ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! ក្រុមហ៊ុនធំ១ បោះទុនជាង ៧៣លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅខេត្តក្រចេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 17, 2023 Khmernote

    ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ តម្លៃជាង ៧៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” លើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។ ជាមួយគ្នានេះនោះដែរ ក្រៅពីគម្រោងយក្សខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៤ទៀត ក្នុងនោះរួមមាន៖ ១- “RITHY

  • នៅឆ្នាំ២០២៣ ទិន្នផលអំបិលមានការធ្លាក់ចុះដោយសារអាកាសធាតុមិនសូវអំណោយផល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 17, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមេសា​ម្សិលមិញនេះ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា នៅឆ្នាំ២០២៣ ទិន្នផលអំបិលមានការធ្លាក់ចុះដោយសារអាកាសធាតុមិនសូវអំណោយផល តែទោះជាយ៉ាងណាលោក បានអះអាងថាក៏មិនធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតអំបិលបរិភោគឡើយ។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែរថា ដោយសារកត្តាអាកាសធាតុមិនសូវអំណោយផល មានភ្លៀង ធ្លាក់ច្រើនបានធ្វើឱ្យការប្រមូលផលអំបិលឆ្នាំនេះអូសបន្លាយរយៈពេលយូរ រហូតដល់ខែមករា ទើបតែប្រមូលផលអំបិលខេត្តកំពត បានប្រមាណ ១ម៉ឺនតោនប៉ុណ្ណោះ ធ្វើឱ្យទិន្នផលអំបិលធ្លាក់ចុះ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

  • អីក៏ហេងម៉្លេះ! ទិញអស់ពីកំប៉ុងគាស់ចេញឡានខ្លាញ់គោស៊េរីថ្មីភ្លាមៗក្នុងប៊ូសស្រ្តងសង្ក្រាន្តខេត្តកំពត Boostrong
    Boostrong
    Boostrong April 15, 2023 Khmernote

    សាហាវណាស់ក្នុងថ្ងៃមហាសង្ក្រាន្តទី២ របស់ភេសជ្ជៈប៊ូសស្ត្រងនៅខេត្តកំពតមានរឿងដ៏ភ្ញាក់ផ្អើលមួយដែលមិនគួរឱ្យជឿ។ បុរសម្នាក់បានរត់កាត់គេឯងទាំងទទឹងទិសផ្អើលពេញឆាកប៊ូសស្ត្រង ដែលកំពុងរាំលេងសប្បាយស្មានថាមានរឿងអ្វីស្រាប់តែរត់មកបង្ហាញក្រវិលកំប៉ុងមានរូបរថយន្តដែលជារង្វាន់ធំំរបស់ក្រុមហ៊ុនប៊ូសស្ត្រង ពិតជាស្តែងណាស់។ ភ្លាមនោះតំណាងក្រុមហ៊ុនបានសួរព័ត៌ដែលមានឈ្មោះថា ញ៉េន ថៃ អាយុ២៣ ទីតាំងបច្ចុបន្នស្ថិតនៅភូមិ ច្បារអំពៅ ឃុំព្រែកថ្នង ស្រុកទឺកឈូ ខេត្តកំពតតែម្តង ដោយសព្វគាត់នៅធ្វើការ រោងចក្រ នៅភ្នំពេញ (បែកចាន) ដែលមានលេខទូរស័ព្ទ ០៨៧ ៦៧៦ ៦១៤។ ពិតជាសំណាងរត់រកមែនមកលេងស្រុកលើកនេះ ស្រាប់តែគាស់ត្រូវរង្វាន់ឡាននៅស្រុកតែម្តង ឃើញហើយពិតជារំភើបជំនួសពេលបានឃើញទឹកមុខជាក់ស្តែងរបស់គាត់។ ប៊ូសស្ត្រងសំណាងដើមឆ្នាំរហូតដល់ចុងឆ្នាំញាក់សាច់ រង្វាន់នៅច្រើនទៀត។

  • ស្វែករកអ្នកបីស្ត្រីយូរជាងគេ នៅខេត្តកំពតបំបែកកំណត់ត្រាចាស់ Boostrong
    Boostrong
    Boostrong April 15, 2023 Khmernote

    ចាំមើលថាអ្នកកំពតអាចបំបែកកំណត់ត្រាចាស់ បីស្ត្រី៨ម៉ោងបានទេ? កាលពីថ្ងៃទី ៨ ខែមិនា កន្លងមកនេះ មានពូសំអូន និងពូណាង ដែលជាជើងឯកចាស់ បីស្ត្រី៨ម៉ោងនៅកោះពេជ្រ។ តែអីឡូវនេះមកមើលអ្នកកំពតបីយកម៉ូតូម្តងអាចទៅរួចអត់? សង្កេតឃើញថានេះជាថ្ងៃទី២ នៃមហាសង្ក្រាន្តឆ្នាំថ្មីនេះ មានបងប្អូនមកកាន់តែច្រើនជាងថ្ងៃម្សិលមិញទៀត អាចមកដើម្បីគាំទ្រពួកគាត់ហើយមើលទៅ។

  • ត្រឹមតែថ្ងៃទី១សោះ សង្ក្រាន្តប៊ូសស្ត្រងខេត្តកំពត ជាង១ម៉ឺននាក់ Boostrong
    Boostrong
    Boostrong April 14, 2023 Khmernote

    សប្បាយខ្លាំងណាស់មហាសង្ក្រានប៊ូសស្ត្រងខេត្តកំពត សង្កេតឃើញថាបងប្អូនចូលរួមតាំងពីម៉ោង ១២ថ្ងៃត្រង់មកម្ល៉េះដោយមានការចូលរួមយ៉ាងច្រើនកុះករ ទាំងជិតឆ្ងាយ សូមបីតែជនជាតិបរទេស ក៏ត្រូវម្ស៉ៅដែរហើយចូលរួមយ៉ាងសប្បាយផងដែរ នៅបរិវេណរង្វង់មូលផ្លែទុរេនយក្សក្រុងកំពត។ ពេលវេលាដ៏មានតម្លៃដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសម្រាកពីកិច្ចការងារដែលបំពេញ ភារៈកិច្ចទូទាំងប្រទេស ជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង។ ការបាញ់ទឹកដាក់គ្នានេះគឺបង្ហាញពីក្តីស្រលាញ់យ៉ាងជ្រៀលជ្រៅរបស់បងប្អូនទាំងអស់គ្នា។ រាំ៣ថ្ងៃជាប់គ្នា មានអីសប្បាយកប់ក្តោងហើយនេះ។ រីករាយទទួលយកសិរីសួស្ដីគ្រប់ៗគ្នា ក្នុងមហាសង្ក្រាន្តខេត្តកំពតនាំមកជូនដោយក្រុមហ៊ុនជាមួយប៊ូសស្ត្រង។

  • ជប៉ុន អនុញ្ញាតឱ្យទេសចរកម្ពុជាស្នើសុំ eVisa ដើម្បីចូលទៅប្រទេសខ្លួន ដែលមានសុពលភាព ៩០ថ្ងៃ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 14, 2023 Khmernote

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋការតាមអនឡាញ (eVisa) ហើយនេះលើកដំបូងហើយដែលប្រទេសជប៉ុនអនុញ្ញាតឱ្យមាន eVisa ជូនប្រទេសចំនួន១០ ពិសេសគឺមានសុពលភាពរហូតដល់៩០ថ្ងៃ។ គោលការណ៍នេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងទេសចរណ៍។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានសន្យាថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជា ពិសេសលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ លោក អេណុ អាត់ស៊ូស្ស៉ឹ ក៏បានសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA ពន្លឿនការហោះហើរត្រង់មកកម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកការហោះហើរកាលពីពេលជួបវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ន ការធ្វើដំណើរទៅមកកម្ពុជា-ជប៉ុន គឺត្រូវឆ្លងកាត់កូរ៉េខាងត្បូងសិន។

  • ចំណាំទីតាំងទុក! មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បង្ហាញឈ្មោះតំបន់ទេសចរណ៍ និងចម្ងាយផ្លូវនៅក្នុងខេត្ត បង្កើតភាពងាយស្រួលដល់ភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 12, 2023 Khmernote

    ជារៀងរាល់រដូវកាលចូលឆ្នាំខ្មែរ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនៅទូទាំងប្រទេស តែងតែធ្វើដំណើរទៅស្រុកកំណើតជួបជុំឪពុកម្ដាយ បងប្អូនសាច់ញាតិ ចំណែកឯបងប្អូនខ្លះទៀតបានធ្វើដំណើរទៅកម្សាន្តនៅតាមបណ្ដាខេត្តនានា។ យ៉ាងណាមិញ កាលពីពេលថ្មីៗ កន្លងទៅនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចេញផ្សាយពីឈ្មោះតំបន់ទេសចរណ៍ និងចម្ងាយផ្លូវ នៅក្នុងខេត្ត ដើម្បីបង្កើតភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅខេត្តបាត់ដំបង។​ ដូច្នេះសម្រាប់បងប្អូនចង់ដឹងតំបន់កម្សាន្ត នានា នៅក្នុងខេត្តបាត់ដំបង សូមមើលតារាងខាងក្រោម៖ ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

  • ស្ពានបេតុងឫស្សីកែវ នឹងធ្វើឱ្យតំបន់ជ្រោយចង្វារកាន់តែមានការអភិវឌ្ឍន៍ខ្លាំងជាងមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 11, 2023 Khmernote

    គម្រោងស្ពានបេតុងឫស្សីកែវ ត្រូវបានវិនិយោគសាងសង់នៅពាក់កណ្ដាល់ឆ្នាំ ២០២១ ដែលមានប្រវែង ៩២២ ម៉ែត្រ ទទឹង២០.៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១.២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀប នឹងកម្រាលស្ពានប្រវែង ៣៤ម៉ែត្រ បន្ថែមដោយរចនាបទទំនើបដែលមានសរសធំចំនួន ៤បង្គោល និងមានកំពស់រហូតដល់ ៤០ម៉ែត្រ ចំណាយអស់ទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារអាមេរិក។ ស្ពានបេតុងឫស្សីកែវដែលជាស្ពានខ្សែកាបទីមួយ ក្នុងទីក្រុងភ្នំពេញត្រូវបានគេប្រមាណថានឹងក្លាយជាសរសៃឈាម និងច្រកសេដ្ឋកិច្ច ដើម្បីលើកតម្កើនប្រជាប្រិយភាពក្នុងវិស័យអចលទ្រព្យ ការធ្វើចរាចរឆ្លងកាត់ទៅតំបន់ជ្រោយចង្វារកាន់តែងាយស្រួល កាត់បន្ថយគ្រោះថ្នាក់ ការកក់ស្ទះ និងជាពិសេសធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នេះ កាន់តែមានតម្លៃខ្ពស់ជាងមុន។ ស្ពាននេះបានដាក់ឱ្យដំណើរការនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួន ទទួលរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ