មកស្គាល់ក្រុមហ៊ុនទាំង ១០ នៅកម្ពុជា ដែលបានបង់ពន្ធច្រើនជាងគេ ឆ្នាំ២០២២
អាជីវកម្ម March 9, 2023 Khmernote

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំផ្ដល់ជូនលិខិតសរសើរលើកទឹកចិត្តជូនសហគ្រាស ដែលបានបង់ពន្ធច្រើនជាងគេ ឆ្នាំ២០២២ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស និងទទួលបានការចុះហត្ថលេខា ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន ទាំង ១០ ដែលបានបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ២០២២ និងទទួលបាន អនុលោមភាពសារពើពន្ធ ប្រភេទមាស រួមមាន៖

១. ក្រុមហ៊ុន Heineken (Cambodia) CO.,LTD

២. ធនាគារ Advanced Bank of Asia Limited

៣. ធនាគារ Acleda Bank PLC

៤. មីក្រូហិរញ្ញវត្ថុ Prasac Microfinance Institution Plx

៥. ក្រុមហ៊ុន Smart Axiata Co., LTD

៦. ក្រុមហ៊ុន Viettel (Cambodia) PTE., Ltd

៧. ធនាគារ Canada Bank PLC

៨. ក្រុមហ៊ុន Cambrew LTD

៩. អគ្គិសនីកម្ពុជា

១០. ធនាគារស្ថាននា

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៣ ៤៥៥ លានដុល្លារអាមេរិក លើសផែនការ ជាង ២២ ភាគរយ បើធៀបទៅនិងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២៕

អត្ថបទ៖ លីនី