ឡូយណាស់! កំពូលកីឡាករគុនខ្មែរយកឡានស្ព័រថ្មីឲ្យដល់ផ្ទះ
Boostrong March 31, 2023 Khmernote

លោក នីន វណ្ណៈ រស់នៅភូមិ ពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងមានការភ្ញាក់ផ្អើលជាខ្លាំង នៅសុខៗស្រាប់តែឃើញកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង បើកឡានស្ព័រថ្មីខ្លាញ់គោយកមកឲ្យដល់មុខផ្ទះ។

បងប្រុស នីន វណ្ណៈ បានឲ្យដឹងថាប៉ុន្មានថ្ងៃមុនគាត់បានត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ១គ្រឿងពីក្រវិលកំប៉ុង Boostrong ហើយក្រុមហ៊ុនបានចុះមកពិនិត្យថាពិតជាត្រូវរង្វាន់ពិតប្រាកដមែន។ លុះដល់ពេលប៉ុន្មានថ្ងៃក្រោយមក ស្ងាត់ៗពេលលោកកំពុងអង្គុយមុខផ្ឬះស្រាប់តែឃើញកំពូលកីឡាករ ព្រំ សំណាង បើកឡានស្ព័រថ្មីមកឈប់មុខផ្ទះហើយប្រាប់ថាយកឡានលោកមកឲ្យលោក ដូចគេប្រេងអ៊ីចឹងធ្វើឲ្យលោក វណ្ណៈស្រឡាំងកាំង ភ្ញាក់ផ្អើលរំភើបផង អរផង ញញឹមបិទមាត់មិនជិត។ លោកវណ្ណៈ បានបន្ថែមទៀតថា គាត់ត្រូវរង្វាន់ពីប៊ូសស្ត្រងបានទាំងរង្វាន់ហើយបានទាំងកិត្តិយសខ្ពស់ លើកមុខមាត់គ្រួសារណាស់។

សូមរំលឹកផងដែរថា ថ្មីៗនេះគេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ ច្រើនណាស់ពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងកំប៉ុងថ្មី ហើយល្បីថាប៊ូសស្ត្រងកំប៉ុងថ្មី រសជាតិខ្ញាញ់ហើយ រង្វាន់ច្រើនទៀត។