- សេដ្ឋកិច្ចសេដ្ឋកិច្ច April 11, 2023 Khmernote
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ម៉ឺនមូលដ្ឋាន។ សម្ដេចតេជោ មានប្រសាសន៍បែបនេះនៅក្នុងជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយក្រុមសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជានៅល្ងាចថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ម៉ឺនមូលដ្ឋាន ស្មើនឹងជាង ៩០% ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០%
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 11, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម យកចិត្តទុកដាក់ជំរុញការកែច្នៃ និងការនាំចេញផលិតផលកសិ-ឧស្សាហកម្ម របស់កម្ពុជា។ ក្នុងពិធីសំណេះសំណាល និងពីសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ព្រមទាំងអ្នកធ្វើធុរកិច្ច ប្រមាណជាង ៥០០០នាក់ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យខិតខំយកចិត្តទុកដាក់ជំរុញការកែច្នៃ ទៅលើផលិតផលដែលមានស្រាប់នៅក្នុងប្រទេស ជាពិសេសសម្រាប់សហគ្រាស ធុនតូច និងមធ្យម
- BoostrongBoostrong April 10, 2023 Khmernote
ខានសប្បាយយូរហើយម្តងនេះលេងឱ្យផ្អើលកំពតម្តងមើល៍ មហាសង្ក្រានឆ្នាំថ្មី ២០២៣។ ប៊ូសស្ត្រងបានបង្កើតបរិយាកាសរាំលេងកំសាន្ត និងល្បែងប្រជាប្រិយខ្មែរជាមួយកំពូលតារាចម្រៀងល្បីៗក្នុងថ្ងៃ មហាសង្ក្រាន្តដើម្បីទទួលទេវតាឆ្នាំថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ៩ រោច ដល់ ១១រោច ក្នុងខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ក្នុងខែមេសា ឆ្នាំ២០២៣នេះ ហើយនៅបរិវេណរង្វង់មូលផ្លែទុរេន ក្រុងកំពត។ ពេលវេលាដ៏អស្ចាចារ្យ សម្រាប់បងប្អូនប្រជាជនខ្មែរក្នុងជួបជុំសប្បាយអស់ដៃ ជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង ដោយបងប្អូនបានរាំកម្សាន្តរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីម៉ោង៣រសៀលតទៅរហូតដល់ចប់កម្មវិធី ជាមួយកំពូលតារាចម្រៀងជាច្រើនរូប រួមមាន៖ ថ្ងៃទី១ លោកឈន សុវណ្ណារាជ កញ្ញា រ៉េត ស៊ូហ្សាណា លោកវង្ស តារារតនា
- BoostrongBoostrong April 10, 2023 Khmernote
ក្រុមហ៊ុន ប៊ូសស្ត្រង បានប្រកាសស្វែងរកប្អូនស្រីដែលបានត្រូវរង្វាន់ ឡានស្ព័រខ្លាញ់គោ ពីក្រវិលកំប៉ុងប៊ូសស្ត្រងកាលពីថ្ងៃទី៩ មេសា ថ្មីៗនេះ ដើម្បីអាចបើករង្វាន់ឡានបានឆាប់ៗជិះថ្ងៃចូលឆ្នាំខ្មែរតែម្ដង។ កាលពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្នុងបណ្ដាញសង្គមដោយមានអ្នកផុសអបអររូបប្អូនស្រីម្នាក់បានត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ ពីក្រវិលកំប៉ុងប៊ូសស្ត្រង។ បន្ទាប់ពីខាងក្រុមហ៊ុនប៊ូសស្ត្រងបានឃើញការផុសនោះហើយ ខាងក្រុមហ៊ុនបានដុតដៃដុតជើង ដើម្បីស្វែងរកការទំនាក់ទំនងទាក់ទងទៅប្អូនស្រីក្នុងគោលបំណងពិនិត្យក្រវិលរង្វាន់ឡាននោះ ដើម្បីធ្វើការរៀបចំបើករង្វាន់ឲ្យប្អូនស្រីឲ្យទទួលបានឡានថ្មីយកទៅជិះក្នុងថ្ងៃចូលឆ្នាំថ្មីតែម្ដង។ តែក្រោយពេលទទួលបានលេខទាក់ទងបានបន្តិច ក៏មិនអាចទាក់ទងបន្តទៀតបាន រហូតមកដល់ពេលនេះ ដូចនេះមានតែពឹងបងប្អូនជួយស៊ែបន្ថែម ដើម្បីឲ្យលឺដល់ប្អូនស្រីផង ហើយសូមទាក់ទងមកក្រុមហ៊ុនប៊ូសស្ត្រង ដើម្បីបើករង្វាន់ឡានស្ព័រថ្មីខ្លាញ់គោនេះឆាប់ៗ។ ថ្មីៗនេះគេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ ច្រើនគ្រឿងណាស់ ពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយល្បីថា ប៊ូសស្ត្រងកំប៉ុងថ្មី រសជាតិឆ្ងាញ់ហើយ រង្វាន់ច្រើនទៀត។
- អាជីវកម្មអាជីវកម្ម April 10, 2023 Khmernote
ក្រុមហ៊ុន Tesla Inc នឹងបើករោងចក្រមួយក្នុងទីក្រុងសៀងហៃ ដើម្បីផលិតថ្ម Megapack ដែលនឹងបន្ថែមទិន្នផលដល់រោងចក្រផលិតថ្មមួយប្រភេទនេះដែរនៅរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua ។ យោងតាមប្រភពខាងលើ បានឱ្យដឹងថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានចុះហត្ថលេខានៅទីក្រុងសៀងហៃ ដើម្បីសាងសង់រោងចក្រផលិតថ្ម ដែលមានសមត្ថភាពផលិតបានមួយម៉ឺន Megapack ក្នុងមួយឆ្នាំ ស្មើនឹងប្រហែល ៤០ ជីហ្គាវ៉ាត់ម៉ោង (gigawatt hours) នៃការផ្ទុកថាមពលដែលត្រូវលក់នៅទូទាំងពិភពលោក។ គួរបញ្ជាក់ផងដែរថា រោងចក្រនេះ នឹងចាប់ផ្តើមសាងសង់រនៅត្រីមាសទីបីឆ្នាំនេះ ហើយចាប់ផ្តើមផលិតនៅត្រីមាសទីពីរនៃឆ្នាំ២០២៤។ ជាមួយនឹងរោងចក្រសៀងហៃថ្មី Tesla
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 8, 2023 Khmernote
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានស្នើឱ្យរុស្សីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី និងឱកាសនៃការនាំចូលទីផ្សាររុស្សី។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីរុស្សីចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-រុស្សី និងបានលើកឡើងអំពី MOU រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក។ ជាមួយគ្នានោះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីរុស្សីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី និងឱកាសនៃការនាំចូលទីផ្សាររុស្សីដោយក្រុមហ៊ុនរុស្សីផ្ទាល់ ដែលមានលក្ខណៈងាយស្រួលជាងក្រុមហ៊ុនខ្មែរនាំចូលទៅប្រទេសរុស្សី។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យភាគីរុស្សីធ្វើការពិចារណាក្នុងការនាំជីកសិកម្មមកកម្ពុជាក្នុងតម្លៃទីផ្សារសមរម្យ។ ទន្ទឹមនឹងនេះ ចំពោះការងារស្រាវជ្រាវ វិទ្យាសាស្ត្រ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 8, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថា ខេត្តមណ្ឌលគិរី អាចផ្គត់ផ្គង់បន្លែបានជាង ១២តោន ក្នុងមួយថ្ងៃៗ ទៅកាន់ទីផ្សារនៅទូទាំងប្រទេស ដើម្បីបំពេញតម្រូវការក្នុងការបរិភោគ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តមណ្ឌលគិរី» កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ខេត្តមណ្ឌលគិរី អាចផ្គត់ផ្គង់បន្លែបានជាង១២តោន ក្នុងមួយថ្ងៃ ដោយមាន ក្រុមហ៊ុនចំនួន៦បានបញ្ជាទិញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 7, 2023 Khmernote
កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួប ឯកឧត្តម Martin V´avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះការងារនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឆេក កន្លងមក ព្រមទាំងបានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតលើការផ្ទេរបច្ចេកវិទ្យាមេកានិចនិងថាមពល ជាពិសេសទទួលបានតម្លៃបន្ថែមលើផលិតផលកសិកម្ម ខណៈដែលកម្ពុជាត្រូវការនាំចេញផលិតផលកសិកម្មជាច្រើនបន្ថែមទៀត ដែលទាមទារឱ្យមានការសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ទីផ្សារគឺជាអាទិភាពដែលភាគីទាំងពីរត្រូវពិភាក្សាគ្នា ការផ្ទេរបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម គ្រឿងម៉ាស៊ីនមានគុណភាព










