ព័ត៌មានចុងក្រោយ
  • សម្ដេចតេជោ ហ៊ុន​ សែន៖ « បច្ចុប្បន្នបរទេសស្គាល់កម្ពុជា តាមរយៈផលិតផលកសិកម្មជាច្រើនពិសេសគឺអង្ករ និងស្វាយចន្ទី» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 20, 2023 Khmernote

    នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី២០​ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះសម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នបរទេសស្គាល់កម្ពុជាកាន់តែច្រើនជាងមុន តាមរយៈផលិតផលកសិកម្មជាច្រើនពិសេសនោះគឺអង្ករ ស្វាយចន្ទី និងម្រេចជាដើម។ សម្ដេចតេជោ បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បាននាំចេញអង្ករទៅ ៧៣ប្រទេសយ៉ាងតិច ខណៈស្វាយចន្ទីកម្ពុជាក៏កំពុងត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ៕ គូរបញ្ជាក់ផងដែរថា យោងតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន

  • ផ្ដើមពីការចិញ្ចឹមបង្កង ៣០ក្បាល រហូតជោគជ័យពង្រីកស្រះជាបន្តបន្ទាប់ កសិករម្នាក់ ចែករំលែកបទពិសោធន៍បន្តដល់ពលរដ្ឋក្នុងសហគមន៍ឱ្យជោគជ័យដូចខ្លួនដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 19, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្តើមចេញពីការទិញបង្កងអូស្ត្រាលីចំនួន ៣០ក្បាលមកចិញ្ចឹមសាកល្បង រហូតទទួលបានជោគជ័យពង្រីកស្រះចិញ្ចឹមជាបន្តបន្ទាប់ កសិករ ឃុម ឃុន រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបន្តចែករំលែកបទពិសោធន៍នៃការចិញ្ចឹមបង្កងទៅកាន់កសិករដទៃទៀតក្នុងសហគមន៍ ដើម្បីឱ្យទទួលបានជោគជ័យដូចខ្លួន។ លោក ឃុម ឃុន អាយុ៦២ឆ្នាំ រស់នៅភូមិអូស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា រយៈពេល ៤ឆ្នាំមកហើយ ដែលលោកចាប់យមុខរបរចិញ្ចឹមបង្កងអូស្រ្តាលី ដោយដើមឡើយទទួលបានការជួយជ្រោមជ្រែង និងបណ្តុះ បណ្តាលពីមន្ទីរកសិកម្មខេត្ត។ លោកបន្តថា ផ្តើមចេញពីការចិញ្ចឹមជំហានដំបូងត្រឹមតែបង្កងចំនួន៣០ក្បាលប៉ុណ្ណោះ តែបច្ចុប្បន្នបង្កងអូស្ត្រាលីរបស់លោកបានកើនឡើងមានចំនួនរហូតដល់ទៅ១២ស្រះ ដោយក្នុងមួយស្រះ មានបង្កងពីចន្លោះ៤០ទៅ៥០គីឡូក្រាម។ លោកបន្តថា

  • គិត​ត្រឹមខែមីនា ឆ្នាំនេះ ឥណ្ឌូនេស៊ី បានស្នើសុំវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 19, 2023 Khmernote

    កាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបសម្ដែងការគួរសមរវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ M. Arsajad Rasjid P.M. ប្រធានសភាពពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ក្រុមវិនិយោគឥណ្ឌូនេស៊ី បានស្នើសុំវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ។ ក្នុងនោះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ការស្នើសុំលើគម្រោងវិនិយោគខាងលើ គឺផ្តោតលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម៕ អត្ថបទ៖ លីនី

  • ស្ពាននៅលើផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន ៣ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 18, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា។ ស្ពាននេះ ស្ថិតនៅភូមិ ឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។ លើសពីនេះ ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់ ២២.៩២ លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភៈ

  • ក្រសួងទេសចរណ៍ សម្រេចបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ តាមការដាក់ពាក្យស្នើសុំរបស់ក្រុមហ៊ុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 18, 2023 Khmernote

    ក្រសួងទេសចរណ៍ បានបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ ក្រុមហ៊ុន ក្រោយក្រុមហ៊ុនទាំងនេះបានដាក់ពាក្យស្នើសុំបិទអាជីវកម្ម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានបញ្ជាក់ថា អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន រួមមាន៖ ១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក (All Care Travel & Tours Co., Ltd.) ២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍

  • ពលករខ្មែរធ្វើការនៅសាធារណរដ្ឋកូរ៉េ  បានជួយរកចំណូលជូនជាតិជិត ៦០០លានដុល្លារជារៀងរាល់ឆ្នាំ តាមរយៈការផ្ញើប្រាក់ជូនគ្រួសារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 18, 2023 Khmernote

    (សាធារណរដ្ឋកូរ៉េ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣​ ដែលមានការចូលរួមពីបងប្អូនពលករខ្មែរ​ និស្សិតខ្មែរ​ អង្គទូត​ និងភាគីកូរ៉េ​ សរុបប្រមាណ​ ៥ពាន់នាក់។

  • តម្លៃ iPhone 14 នៅវៀតណាម ដែលស្ថិតក្នុងចំណោមតម្លៃទាបបំផុតនៅលើពិភពលោកនឹងបន្តធ្លាក់ចុះបន្ថែមទៀតក្នុងពេលខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 18, 2023 Khmernote

    ក្រុមអ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា តម្លៃ iPhone 14 នៅក្នុងប្រទេសវៀតណាម ដែលស្ថិតក្នុងចំណោមតម្លៃទាបបំផុតនៅលើពិភពលោកនឹងបន្តធ្លាក់ចុះក្នុងពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៣ថ្មីៗនេះ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក Phung Phuong ដែល​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​លក់​រាយ​ទូរស័ព្ទ​ទំនើប Di Dong Viet គឺសង្រ្គាមតម្លៃ iPhone តែងតែកើតមាន ប៉ុន្តែមិនដែលមានភាពខ្លាំងក្លាដូចពេលនេះទេ។ នេះជាលើកទីមួយហើយ ដែលតម្លៃទូរស័ព្ទម៉ូដែលចុងក្រោយរបស់ Apple បានធ្លាក់ចុះខ្លាំង ក្រោយចេញលក់បានត្រឹមកន្លះឆ្នាំ។ យោងតាមអ្នកលក់រាយគ្រឿងអេឡិចត្រូនិចដ៏ធំ មានហេតុផលចំនួនពីរដែលនាំឱ្យមានការប្រជែងតម្លៃនាពេលបច្ចុប្បន្នគឺ ទីមួយ Apple មិនទាន់បានកំណត់តម្លៃក្នុងប្រទេសវៀតណាមនៅឡើយ ដូច្នេះហើយអ្នកចែកចាយក្នុងស្រុកកំណត់តម្លៃលក់របស់ពួកគេទៅតាមតម្រូវការជាក់ស្តែង និងស្ថានភាពទីផ្សារ។

  • ក្រុមហ៊ុនចំនួន ២ សម្រេចបោះទុនសរុបជិត ៣៨លានដុល្លារ អភិវឌ្ឍន៍លើកោះចំនួន ២ នៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 17, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន ២ បានមកបោះទុនវិនិយោគអភិវឌ្ឍន៍លើកោះនៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ក្រោមទុនវិនិយោគសរុបចំនួន ៣៧.៧លានដុល្លារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” លើគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។ ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា