- សេដ្ឋកិច្ចសេដ្ឋកិច្ច April 24, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមេសា បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឱ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករ ពីការរំលោភបំពានផ្សេងៗ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា ជាមួយសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣ ៥០០ នាក់ នាព្រឹកថ្ងៃទី ២៣ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2023 Khmernote
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមេសា នេះ បានចុះផ្សាយពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថា ផ្លូវរថភ្លើងនៅកម្ពុជា នឹងប្រែក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់ (ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ)។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស កាលពីថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ផ្លវដែកចាស់សព្វថ្ងៃនេះរត់បានតែ ៣០គីឡូម៉ែត្រ ក្នុងពេលដែលផ្លូវរថភ្លើងល្បឿនលឿនរត់បានដល់ទៅ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនាំឱ្យចំណេញទៅលើការដឹកជញ្ជូន។ សូមជម្រាបផងដែរថា ផ្លូវល្បឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី០៧ ខែមិថុនា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2023 Khmernote
កម្ពុជា និងបារាំងកំពុងពិភាក្សាគ្នាអំពីការនាំចូលផ្លែប៉ោមស្រស់ពីបារាំងមកកម្ពុជា និងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសបារាំងវិញ។ ការពិភាក្សានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅនេះ ដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនោះ លោកស្រី Marion Chaminade បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម និងនេសាទ នៅថ្ងៃទី២១ ខែមេសា នេះ បានឱ្យដឹងថា នាពេលខាងមុខនេះ ប្រទេសកម្ពុជា នឹងមានមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាល។ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយក្រុមការងារ KOICA អំពីគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ KOICA ដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា រួមទាំងគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2023 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បច្ចុប្បន្ន ក្រសួងសាធារណការ បាននឹងកំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំពិនិត្យក្នុងការបិទការនាំចូលរថយន្តមួយទឹក ដោយកំណត់អាយុកាល។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសនៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែតនាព្រឹកថ្ងៃទី ២១ មេសា ២០២៣។ នៅក្នុងកិច្ចសម្ភាស ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់បណ្ដាញសារព័ត៌មានថា៖ «បច្ចុប្បន្ន ក្រសួងសាធារណការ បាននឹងកំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំពិនិត្យមើលថាតើ ឡានមួយទឹកអាយុប៉ុន្មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយក្រុមហ៊ុនរៀបចំប្រតិបត្តិការ ដែលដឹកនាំដោយលោក ZOU YUHUI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Air investment Cambodia Airport management (YACA)។ តាមការលើកឡើងរបស់គណៈកម្មការ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៩២% និងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2023 Khmernote
អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឍមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA) បង្កាត់ពូជដង្កូវនាងប្រភេទថ្មី ដែលមានគុណភាពល្អ ផ្ដល់ទិន្នផលខ្ពស់ ស្របទៅនឹងតម្រូវការទីផ្សារ និងមានលក្ខណៈសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាននៅប្រទេសកម្ពុជា។ ពូជដង្កូវនាងថ្មីនេះ ត្រូវបានលើកមកបង្ហាញនៅក្នុងកិច្ចប្រជុំ គណកម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាង នៅទីស្ដីការក្រសួងកិសកម្ម ដែលបានដឹកនាំដោយឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណ:កម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាវាយតម្លៃលើប្រភេទពូជដង្កូវនាង ដែលបង្កាត់ថ្មីដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមជ្ឍមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ
- អាជីវកម្មអាជីវកម្ម April 20, 2023 Khmernote
ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook កាលពីថ្ងៃពុធ ទី១៩ ខែមេសា ម្សិលមិញនេះ បានអនុវត្តការកាត់បន្ថយការងារមួយជុំទៀត ដែលលើកនេះប៉ះពាល់ដល់វិស្វករ និងក្រុមបច្ចេកវិទ្យា ខណៈដែលនាយកប្រតិបត្តិ Mark Zuckerberg បានធ្វើការផ្លាស់ប្ដូរបន្ថែមទៀត ដើម្បីធ្វើឱ្យអាជីវកម្មនៅឆ្នាំ២០២៣នេះ កាន់តែល្អប្រសើរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia។ តាមប្រភពខាងលើ នៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ Meta បានក្លាយជាក្រុមហ៊ុន Big Tech ដំបូងគេដែលប្រកាសពីការបញ្ឈប់ការងារជាលើកទី២ ដែលក្រុមហ៊ុនបាននិយាយថា នឹងត្រូវអនុវត្តជាបីក្រុមសំខាន់ៗក្នុងរយៈពេលជាច្រើនខែ និងប៉ះពាល់ដល់បុគ្គលិកចំនួន ១០,០០០នាក់។










