ត្រូវរង្វាន់ឡានថ្មីហើយ ទាក់ទងមិនបាន ជួយស៊ែឲ្យគាត់ដឹងផង
Boostrong April 10, 2023 Khmernote

ក្រុមហ៊ុន ប៊ូសស្ត្រង បានប្រកាសស្វែងរកប្អូនស្រីដែលបានត្រូវរង្វាន់ ឡានស្ព័រខ្លាញ់គោ ពីក្រវិលកំប៉ុងប៊ូសស្ត្រងកាលពីថ្ងៃទី៩ មេសា ថ្មីៗនេះ ដើម្បីអាចបើករង្វាន់ឡានបានឆាប់ៗជិះថ្ងៃចូលឆ្នាំខ្មែរតែម្ដង។

កាលពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្នុងបណ្ដាញសង្គមដោយមានអ្នកផុសអបអររូបប្អូនស្រីម្នាក់បានត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ ពីក្រវិលកំប៉ុងប៊ូសស្ត្រង។ បន្ទាប់ពីខាងក្រុមហ៊ុនប៊ូសស្ត្រងបានឃើញការផុសនោះហើយ ខាងក្រុមហ៊ុនបានដុតដៃដុតជើង ដើម្បីស្វែងរកការទំនាក់ទំនងទាក់ទងទៅប្អូនស្រីក្នុងគោលបំណងពិនិត្យក្រវិលរង្វាន់ឡាននោះ ដើម្បីធ្វើការរៀបចំបើករង្វាន់ឲ្យប្អូនស្រីឲ្យទទួលបានឡានថ្មីយកទៅជិះក្នុងថ្ងៃចូលឆ្នាំថ្មីតែម្ដង។ តែក្រោយពេលទទួលបានលេខទាក់ទងបានបន្តិច ក៏មិនអាចទាក់ទងបន្តទៀតបាន រហូតមកដល់ពេលនេះ ដូចនេះមានតែពឹងបងប្អូនជួយស៊ែបន្ថែម ដើម្បីឲ្យលឺដល់ប្អូនស្រីផង ហើយសូមទាក់ទងមកក្រុមហ៊ុនប៊ូសស្ត្រង ដើម្បីបើករង្វាន់ឡានស្ព័រថ្មីខ្លាញ់គោនេះឆាប់ៗ។

ថ្មីៗនេះគេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ ច្រើនគ្រឿងណាស់ ពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយល្បីថា ប៊ូសស្ត្រងកំប៉ុងថ្មី រសជាតិឆ្ងាញ់ហើយ រង្វាន់ច្រើនទៀត។