- សេដ្ឋកិច្ចសេដ្ឋកិច្ច April 7, 2023 Khmernote
គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន ៥ទៀត ដែលមានអានុភាពសរុប ៥២០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យវិនិយោគ។ ការសម្រេច បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។ គម្រោងវិនិយោគផលិតថាមអគ្គិសនីទាំង ៥ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យវិនិយោគនេះរួមមាន៖ គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពព្រះអាទិត្យចំនួន ៤ ក្នុងនោះ នៅខេត្តពោធិ៍សាត់ មានអានុភាព ១៥០មេហ្គាវ៉ាត់ ,
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា សហគ្រាសកាត់ដេរជាច្រើននៅក្នុងទីក្រុង ហូជីមិញ បានជួបបញ្ហាអស់ការបញ្ជាទិញពីសំណាក់អ្នកទិញនៅជុំវិញពិភពលោក។ ប្រភពដដែលបានឱ្យដឹងថា សហគ្រាសកាត់ដេរ ទាំងនោះមានការបញ្ជាទិញត្រឹមតែខែមេសានេះតែប៉ុណ្ណោះ។ បើតាមលោក Cao Huu Hieu អគ្គនាយកនៃក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរជាតិវៀតណាម (Vinatex) បានឱ្យដឹងថា ស្ថានភាពក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ គឺអាក្រក់ខ្លាំងណាស់ ហើយតម្លៃនៃការបញ្ជាទិញជាច្រើនត្រូវបានកាត់បន្ថយ ២ ទៅ ៣%។ លោកបានបន្ថែមថា ទីផ្សារពិភពលោកអាចធ្លាក់ចុះពី ៧៥០ពាន់លានដុល្លារទៅ ៧១២ពាន់លានដុល្លារ ឬអាចដល់ ៦៨៧ពាន់លានដុល្លារនៅឆ្នាំនេះ ដែលនឹងធ្វើឱ្យវាជារយៈពេលដ៏លំបាកសម្រាប់ឧស្សាហកម្មនេះ។ ជាមួយគ្នានោះដែរ លោក Pham Xuan
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ April 6, 2023 Khmernote
លោកស្រី ជា សេរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិនិត្យមើលកិច្ចសន្យាខ្លួនឱ្យបានហ្មត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធនិងកាតព្វកិច្ចខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជម្លោះនៅថ្ងៃក្រោយ។ លោកស្រី ជា សេរី បានធ្វើការអំពាវនាវបន្ទាប់ពីពេលថ្មីៗនេះ មានធនាគារមួយចំនួន ប្រកាសចាប់ផ្តើមឲ្យអត្រាការប្រាក់បន្ថែមពីលើអត្រាការប្រាក់មុន។ តាមរយៈ Facebook ផ្លូវការ លោកស្រី ជា សិរី បានថ្លែងថា កន្លងមកខ្ញុំបានពន្យល់ពីមូលហេតុដែលធនាគារមួយចំនួនដំឡើងអត្រាការប្រាក់ឥណទាន។ ការដំឡើងគឺដោយសារអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជាក៏ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមទុនរបស់គាត់ខ្ពស់ជាងមុន។ ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារដែលប្រើប្រាស់ទុនក្នុងស្រុកក៏បានចំណាយការប្រាក់ខ្ពស់ជាងមុនឱ្យអ្នកដាក់ប្រាក់បញ្ញើ។ បើយើងសង្កេតមើលអត្រាប្រាក់បញ្ញើគឺមានការកើនឡើងសឹងតែគ្រប់ធនាគារ។ អ្នកដាក់លុយចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ជីចង់បានការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួនក៏បានសម្រេចចិត្តដំឡើងអត្រាការប្រាក់លើឥណទានអតិថិជនរបស់ខ្លួន។ សំណួរសួរថាតើធ្វើនេះខុសឬត្រូវ? ខ្ញុំក៏មិនដឹងថាកិច្ចសន្យានីមួយៗបានសរសេរយ៉ាងដូចម្តេចដែរ។ វាអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាង។
- អាជីវកម្មអាជីវកម្ម April 6, 2023 Khmernote
កាលពីថ្ងៃពុធ ក្រុមហ៊ុន Apple Inc បានបង្ហាញពីរូបរាងហាងលក់រាយដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយហាងនេះត្រូវបានរចនាឡើងមានគំនូរពណ៌ខ្មៅ និងពណ៌លឿង ដូចទៅនឹងតាក់ស៊ីដ៏ល្បីល្បាញរបស់ទីក្រុងបុមបៃ។ បើតាមប្រភពដែលបានដឹងរឿងរបស់ Apple បានប្រាប់សារព័ត៌មានរបស់ Reuters ថា ហាងនេះកំពុងស្ថិតក្នុងការរៀបចំ ហើយអាចនឹងបើកដំណើរការនៅក្នុងខែនេះ។ ជាមួយគ្នានេះដែរ ហាងលក់រាយដំបូងគេនេះ មានទីតាំងនៅក្នុងផ្សារទំនើប Reliance Jio World Drive ដែលជាកន្លែងលក់សំលៀកបំពាក់ប្រណិតៗ និងគ្រឿងអលង្ការម៉ាកល្បីៗដូចជា Michael Kors, Kate Spade និង Swarovski។ Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើតាក់ស៊ីពណ៌លឿង និងខ្មៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 6, 2023 Khmernote
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករជ្រើសរើសពូជស្រូវសុទ្ធយកទៅដាំដុះ ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យទទួលបានទិន្នផលច្រើន និងមានគុណភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងទិវាច្រូតស្រូវពូជនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាថា ក្រសួងសម្រេចដាក់ប្រើជាផ្លូវការនូវពូជស្រូវថ្មីឈ្មោះ «ចំប៉ីស៧០» ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាកាន់តែរីកចម្រើន។ ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក
- អាជីវកម្មអាជីវកម្ម April 6, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្ងានក្បាលតោ ជាសត្វមួយប្រភេទដែលងាយស្រួលចិញ្ចឹមនិងមានទីផ្សារ ជាពិសេសអាចចិញ្ចឹមលម្អសម្រាប់ទាក់ទាញភ្ញៀវទេសចរបានថែមទៀតផង ដោយសារក្ងានក្បាលតោមានរូបរាងស្រស់ស្អាត។ លោក ហាច ឆន ស្ថាបនិក កសិដ្ឋាន ៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កសិដ្ឋាន ៤០០មានចិញ្ចឹមសត្វបក្សី សត្វក្នុងទឹក និងការដាំដំណាំ និងប្រភេទសត្វជើងបួន ហើយបច្ចុប្បន្ននេះដែរ ក៏មានចិញ្ចឹមក្ងានក្បាលតោសម្រាប់លក់ទៅក្នុងទីផ្សារ ក៏ដូចជាចិញ្ចឹមលម្អក្នុងកសិដ្ឋាន ៤០០ផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកលេងកម្សាន្ត។ លោកបានបន្តថា សម្រាប់ឈ្មោះក្ងានក្បាលតោនេះដែរ គឺដោយសារប្រជាពលរដ្ឋខ្មែរមើលឃើញក្បាលរបស់វាធំហើយមាឌរបស់វាធំ ដូច្នេះហើយក៏ហៅតៗគ្នាថាក្ថានក្បាលតោ។ លោកបានបន្ថែមថា ប្រភពដើមរបស់ក្ងានក្បាលតោ គឺជាពូជរបស់បរទេស គឺប្រទេសថៃបានជ្រើសរើសពូជរបស់ក្ងានក្បាលតោ ពីសហគមន៍អឺរ៉ុប យកមកចិញ្ចឹមមុនគេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2023 Khmernote
នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាការងារជាមួយលោក Park Heung-Kyeong ទីប្រឹក្សាក្រុមហ៊ុន Booyoung Co.,Ltd. នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនោះ ក្រុមហ៊ុន Booyoung Co.,Ltd. របស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញពីគម្រោងដែលក្រុមហ៊ុនចង់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនចង់វិនិយោគទៅលើការដាំដុះគ្រាប់ ម៉ាកាដាមៀ (Macadamia) ហើយនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2023 Khmernote
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះ បានចេញសារលិខិតមួយ ដើម្បីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ”។ នៅក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើន ក្រោមស្មារតី “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ”។ ជាមួយគ្នានោះដែរ សម្ដេចតេជោ សូមស្នើឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់បន្តកិច្ចសហការជាមួយនឹងគណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ










