រំភើបចិត្តណាស់កីឡាករគុនខ្មែរព្រំ សំណាង ចូលរួមប្រកួតកម្មវិធីបីស្ត្រីថ្ងៃ ៨មីនាដែលរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រងទទួលបានឡានស្ព័រថ្មី១គ្រឿងទោះជាប់ត្រឹមលេខ២ក៏ដោយ។
កម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនារបស់ក្រុមហ៊ុនប៊ូសស្ត្រងរៀបចំឡើងនៅទីតាំងកោះពេជ្រ មានបេក្ខជនចូលរួមប្រកួតដល់ទៅ៥០០គូជាង ហើយការប្រកួតប្រើពេលវេលាអស់រយៈពេល ដល់ទៅ ៨ម៉ោង ១៧នាទី៦៧វិនាទីទំរាំដឹងចាញ់ឈ្នះរកឃើញអ្នកលេខ១ ទទួលបានឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង។ ដោយឡែកអ្នកដែលជាប់លេខ២ គឺជាកីឡាករគុនខ្មែរ ព្រំសំណាង បីបាន៨ម៉ោង ១៦នាទី ២៩វិនាទីត្រូវទទួលបានម៉ូតូ Yamaha ១គ្រឿង តែដោយមើលឃើញភាពតស៊ូ និងការស្រលាញ់កីឡាករគុនខ្មែរទើបក្រុមហ៊ុនប៊ូសស្ត្រងជាក្រុមហ៊ុនចិត្តល្អសម្រេចឧបត្ថម្ភលើកទឹកចិត្តកីឡាករគុនខ្មែរព្រំសំណាងនូវរថយន្តស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងផងដែរ។
ពិតជាគួរឲ្យកោតសរសើរដល់ពួកគាត់ណាស់ដែលអាចបីស្ត្រីបានរហូតដល់ទៅ៨ម៉ោងជាងយូរជាងគេ ខ្លាំងជាងគេមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របែបនេះ ហើយក៏ជាមោទកភាពខ្មែរយើងណាស់ដែលប្រជាជនខ្មែរអាចធ្វើបានយូរយ៉ាងនេះ។