ធ្វើសង្ក្រាន្តម្ដង ១០០សាលានៅឯណាមាន ចង់បានធ្វើឲ្យថែមទៀត
Boostrong April 1, 2023 Khmernote

រដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានមកដល់ភ្លាមក្រុមហ៊ុន ប៊ូសស្ត្រង បានប្រកាសរៀបចំសង្ក្រាន្តតាមវិទ្យាល័យដល់ទៅ ១០០សាលាទូទាំងប្រទេសភ្លាមៗ។

ដើម្បីចូលរួមថែរក្សាពិធីបុណ្យប្រពៃណីជាតិ និងដើម្បីផ្ដល់ឲ្យសិស្សានុសិស្សនូវអារម្មណ៍ស្រស់ថ្លាលំហែរបន្ធូរអារម្មណ៍ពីការសិក្សាបន្តិចដើម្បីត្រៀមខ្លួនបន្តការសិក្សាបន្តទៀតក្នុងបវេសនកាលឆមាសថ្មីបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រងបានរៀបចំសង្ក្រាន្តតាមសាលានានាចំនួន១០០សាលា ព្រមជាមួយការឧបត្ថម្ភរៀបចំសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាច្រើនសាលាថែមទៀត។
សម្រាប់ការរៀបចំ Boostrong សង្ក្រាន្ត១០០សាលានេះក្រៅពីការលេងស្បែងប្រជាប្រិយខ្មែរក៏មានការបន្ថែមការកំសាន្តប្រកួតបីសិស្សដើម្បីទទួលបានរង្វាន់ពីប៊ូសស្ត្រងផងដែរ ដោយតម្រូវឲ្យប្រកួតសិស្សប្រុសអាចបីតែសិស្សប្រុស សិស្សស្រីបីសិស្សស្រី ហើយគូដែលបីបានយូរជាងគេជាអ្នកឈ្នះទទួលបានរង្វាន់ពីប៊ូសស្ត្រង។

បន្ថែមពីលើសង្ក្រាន្ត១០០សាលាដែលប៊ូសស្ត្រងបានរៀបចំនេះ សាលាផ្សេងៗទៀតដែលមានបំណងចង់ទទួលបានការឧបត្ថម្ភធ្វើសង្ក្រាន្តសប្បាយៗដល់សិស្សានុសិស្សអាចទាក់ទងមកកាន់ Facebook page ប៊ូសស្ត្រងបាន។