ក្រុមហ៊ុនមកពីប្រទេសចិនមួយ ចង់វិនិយោគនៅកម្ពុជាលើការកែច្នៃសំរាមទៅជាអគ្គិសនី
សេដ្ឋកិច្ច March 29, 2023 Khmernote

យោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃតី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនមួយឈ្មោះថា មីហ៊្សូដា គ្រុប ចង់វិនិយោគកែច្នៃសំរាមទៅជាអគ្គិសនី។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុង ជំនួបពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយអគ្គនាយកក្រុមហ៊ុន មីហ៊្សូដា គ្រុប។

នៅក្នុងជំនួបនោះដែរ ក្រៅពីគម្រោងវិនិយោគបន្ថែមលើការងារកែច្នៃសំរាមទៅជាអគ្គីសនី ក្រុមហ៊ុនក៏បានពិភាក្សា និងស្នើសុំអនុសាសន៍ដឹកនាំមួយចំនួនពីឯកឧត្ដមអភិបាលរាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ លីនី