មានដៃគូរទៅសង្ក្រានកំពតហើយរឺនៅ?
Boostrong April 10, 2023 Khmernote

ខានសប្បាយយូរហើយម្តងនេះលេងឱ្យផ្អើលកំពតម្តងមើល៍ មហាសង្ក្រានឆ្នាំថ្មី ២០២៣។ ប៊ូសស្ត្រងបានបង្កើតបរិយាកាសរាំលេងកំសាន្ត និងល្បែងប្រជាប្រិយខ្មែរជាមួយកំពូលតារាចម្រៀងល្បីៗក្នុងថ្ងៃ មហាសង្ក្រាន្តដើម្បីទទួលទេវតាឆ្នាំថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ៩ រោច ដល់ ១១រោច ក្នុងខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ក្នុងខែមេសា ឆ្នាំ២០២៣នេះ ហើយនៅបរិវេណរង្វង់មូលផ្លែទុរេន ក្រុងកំពត។

ពេលវេលាដ៏អស្ចាចារ្យ សម្រាប់បងប្អូនប្រជាជនខ្មែរក្នុងជួបជុំសប្បាយអស់ដៃ ជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង ដោយបងប្អូនបានរាំកម្សាន្តរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីម៉ោង៣រសៀលតទៅរហូតដល់ចប់កម្មវិធី ជាមួយកំពូលតារាចម្រៀងជាច្រើនរូប រួមមាន៖ ថ្ងៃទី១ លោកឈន សុវណ្ណារាជ កញ្ញា រ៉េត ស៊ូហ្សាណា លោកវង្ស តារារតនា កញ្ញា ប៉ាច់ គីមមួយ កញ្ញា ពេជ្រ ម៉ាលី និងលោក សួស វិចិត្រ។ សម្រាប់ថ្ងៃទី២៖ កញ្ញា ឱក សុគន្ធកញ្ញា លោក ហ្សូណូ កញ្ញា វីឌីណែត កញ្ញ ឈិន រតនៈ លោកគង់ ចំរើន និងកញ្ញាចំរើន សុភ័ក្ត្រ។ សម្រាប់ថ្ងៃទី៣៖ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា យូរី លោក នី រតនា លោកចាន់ កូមែន លោក ឃី សុឃុន និងកញ្ញ ច័ន្ទ សុបញ្ញា។ បងប្អូននិងទទួលបានអារម្មណ៍រំភើបជាមួយប៊ូសស្ត្រង ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់ទឹក និងមានកម្មវិធីជាច្រើនទៀត។

ពិតជាពិសេសណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរនៅខេត្តកំពត និងទូទាំងប្រទេស រីករាយទទួលយកសិរីសួស្ដីគ្រប់ៗគ្នាជាមួយ ប៊ូសស្ត្រង មហាសង្ក្រាន្តខេត្តកំពត។