អីក៏ហេងម៉្លេះ! ទិញអស់ពីកំប៉ុងគាស់ចេញឡានខ្លាញ់គោស៊េរីថ្មីភ្លាមៗក្នុងប៊ូសស្រ្តងសង្ក្រាន្តខេត្តកំពត
Boostrong April 15, 2023 Khmernote

សាហាវណាស់ក្នុងថ្ងៃមហាសង្ក្រាន្តទី២ របស់ភេសជ្ជៈប៊ូសស្ត្រងនៅខេត្តកំពតមានរឿងដ៏ភ្ញាក់ផ្អើលមួយដែលមិនគួរឱ្យជឿ។ បុរសម្នាក់បានរត់កាត់គេឯងទាំងទទឹងទិសផ្អើលពេញឆាកប៊ូសស្ត្រង ដែលកំពុងរាំលេងសប្បាយស្មានថាមានរឿងអ្វីស្រាប់តែរត់មកបង្ហាញក្រវិលកំប៉ុងមានរូបរថយន្តដែលជារង្វាន់ធំំរបស់ក្រុមហ៊ុនប៊ូសស្ត្រង ពិតជាស្តែងណាស់។

ភ្លាមនោះតំណាងក្រុមហ៊ុនបានសួរព័ត៌ដែលមានឈ្មោះថា ញ៉េន ថៃ អាយុ២៣ ទីតាំងបច្ចុបន្នស្ថិតនៅភូមិ ច្បារអំពៅ ឃុំព្រែកថ្នង ស្រុកទឺកឈូ ខេត្តកំពតតែម្តង ដោយសព្វគាត់នៅធ្វើការ រោងចក្រ នៅភ្នំពេញ (បែកចាន) ដែលមានលេខទូរស័ព្ទ ០៨៧ ៦៧៦ ៦១៤។ ពិតជាសំណាងរត់រកមែនមកលេងស្រុកលើកនេះ ស្រាប់តែគាស់ត្រូវរង្វាន់ឡាននៅស្រុកតែម្តង ឃើញហើយពិតជារំភើបជំនួសពេលបានឃើញទឹកមុខជាក់ស្តែងរបស់គាត់។

ប៊ូសស្ត្រងសំណាងដើមឆ្នាំរហូតដល់ចុងឆ្នាំញាក់សាច់ រង្វាន់នៅច្រើនទៀត។