ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនមកពីប្រទេសចិនមួយ ចង់វិនិយោគនៅកម្ពុជាលើការកែច្នៃសំរាមទៅជាអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 29, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃតី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនមួយឈ្មោះថា មីហ៊្សូដា គ្រុប ចង់វិនិយោគកែច្នៃសំរាមទៅជាអគ្គិសនី។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុង ជំនួបពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយអគ្គនាយកក្រុមហ៊ុន មីហ៊្សូដា គ្រុប។ នៅក្នុងជំនួបនោះដែរ ក្រៅពីគម្រោងវិនិយោគបន្ថែមលើការងារកែច្នៃសំរាមទៅជាអគ្គីសនី ក្រុមហ៊ុនក៏បានពិភាក្សា និងស្នើសុំអនុសាសន៍ដឹកនាំមួយចំនួនពីឯកឧត្ដមអភិបាលរាជធានីភ្នំពេញផងដែរ៕ អត្ថបទ៖ លីនី

  • អភិបាលខេត្តបន្ទាយមានជ័យ៖ មួយថ្ងៃ គយប្រមូលពន្ធជូនជាតិ បានប្រមាណ ១លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 29, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃ ខេត្តបន្ទាយមាន ជ័យរកចំណូលគយជូនជាតិបានប្រមាណ ១លានដុល្លារ ទៅ ១លានកន្លះ ពីទំនិញដែលចេញ-ចូល តាមច្រកទ្វារព្រំដែនផ្លូវការ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរប ស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ» ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងយ៉ាងដូច្នេះថា «ខេត្តបន្ទាយមានជ័យ ខែខ្លះ ចាញ់តែខេត្តព្រះសីហនុ នោះគឺលេខ១តែម្ដង ក្នុងការរកចំណូលជូនជាតិ យើងខិតខំកៀរគរ ដើម្បីទប់ស្កាត់ច្រករបៀង ចូល

  • រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាប តម្លៃ១១៥លានដុល្លារ សម្រេចបាន ៩៩%ហើយ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 28, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានសមត្ថភាពអាចផលិត ៦០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមឥណទានសម្បទានរបស់ JICA បានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្រ បាននឹងកំពុងអនុវត្តគម្រោងស្របទៅតាមផែនការដែលបានគ្រោងទុកដោយគម្រោងអនុវត្តបាន ៩៩ភាគរយហើយ និងគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលលើកការអភិវឌ្ឍន៍វិស័យទឹកស្អាត។ លោកបានបន្ដថា រោងកច្រផលិតទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ ១១៥លានដុល្លាអាមេរិក

  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យម៉ាឡេស៉ី បង្កើនការទិញអង្ករ និងគ្រាប់ស្វាយចន្ទីពីកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 27, 2023 Khmernote

    សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ សម្ដេចតេជោ បានស្នើសុំឲបែបនេះ នៅក្នុងឱកាសជួបប្រជុំទ្វេភាគី រវាងសម្ដេច តេជោ និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី

  • ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ អំពាវនាវ ឱ្យបន្តការប្រុងប្រយ័ត្ន ខណៈហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 27, 2023 Khmernote

    លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្ន ខណៈហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។ លោកស្រី បានលើកឡើងបែបនេះ កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះក៏បានរម្លឹកឡើងវិញផងដែរ នូវទស្សនៈរបស់លោកស្រីថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនពិភពលោកបានធ្លាក់ចុះមកនៅក្រោម 3% ដោយសារផលប៉ះពាល់បន្សល់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុ។ ជាមួយគ្នានេះដែរ នៅឯវេទិកាអភិវឌ្ឍន៍ចិន លោកស្រី Georgieva បានលើកឡើងថា ទោះបីជាមានទស្សនវិស័យកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៤ ក៏ដោយ ក៏កំណើនពិភពលោកនឹងនៅតែទាបជាងមធ្យមភាគចាស់របស់ខ្លួនដែលមាន

  • ក្រុមហ៊ុនចិនមួយ កំពុងសម្លឹងមើលឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 27, 2023 Khmernote

    ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. របស់ប្រទេសចិន មានបំណងមកស្វែងយល់អំពីបរិស្ថានវិនិយោគ និងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. ដែលមានបំណងស្វែងយល់អំពីបរិស្ថានវិនិយោគនិងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Anhui Guangxin Agrochemical

  • គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 25, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិនៃប្រទសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងធំៗចំនួន៣ ជម្រាបទៅដល់គណៈប្រតិភូ

  • សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 25, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ជាមួយនឹងការប្រកាសដាក់ខេត្តចំនួន ៤ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤នៅភាគពាព្យ័យ ដោយផ្សាភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគ ក្នុងនិងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារចិន និងអន្តរជាតិនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម។ សម្ដេចតេជោបានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបកាងារ កសិកម្ម រុក្ខាប្រមាញ់