គិត​ត្រឹមខែមីនា ឆ្នាំនេះ ឥណ្ឌូនេស៊ី បានស្នើសុំវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ
សេដ្ឋកិច្ច April 19, 2023 Khmernote

កាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបសម្ដែងការគួរសមរវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ M. Arsajad Rasjid P.M. ប្រធានសភាពពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ក្រុមវិនិយោគឥណ្ឌូនេស៊ី បានស្នើសុំវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ។

ក្នុងនោះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ការស្នើសុំលើគម្រោងវិនិយោគខាងលើ គឺផ្តោតលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម៕

អត្ថបទ៖ លីនី