សូមចូលរួមអបអរដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជំនះលើកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន កាលពីថ្ងៃទី១១ ឧសភា ថ្មីៗនេះ។
ទីបំផុតវិញ្ញាសារគុនខ្មែរ ប្រភេទគីឡូ៨១គីឡូក្រាម បានស្វែងរកជើងឯកម្ចាស់មេដាយមាសឃើញហើយ គឺបានទៅលើកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង។ កីឡាករ ព្រំ សំណាងបានប្រកួតយកឈ្នះកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន ដណ្ដើមបានមេដាយមាសជូនជាតិខ្មែរយើងដោយជោគជ័យធំបំផុត ហើយនេះគឺជាការលើកមុខមាត់កីឡាគុនខ្មែរឲ្យពិភពលោកបានស្គាល់គុនខ្មែរកាន់តែច្បាស់។
ដោយសារតែការស្រលាញ់ និងចង់លើកមុខមាត់គុនខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថាគុនខ្មែរខ្លាំងប៉ុនណា ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានប្រកាសលើកទឹកចិត្តជូនផ្ទះ១ល្វែងដែលជាប្រភពថាមពលប្រគល់ជូនកីឡាករគុនខ្មែរ ព្រំ សំណា ពេលដែលទទួលបានមេដាយមាសជូនជាតិ។ ក្រុមហ៊ុនប៊ូសស្ត្រងសូម សម្ដែងនូវការកោតសរសើរដល់សមត្ថភាពដ៏ខ្លាំងក្លាកីឡាករគុនខ្មែរ ដែលបានប្រើក្បាច់គុនខ្មែរវាយបានល្អបំផុតក្នុងការប្រកួតលើសង្វៀនរហូតទទួលបានមេដាយមាសជូនជាតិមាតុភូមិយើង ដូចនេះហើយកីឡាករគុនខ្មែរ ព្រំ សំណាង ពិតជាសាកសមនឹងទទួលបានផ្ទះថ្មីពីក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងណាស់។