ត្រឹមតែថ្ងៃទី១សោះ សង្ក្រាន្តប៊ូសស្ត្រងខេត្តកំពត ជាង១ម៉ឺននាក់
Boostrong April 14, 2023 Khmernote

សប្បាយខ្លាំងណាស់មហាសង្ក្រានប៊ូសស្ត្រងខេត្តកំពត សង្កេតឃើញថាបងប្អូនចូលរួមតាំងពីម៉ោង ១២ថ្ងៃត្រង់មកម្ល៉េះដោយមានការចូលរួមយ៉ាងច្រើនកុះករ ទាំងជិតឆ្ងាយ សូមបីតែជនជាតិបរទេស ក៏ត្រូវម្ស៉ៅដែរហើយចូលរួមយ៉ាងសប្បាយផងដែរ នៅបរិវេណរង្វង់មូលផ្លែទុរេនយក្សក្រុងកំពត។

ពេលវេលាដ៏មានតម្លៃដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសម្រាកពីកិច្ចការងារដែលបំពេញ ភារៈកិច្ចទូទាំងប្រទេស ជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង។ ការបាញ់ទឹកដាក់គ្នានេះគឺបង្ហាញពីក្តីស្រលាញ់យ៉ាងជ្រៀលជ្រៅរបស់បងប្អូនទាំងអស់គ្នា។ រាំ៣ថ្ងៃជាប់គ្នា មានអីសប្បាយកប់ក្តោងហើយនេះ។

រីករាយទទួលយកសិរីសួស្ដីគ្រប់ៗគ្នា ក្នុងមហាសង្ក្រាន្តខេត្តកំពតនាំមកជូនដោយក្រុមហ៊ុនជាមួយប៊ូសស្ត្រង។