- អាជីវកម្មអាជីវកម្ម March 30, 2023 Khmernote
រោងចក្រដំឡើងរថយន្ត ISUZU ដែលវិនិយោគដោយក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យោងតាមប្រសាសន៍របស់ឯកឧត្តម សុខ ចិន្តាសោភា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ-វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។ គួរបញ្ជាក់ផងដែរថា រោងចក្រដំឡើងរថយន្តនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 30, 2023 Khmernote
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ចកំពុងប្រកាសអាសន្ន ប៉ុន្ដែការប្រកាសអាសន្ននេះ សម្ដេចបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋមិនត្រូវនាំគ្នាទៅដកប្រាក់ពីធនាគារនោះទេ ដែលជាសកម្មភាពមួយធ្វើឱ្យងាប់សេដ្ឋកិច្ច និងដួលរលំធនាគារខ្លួនឯងទៅវិញទេ។ ជាមួយគ្នានេះ សម្ដេចក៏បានគូសបញ្ជាក់ថា ការប្រកាសពីវិបត្តិសេដ្ឋកិច្ចនេះ ក៏ជាកត្តាចិត្តសាស្រ្ដផ្នែកសេដ្ឋកិច្ចសកលមួយដែរ ដូច្នេះប្រទេសកម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភិតភ័យលើបញ្ហានេះនោះទេ។ គួរបញ្ជាក់ផងដែរថា ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ដោយបានធ្វើការព្រមានពីហានិភ័យ
- ទេសចរណ៍ទេសចរណ៍ March 30, 2023 Khmernote
អាជ្ញាធរខេត្តសៀមរាបរំពឹងថា នឹងទទួលបានភ្ញៀវទេសចរកើនឡើងបន្ថែម បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ខណៈគិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភាខាងមុខ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ Angkor International Airport Investment Cambodia Co.,Ltd) ហៅកាត់ថា AIAI សាងសង់ព្រលានយន្តហោះថ្មី
- ទេសចរណ៍ទេសចរណ៍ March 29, 2023 Khmernote
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រុងសៀមរាប ទទួលបានពានរង្វាន់ជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ (Best Countdown City Of The year) ចំនួន ៣លើក ក្នុងនោះចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ ចំណាត់ថ្នាក់លេខ ២ ប្រចាំឆ្នាំ២០២១ និងចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដសៀមរាប» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 29, 2023 Khmernote
យោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃតី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនមួយឈ្មោះថា មីហ៊្សូដា គ្រុប ចង់វិនិយោគកែច្នៃសំរាមទៅជាអគ្គិសនី។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុង ជំនួបពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយអគ្គនាយកក្រុមហ៊ុន មីហ៊្សូដា គ្រុប។ នៅក្នុងជំនួបនោះដែរ ក្រៅពីគម្រោងវិនិយោគបន្ថែមលើការងារកែច្នៃសំរាមទៅជាអគ្គីសនី ក្រុមហ៊ុនក៏បានពិភាក្សា និងស្នើសុំអនុសាសន៍ដឹកនាំមួយចំនួនពីឯកឧត្ដមអភិបាលរាជធានីភ្នំពេញផងដែរ៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 29, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃ ខេត្តបន្ទាយមាន ជ័យរកចំណូលគយជូនជាតិបានប្រមាណ ១លានដុល្លារ ទៅ ១លានកន្លះ ពីទំនិញដែលចេញ-ចូល តាមច្រកទ្វារព្រំដែនផ្លូវការ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរប ស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ» ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងយ៉ាងដូច្នេះថា «ខេត្តបន្ទាយមានជ័យ ខែខ្លះ ចាញ់តែខេត្តព្រះសីហនុ នោះគឺលេខ១តែម្ដង ក្នុងការរកចំណូលជូនជាតិ យើងខិតខំកៀរគរ ដើម្បីទប់ស្កាត់ច្រករបៀង ចូល
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 28, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានសមត្ថភាពអាចផលិត ៦០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមឥណទានសម្បទានរបស់ JICA បានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្រ បាននឹងកំពុងអនុវត្តគម្រោងស្របទៅតាមផែនការដែលបានគ្រោងទុកដោយគម្រោងអនុវត្តបាន ៩៩ភាគរយហើយ និងគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលលើកការអភិវឌ្ឍន៍វិស័យទឹកស្អាត។ លោកបានបន្ដថា រោងកច្រផលិតទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ ១១៥លានដុល្លាអាមេរិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 27, 2023 Khmernote
សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ សម្ដេចតេជោ បានស្នើសុំឲបែបនេះ នៅក្នុងឱកាសជួបប្រជុំទ្វេភាគី រវាងសម្ដេច តេជោ និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី










