- សេដ្ឋកិច្ចសេដ្ឋកិច្ច April 3, 2023 Khmernote
កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ រថយន្តកុងតឺន័រជាង ៨០០គ្រឿងបានជាប់គាំងនៅច្រកព្រំដែនវៀតណាម-ចិនក្នុងខេត្ត Lang Son ចំពេលមានការកើនឡើងនៃការដឹកជញ្ជូនកសិផលនៅពាក់កណ្ដាលរដូវប្រមូលផល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ។ តាមសារព័ត៌មានខាងលើ រថយន្តកុងតឺន័រដែលជាប់គាំងនោះភាគច្រើនជារថយន្តដឹកកសិផលវៀតណាមដូចជា ខ្នុរ ទុរេន ស្វាយ និងផ្លែស្រកានាគ ដោយសារតែផ្លែឈើទាំងនេះ កំពុងស្ថិតក្នុងរដូវប្រមូលផលក្នុងប្រទេសវៀតណាម ហើយអ្នកនាំចេញបានពន្លឿនការចែកចាយរបស់ពួកគេទៅកាន់អ្នកទិញចិន ដើម្បីធានាថាផ្លែឈើទៅដល់ជាមួយគុណភាពល្អបំផុត។ ជាមួយគ្នានេះដែរ ការជាប់គាំងមិនមែនមានតែច្រកព្រំដែន Lang Son នោះទេ គឺសូម្បីតែច្រកទ្វារព្រំដែនអន្តរជាតិ Dong Dang ក៏មានការជាប់គាំងកុងតឺន័រដឹកទំនិញដែរ ពោលគឺ កុងតឺន័រដែលឆ្លងកាត់ ១ពាន់គ្រឿងក្នុងមួយថ្ងៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 3, 2023 Khmernote
ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនយ៉ាងតិចចំនួន ១០ នឹងមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយត្រូវការកម្លាំងពលកម្មយ៉ាងហោចណាស់ ១០,០០០នាក់។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងតាមរយៈការបង្ហោះនៅលើគណនីផេកផ្លូវការ បន្ទាប់ពីបានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើន រួមទាំងបានជួបប្រជុំដើម្បីបង្ហាញពីសក្តានុពលខេត្ត នៅទីក្រុងហុងកុង។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ក្រៅពីការប្រកបអាជីវកម្មរោងចក្រដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត ក៏មានបំណងវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ៕ អត្ថបទ៖ លីនី
- BoostrongBoostrong April 1, 2023 Khmernote
រដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានមកដល់ភ្លាមក្រុមហ៊ុន ប៊ូសស្ត្រង បានប្រកាសរៀបចំសង្ក្រាន្តតាមវិទ្យាល័យដល់ទៅ ១០០សាលាទូទាំងប្រទេសភ្លាមៗ។ ដើម្បីចូលរួមថែរក្សាពិធីបុណ្យប្រពៃណីជាតិ និងដើម្បីផ្ដល់ឲ្យសិស្សានុសិស្សនូវអារម្មណ៍ស្រស់ថ្លាលំហែរបន្ធូរអារម្មណ៍ពីការសិក្សាបន្តិចដើម្បីត្រៀមខ្លួនបន្តការសិក្សាបន្តទៀតក្នុងបវេសនកាលឆមាសថ្មីបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រងបានរៀបចំសង្ក្រាន្តតាមសាលានានាចំនួន១០០សាលា ព្រមជាមួយការឧបត្ថម្ភរៀបចំសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាច្រើនសាលាថែមទៀត។ សម្រាប់ការរៀបចំ Boostrong សង្ក្រាន្ត១០០សាលានេះក្រៅពីការលេងស្បែងប្រជាប្រិយខ្មែរក៏មានការបន្ថែមការកំសាន្តប្រកួតបីសិស្សដើម្បីទទួលបានរង្វាន់ពីប៊ូសស្ត្រងផងដែរ ដោយតម្រូវឲ្យប្រកួតសិស្សប្រុសអាចបីតែសិស្សប្រុស សិស្សស្រីបីសិស្សស្រី ហើយគូដែលបីបានយូរជាងគេជាអ្នកឈ្នះទទួលបានរង្វាន់ពីប៊ូសស្ត្រង។ បន្ថែមពីលើសង្ក្រាន្ត១០០សាលាដែលប៊ូសស្ត្រងបានរៀបចំនេះ សាលាផ្សេងៗទៀតដែលមានបំណងចង់ទទួលបានការឧបត្ថម្ភធ្វើសង្ក្រាន្តសប្បាយៗដល់សិស្សានុសិស្សអាចទាក់ទងមកកាន់ Facebook page ប៊ូសស្ត្រងបាន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 1, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុនជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ មានចំណាប់អារម្មណ៍ក្នុងការចូលមកវិនិយោគនៅកម្ពុជា។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ពៅ មាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងណែនាំខ្លួនពីក្រុមហ៊ុន LOCA ដែលជាក្រុមហ៊ុនជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ ហើយក្នុងជំនួបនេះក៏បានមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុក និងមន្ត្រីជំនាញជាច្រើនរូប។ ក្រុមហ៊ុន LOCA បានអញ្ជើញចូលជួបសម្ដែងការគួរសម និងណែនាំពីគោលបំណងរបស់ខ្លួនក្នុងការសិក្សាពីឱកាសវិនិយោគ ព្រមទាំងស្វែងយល់បន្ថែមពីច្បាប់ និងតម្រូវការឯកសារគតិយុត្តផ្សេងៗ អនុញ្ញាតឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនបានរួចរាល់ សមស្របនឹងតម្រូវការក្នុងការវិនិយោគនៅកម្ពុជា។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន LOCA បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗ និងទិសដៅរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវសេវាកម្មផ្សេងៗជាចំណែកចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅស្រទាប់បរិយាកាស និងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 1, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៤៨កំពុងវិនិយោគលើវិស័យកសិកម្មក្នុងខេត្តក្រចេះដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានឲ្យដឹងថា ខេត្តក្រចេះក៏ជាខេត្តមួយដែរអំណោយផលលើវិស័យកសិកម្មដោយសារផ្ទៃដីធំទូលាយនិងសណ្ឋានដីមានជីជាតិល្អសម្រាប់ការដាំដុះដំណាំផ្សេងៗ ខណៈប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មខេត្តមានជាង៧០ភាគរយ។ ដោយសារសណ្ឋានដីល្អនោះហើយទើបមានក្រុមហ៊ុនវិនិយោគជាច្រើនចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យកសិកម្មក្នុងខេត្តមួយនេះ។ ឯកឧត្តមបានបន្តថា មកដល់ពេលបច្ចុប្បន្ននេះខេត្តក្រចេះមានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដីសរុប ១៩៨ ៩៧០ហិកតា ដោយដាំដុះដំណាំសេដ្ឋកិច្ចចំនួន៦ប្រភេទដូចជា÷ ទី១ដំណាំកៅស៊ូ,ទី២ ដំណាំដំឡូងមី,ទី៣ដំណាំចេកអំបូងលឿង, ទី៤ដំណាំអំពៅ,ទី៥ម៉ៃសាក់ និងទី៦ដំណាំស្វាយចន្ទីដែលបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានតាមរយៈបង្កើនឱកាសកាត់ បន្ថយការងារការចំណាកស្រុក។ “ក្រុមហ៊ុនវិនិយោគនេះក៏បានដាំដុះកៅស៊ូចំនួន ៥៤,៤៤៥ ហិកតា ដំឡូងមីចំនួន ១,០០០ ហិកតា ចេកអំបូងលឿងចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 31, 2023 Khmernote
ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើនដូចជា Hyundai, Kin, Ssangyong, Soueast, Dongleng, Ford, Toyota និងរោងចក្រដំឡើងរថយន្តរបស់ជប៉ុន ISUZU ដែលទើបតែត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងតង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើនដូចជា Hyundai, Kin, Ssangyong,
- BoostrongBoostrong March 31, 2023 Khmernote
លោក នីន វណ្ណៈ រស់នៅភូមិ ពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងមានការភ្ញាក់ផ្អើលជាខ្លាំង នៅសុខៗស្រាប់តែឃើញកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង បើកឡានស្ព័រថ្មីខ្លាញ់គោយកមកឲ្យដល់មុខផ្ទះ។ បងប្រុស នីន វណ្ណៈ បានឲ្យដឹងថាប៉ុន្មានថ្ងៃមុនគាត់បានត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ១គ្រឿងពីក្រវិលកំប៉ុង Boostrong ហើយក្រុមហ៊ុនបានចុះមកពិនិត្យថាពិតជាត្រូវរង្វាន់ពិតប្រាកដមែន។ លុះដល់ពេលប៉ុន្មានថ្ងៃក្រោយមក ស្ងាត់ៗពេលលោកកំពុងអង្គុយមុខផ្ឬះស្រាប់តែឃើញកំពូលកីឡាករ ព្រំ សំណាង បើកឡានស្ព័រថ្មីមកឈប់មុខផ្ទះហើយប្រាប់ថាយកឡានលោកមកឲ្យលោក ដូចគេប្រេងអ៊ីចឹងធ្វើឲ្យលោក វណ្ណៈស្រឡាំងកាំង ភ្ញាក់ផ្អើលរំភើបផង អរផង ញញឹមបិទមាត់មិនជិត។ លោកវណ្ណៈ បានបន្ថែមទៀតថា គាត់ត្រូវរង្វាន់ពីប៊ូសស្ត្រងបានទាំងរង្វាន់ហើយបានទាំងកិត្តិយសខ្ពស់ លើកមុខមាត់គ្រួសារណាស់។ សូមរំលឹកផងដែរថា ថ្មីៗនេះគេឃើញមានអ្នកត្រូវរង្វាន់
- អាជីវកម្មអាជីវកម្ម March 30, 2023 Khmernote
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីសេចក្ដីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ក្រុមហ៊ុន CamGSM PLC ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនរបស់ខ្មែរ។ ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ខ្លួនបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជាបាន ក្រុមហ៊ុន Cellcard










