងបានចាប់ផ្តើមមុខរបរមួរចំបើងដែលអាចរកចំណូលបន្ថែមបាន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 4, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមមុខរបរមួរចំបើងដែលអាចរកចំណូលបន្ថែមបាន។ ក្រុមការងារការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដឹកនាំដោយ លោក ទូច សំអុល អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក ជឿន នាង មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក និង លោក វិបុល ករុណា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិកបានចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយម្ចាស់អាជីវកម្ម ដេប៉ូលក់ចំបើង បោះដុំ និងរាយ ផាន់ណា នៅក្នុងភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល

  • ចំណេញជាងមុន! ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចុះ MOU ជាមួយនឹង CAMBA ដែលនឹងធ្វើការបញ្ចុះតម្លៃលើសេវាប្រើប្រាស់ទាំងនេះរបស់អ្នកដំណើរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 3, 2023 Khmernote

    កាលពីថ្ងៃព្រហ្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដោយមានអញ្ជើញការចូលរួមជាសក្ខីភាព ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ សមាជិកសមាជិកាសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប។ លទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈនៃការយោគយល់នេះ រួមមានដូចជា៖ (១) ការបញ្ចុះថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ត និងចំនួនការធ្វើដំណើរក្នុងមួយថ្ងៃ (២) ការបញ្ចុះថ្លៃសេវាអូសសណ្តោងចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ (៣)ជំរុញការប្រើប្រាស់ឧបករណ៍ ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង (៤)

  • ក្រុមហ៊ុនសំណង់លំដាប់ទី១របស់សិង្ហបុរី ប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 3, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD និងជាក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរីបានប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ ការប្រកាសរបស់នាយកប្រតិបត្តិក្រុមហ៊ុនសិង្ហបុរីនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក Greory Lin បានស្នើសុំកិច្ចសហការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងជាមួយភាគីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ និងគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូនកពលករផ្នែកសំណង់ ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត