សម្ដេចតេជោ ហ៊ុន សែន៖ «កម្ពុជានឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារបន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ»
សេដ្ឋកិច្ច
March 25, 2023
Khmernote
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជានឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុង ឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ នារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះថា CP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ»។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង