- អាជីវកម្មអាជីវកម្ម May 3, 2023 Khmernote
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google បានមកសិក្សាស្វែងយល់ពីឱកាសដើម្បីចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញសេចក្ដីមនស្សរីករាយ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ លើសពីនេះលោកក៏បានបង្ហាញ នូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yves
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 2, 2023 Khmernote
អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេបង្អស់ ដែលនឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នេះ បានគូសបញ្ជាក់ថា ការបង្កើតសួនកសិ-ឧស្សាហកម្មនេះឡើង គឺក្នុងគោលបំណង ជួយកម្ពុជាឱ្យមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ ខណៈកសិផលកម្ពុជា ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 2, 2023 Khmernote
នាយកដ្ឋាននាំចូល-នាំចេញ ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានរាយការណ៍ថា វៀតណាមគឺជាអ្នកផ្គត់ផ្គង់ស្វាយធំទី ៣ របស់កូរ៉េខាងត្បូងក្នុងចំណោមប្រទេសនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយដកស្រង់ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) នាយកដ្ឋានបានឱ្យដឹងថា ការនាំចូលស្វាយរបស់ប្រទេសកូរ៉េខាងត្បូងពីប្រទេសវៀតណាមក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣ បានឈានដល់ ៨,០០០តោន ដែលមានតម្លៃ ៣៦.៤លានដុល្លារ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី បរិមាណនេះធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបរិមាណធ្លាក់ចុះ ១៨% ខណៈចំណូលពីការនាំចេញធ្លាក់ចុះ១៩%។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនវៀតណាមមានឱកាសជាច្រើនក្នុងការនាំចេញផ្លែឈើទៅកាន់ប្រទេសកូរ៉េនាពេលខាងមុខ ប៉ុន្តែបើយោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ មានកត្តាមួយចំនួននឹងបន្តប៉ះពាល់ដល់ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសនេះ ដោយសារតែសេដ្ឋកិច្ចកូរ៉េប្រឈមនឹងសម្ពាធអតិផរណាដ៏ធំ និងការកើនឡើងអត្រាការប្រាក់៕ អត្ថបទ៖ លីនី
- អាជីវកម្មអាជីវកម្ម May 1, 2023 Khmernote
កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ធ្វើឡើងក្រោមការសម្របសម្រួលរបស់ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅអគារសន្តិភាព នៃក្រសួងកសិកម្ម។ ឯកឧត្តម ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងក្នុងពិធីចុះ MOU នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ថា ការចុះអនុអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 1, 2023 Khmernote
នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។ នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីដោះបំណុល ជប៉ុន បានផ្តល់ជាទំនិញសម្រាប់លក់ ដើម្បីកម្ពុជាបានលុយដោះបំណុល។ តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់ទៅជប៉ុននោះទេ គឺទុកអភិវឌ្ឍន៍នៅកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ “ដើម្បីសងលុយជប៉ុនបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 1, 2023 Khmernote
ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រកាសបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមផេកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការសាងសង់ចំណតផែកុងតឺន័រថ្មីនេះ គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមានចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG (០៦គ្រឿង)
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 29, 2023 Khmernote
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មជ្ឈមណ្ឌល KOPIA អាចជួយសិក្សាពីលទ្ធក្នុងការនាំទំនិញខ្មែរចូលទីផ្សារកូរ៉េ ដោយកាត់បន្ថយចំណាយ និងការងារមិនចាំបាច់។ បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានលើកឡើងបែបនេះ នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ងថ្នាក់ដឹកនាំជាមួយលោក Song Yong-Ju ប្រធានមជ្ឈមណ្ឌល KOPIA Cambodia Center កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ លើសពីនេះ ក្នុងកិច្ចប្រជុំនោះដែរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណ:ផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា សម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។ ឯកឧត្តមបន្តថា










