- សេដ្ឋកិច្ចសេដ្ឋកិច្ច March 27, 2023 Khmernote
លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្ន ខណៈហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។ លោកស្រី បានលើកឡើងបែបនេះ កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះក៏បានរម្លឹកឡើងវិញផងដែរ នូវទស្សនៈរបស់លោកស្រីថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនពិភពលោកបានធ្លាក់ចុះមកនៅក្រោម 3% ដោយសារផលប៉ះពាល់បន្សល់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុ។ ជាមួយគ្នានេះដែរ នៅឯវេទិកាអភិវឌ្ឍន៍ចិន លោកស្រី Georgieva បានលើកឡើងថា ទោះបីជាមានទស្សនវិស័យកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៤ ក៏ដោយ ក៏កំណើនពិភពលោកនឹងនៅតែទាបជាងមធ្យមភាគចាស់របស់ខ្លួនដែលមាន
- អាជីវកម្មអាជីវកម្ម March 27, 2023 Khmernote
ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. របស់ប្រទេសចិន មានបំណងមកស្វែងយល់អំពីបរិស្ថានវិនិយោគ និងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. ដែលមានបំណងស្វែងយល់អំពីបរិស្ថានវិនិយោគនិងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Anhui Guangxin Agrochemical
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 25, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិនៃប្រទសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងធំៗចំនួន៣ ជម្រាបទៅដល់គណៈប្រតិភូ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 25, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ជាមួយនឹងការប្រកាសដាក់ខេត្តចំនួន ៤ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤នៅភាគពាព្យ័យ ដោយផ្សាភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគ ក្នុងនិងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារចិន និងអន្តរជាតិនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម។ សម្ដេចតេជោបានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបកាងារ កសិកម្ម រុក្ខាប្រមាញ់
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 25, 2023 Khmernote
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជានឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុង ឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ នារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះថា CP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ»។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2023 Khmernote
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2023 Khmernote
ធនាគារពិភពលោក (World Bank) នឹងផ្ដល់ហិរញ្ញប្បទានឥណទាន ទៅលើគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ លើកទី០២ នៅកម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម សំរ៉ង ឌីណាម៉ូ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោង-២ (Component Management Unit-2) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2023 Khmernote
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានជំរុញឱ្យកម្ពុជា នាំចូលផលិតផលកសិកម្មឱ្យកាន់តែច្រើនទៅកាន់ទីផ្សារសិង្ហបុរី ក្នុងនោះរួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម។ លោក Gan Kim Yong បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅឯទីក្រុងម៉ាហ្គាឡាំង ឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Gan Kim Yong










