- សេដ្ឋកិច្ចសេដ្ឋកិច្ច April 26, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបេក្ខជនចំនួន ៩១នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ “ក” ដោយឈប់ទទួលពាក្យនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹង បេក្ខជនដែលប្រកាសជ្រើសរើសខាងលើ នឹងត្រូវបានបែងចែកឱ្យចូលបម្រើការងារ នៅតាមនាយកដ្ឋានថ្នាក់កណ្ដាល និងសាខាពន្ធដារខេត្ត- ខណ្ឌមួយចំនួន នៃអគ្គនាយកដ្ឋានពន្ធដារចំនួន ៥៣នាក់ ខណៈចំនួន ៣៨នាក់ទៀត នឹងដាក់ចូលឱ្យបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ ម៉ូតូជាង ៦៣៤,០០០គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសវៀតណាម ដែលនេះមានន័យថា ម៉ូតូចំនួន ៥គ្រឿងត្រូវបានលក់ជារៀងរាល់នាទី។ ទោះជាយ៉ាងណាក្ដី តួលេខនេះបានធ្លាក់ចុះជិត ១៦% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ បើយោងទៅតាម សមាគមន៍ក្រុមហ៊ុនផលិតម៉ូតូវៀតណាម។ សមាគមន៍ក្រុមហ៊ុនផលិតម៉ូតូវៀតណាម ដែលរួមមាន Honda, Yamaha, Piaggio, Suzuki និង SYM បានបញ្ជាក់ថា តួលេខលក់ម៉ូតូមានចំនួន ៧.៣ ដងនៃរថយន្ត ដែលនេះបង្ហាញថា ម៉ូតូនៅតែជាមធ្យោបាយដឹកជញ្ជូនដ៏លេចធ្លោនៅក្នុង ប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា ក្នុងតំបន់អាស៊ាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 25, 2023 Khmernote
ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនកសិករខ្មែរ ដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញគោលបំណងបង្កើតផ្សារបោះដុំ កសិផល នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្រោយពីបានទៅទស្សនកិច្ចសិក្សាស្វែងយល់ជាមួយនឹងវិស័យឯកជន និងជំនាញ ដើម្បីពិនិត្យមើល និងស្វែងយល់ពីការរៀបចំទីផ្សារបោះដុំកសិផលនៅប្រទេសថៃ។ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តមបានសរសរនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំបានទៅទស្សនកិច្ចសិក្សាស្វែងយល់ជាមួយនឹងវិស័យឯកជន និងជំនាញ ដើម្បីពិនិត្យមើល និងស្វែងយល់ពីការរៀបចំទីផ្សារបោះដុំកសិផលនៅប្រទេសថៃ ក្នុងគោលបំណងដើម្បីរៀបចំទីផ្សារបោះកសិផលនៅកម្ពុជាយើងនាពេលខាងមុខ»៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 25, 2023 Khmernote
កាលពីព្រឹកថ្ងៃអង្គារ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុមហ៊ុនប៊ូយ៉ុង របស់កូរ៉េបានសម្រេចផ្ដល់ជាថវិកា សម្រាប់ទិញរថយន្តក្រុងចំនួន ១ពាន់គ្រឿង សម្រាប់រដ្ឋាភិបាលកម្ពុជា ចាត់ចែងទៅតាមបណ្ដាខេត្ត ដើម្បីជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។ ជាមួយគ្នានោះដែរ សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន ដែលបានផ្ដល់រថយន្តក្រុងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងការដឹកបងប្អូនប្រជាពលរដ្ឋបានទៅលេងស្រុកដោយមិនមានការគិតថ្លៃ។
- អាជីវកម្មអាជីវកម្ម April 25, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែមេសា ម្សិលមិញនេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី៖ ”វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ” នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ខាងមុខនេះ។ ឱកាសការងាររហូតដល់ ១ ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣
- អាជីវកម្មអាជីវកម្ម April 25, 2023 Khmernote
ក្រុមហ៊ុនផ្ដល់អាហារតាមអាកាស Noibai Catering Services រកចំណូលបានជិត ២២ពាន់លានដុង (៩៣៦,៩៤៧ដុល្លារ) ពីការលក់តែទឹកដោះគោ (milk tea) កាលពីឆ្នាំមុន ស្មើនឹងជាង ៦៣% នៃការលក់អាហារសរុបនៅលើជើងហោះហើរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបានឱ្យដឹងថា ក្រុមហ៊ុនបានដាក់លក់តែទឹកដោះគោ (milk tea) នៅលើបញ្ជីជើងហោះហើរក្នុងខែកក្កដា ឆ្នាំ២០២២។ ភេសជ្ជៈមួយប្រភេទរបស់ NCS នេះ មាននៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងតម្លៃ ៥០,០០០ ដុងក្នុងមួយកែវ និងនៅលើជើងហោះហើរផ្សេងទៀតតាមរយៈក្រុមហ៊ុនផ្តល់ម្ហូបអាហារតាមក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា VACS
- អាជីវកម្មអាជីវកម្ម April 24, 2023 Khmernote
រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុមហ៊ុន Quanta ដែលផ្គត់ផ្គង់ឱ្យ Apple ទៅលើផ្នែកកំព្យូទ័រ គ្រោងនឹងបង្កើតរោងចក្រនៅភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ថ្មីៗនេះ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រថា ក្រុមហ៊ុនដែលជាក្រុមហ៊ុនចុះកិច្ចសន្យាផលិត MacBook បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរខេត្ត Nam Dinh ចម្ងាយ ៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងហាណូយ ដើម្បីសាងសង់រោងចក្រនៅសួនឧស្សាហកម្មនៅទីនោះ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ជាមួយគ្នានេះ ក៏បានសេចក្ដីថ្លែងការណ៍បញ្ជាក់ផងដែរថា រោងចក្រនេះនឹងក្លាយជារោងចក្រទី៩ របស់ Quanta នៅទូទាំងពិភពលោកហើយនឹងគ្របដណ្តប់លើផ្ទៃដី ២២.៥ ហិកតា ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីសមត្ថភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 24, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករមួយរូបរស់នៅក្នុងខេត្តសៀមរាប បានជ្រើសរើសការដាំដុះដំណាំម្រះព្រៅ ដោយសារ ឆាប់ទទួលបានផល ងាយស្រួលថែទាំ និងចំណេញច្រើន។ លោក ក្រុម ពន្លក អាយុ ៦៣ឆ្នាំ កសិកររស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដែលលោកបានពឹងអាស្រ័យ លើមុខរបរដាំដុះបន្លែចម្រុះជាច្រើនមុខ តែរយៈពេលជាង៥ឆ្នាំមកនេះ លោកបានងាកមកដាំដុះ ដំណាំម្រះពៅតែមួយមុខប៉ុណ្ណោះ ដោយសង្កេតឃើញថា ម្រះព្រៅជាដំណាំមួយប្រភេទងាយស្រួយដាំ និងថែទាំ ហើយអាចប្រមូលបានយូរអង្វែង។ លោកបន្តទៀតថា ផ្ទៃដីដែលបានដាំដុះម្រះព្រៅ មានទំហំ ៥០០ម៉ែត្រក្រឡា ក្រោយពេលដាំរួចប្រហែល២ខែ










