ព័ត៌មានចុងក្រោយ
  • ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 15, 2023 Khmernote

    (វៀងចន្ទន៍)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។ គួរជម្រាបថា ក្នុងខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ នាឱកាសនោះ ឯកឧត្ដមបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទន៍ទៅហ្លួងព្រះបាង។ លោកបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទន៍ទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃ ជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ។ ថ្លៃសំបុត្រថោក ហើយសុវត្ថិភាព»។ ភាគីកម្ពុជា-ឡាវ

  • មន្ទីរកសិកម្មខេត្តស្ទឹងត្រែង នឹងដាក់បញ្ចូលឈើហូបផ្លែមាក់ប្រាង ជាផលិតផលមួយភូមិមួយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានជំរុញកសិករឱ្យដាំដំណាំឈើហូបផ្លែឱ្យបានច្រើនមុខ ដើម្បីគណៈកម្មាធិការតម្រង់ទិសនៃគម្រោងបន្លែផ្លែឈើកម្ពុជា វាយតម្លៃដាក់បញ្ចូលជាផលិតផលមួយភូមិមួយ និងបាននាំចេញទៅទីផ្សារលក់បានប្រាក់ចំណូលប្រចាំគ្រួសារ។ ក្នុងសកម្មភាពប្រមូលផលផ្លែមាក់ប្រាងរបស់កសិករនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ មីនាឆ្នាំ២០២៣ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តបានបញ្ចាក់ថា៖លោកនិងឱ្យមន្ត្រីជំនាញមកបង្ហាញពីបច្ចេកទេសថែទាំដាំណាំឈើហូបផ្លែមួយនេះបន្ថែម ដើម្បីឱ្យទទួលបានទិន្នផលកាន់តែល្អ ហើយរៀបចំដាក់បញ្ចូលទៅជាផលិតផលមួយភូមិមួយទៅតាមរដូវកាល ។ លោកបន្តថា៖ ផ្លែឈើមួយមុខនេះមានទីផ្សារល្អ ព្រោះមានរសជាតិឆ្ងាញ់ប្លែកពីផ្លែឈើផ្សេងៗទៀត ហើយនៅក្នុងខេត្តក៏ត្រូវការបញ្ជាទិញច្រើន មួយចំណែកទៀតបាននាំចេញទៅទីផ្សារនានា នៅតាមបណ្តាខេត្តជាពិសេសទៅរាជធានីភ្នំពេញ ។ ” ហើយសម្រាប់មន្ទីរកសិកម្មយើងលើកទឹកចិត្តទៅដល់ពុកម៉ែបងប្អូនយើង ដើម្បីធ្វើការដាំដុះ ក៍ដូចជាផលិតទៅដល់ផលិតផលកសិកកម្មផ្សេងៗទៀត មិនត្រឹមតែមាក់ប្រាងទេ

  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា តម្លៃអគ្គិសនីប្រទេសជិតខាងឡើងថ្លៃលើសកម្ពុជាហើយ តែកម្ពុជាមិនដំឡើងថ្លៃទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 14, 2023 Khmernote

    នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ សម្ដេចបានថ្លែងថា តម្លៃអគ្គិសនីប្រទេសជិតខាងឡើងថ្លៃលើសកម្ពុជាហើយ តែកម្ពុជាមិនដំឡើងថ្លៃទេ។ ជាមួយគ្នានេះ សម្ដេចបានបន្តថា កាលពីមុនតម្លៃអគ្គិសនីនៅប្រទេសជិតខាងរបស់កម្ពុជា មានតម្លៃថោក ជាងតែឥឡូវពួកគេចាប់ផ្ដើមដំឡើងថ្លៃហើយ ដែលតម្លៃនោះគឺថ្លៃជាងប្រទេសយើង។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ការមិនដំឡើងថ្លៃអគ្គិសនីនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសកសិករលើការប្រកបរបរដាំដុះ។ សូមបញ្ជាក់ផងដែរថា យោងតាប្រសាសន៍សម្ដេចតេជោ នៅពេលបច្ចុប្បន្ននេះ

  • សម្ដេចតេជោ ហ៊ុន ​សែន ៖ “ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោកដែលមានអ្នកភ្ជាប់ច្រើនជាងគេ” បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ March 14, 2023 Khmernote

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក ដែលមានអ្នកភ្ជាប់ច្រើនជាងគេ ខណៈលេខ១ របស់ប្រធានាធិបតីអ៊ុយក្រែន។ សម្ដេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្ដេចបានបញ្ជាក់ពីតួលេខ ឆាណែលតេឡេក្រាម របស់គាត់ថា គិតត្រឹមពេលនេះអ្នកភ្ជាប់ចំនួន ៦១៧,២២០នាក់ហើយ ដែលធ្វើឱ្យ ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក

  • តាកែវថ្មីទៀតហើយ ផ្អើលមួយភូមិថាឡានបុក! តាមពិតត្រូវរង្វាន់ឡានស្ព័រថ្មីសោះ Boostrong
    Boostrong
    Boostrong March 14, 2023 Khmernote

    ប្លែកទៀតហើយតាកែវ! ផ្អើលគេឯងថាអាពែកឡានបុក នាំគ្នាមកមើលឈូរឆរខំតែអាណិត ការពិតគេត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោប៊ូសស្ត្រងលេខរៀងទី០២សោះទើបអាណិតខ្លួនឯងវិញ។ កាលពីថ្ងៃសៅរ៍ទី១១ មីនានេះ មានករណីភ្ញាក់ផ្អើលបងប្អូនស្ទើមួយភូមិថា បុរសម្នាក់ឈ្មោះសេន សម្បត្តិ (ហៅអាពែក) អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ថាគាត់ត្រូវឡានៗក៏នាំគ្នាលឺតែថាឡានបុកៗ ទើបគ្រប់គ្នាក៏មានចិត្តអាណាតិអាសូមកចោមរោមមើល តែដល់ពេលមកដល់ទើបដឹងថាអាពែកត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ លេខរៀងទី០២ពីកំប៉ុងភេសជ្ជៈ Boostrong សោះ ហើយក៏នាំគ្នាហួសចិត្តអាណិតខ្លួនឯងវិញ។ សូមបញ្ជាក់ផងដែរថា អ្នកខេត្តតាកែវនាខែមីនា ឆ្នាំ2023 នេះពិតជាហេងណាស់ ព្រោះក្នុងខែតែមួយមានអ្នកឈ្នះឡានស្ព័រថ្មី២គ្រឿងហើយពីក្រុមហ៊ុន BOOSTRONG ដោយបុរសទី១គឺលោក យិន សំអុលជាជ័យលាភីកម្មវិធី BOOSTRONG បីស្ត្រី2023

  • បំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន នៅតែមានចីរភាពនិងហានិភ័យកម្រិតទាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 14, 2023 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ និង កត្តាផ្សេងៗទៀតពីខាងក្រៅ ក៏ដោយ។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ បានចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា បើគិតទាំងបំណុលមរតក, ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ប៊ីលានដុល្លារ ក្នុងនោះ ៩៩,៨២ ភាគរយ ត្រូវនឹងប្រមាណ ៩,៩៧ ប៊ីលានដុល្លារ

  • រោងចក្រផលិតស្បែកជើងមួយរបស់ចិន រើទីតាំងពីមីយ៉ាន់ម៉ា មកដាក់នៅកម្ពុជាវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 13, 2023 Khmernote

    ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

  • ក្រសួងសាធារណការ ផ្ដល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដែលអាចធ្វើឱ្យអ្នកដំណើរបើកបរចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមិនបាច់រង់ចាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 13, 2023 Khmernote

    ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ជូនឧបករណ៍ ETC-OBU ឥតគិតថ្លៃ ដោយការផ្ដល់ជូននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។ តាមការបង្ហោះរបស់ក្រសួង ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ គឺសម្រាប់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមិនចាំបាច់រង់ចាំ។ ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។ ឯកសារតម្រូវ(ច្បាប់ដើម)៖ ១. អត្តសញ្ញាណប័ណ្ណ ២.