ព័ត៌មានចុងក្រោយ
  • «ដូងខ្ទិះបាត់ដំបង» ត្រូវបានប្រកាសជាម៉ាកសមូហភាព ដែលនឹងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា «ដូងខ្ទិះបាត់ដំបង» ត្រូវបានប្រកាសជាម៉ាកសមូហភាព។ ម៉ាកសមូហភាពដូងខ្ទិះបាត់ដំបង នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណ នៃប្រភពដើមផលិតកម្ម បិទលើផលិតផល ដាក់លក់លើទីផ្សារ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេស។ ហើយម៉ាកនេះនឹងក្លាយជាកម្លាំងស្រូបទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជន អាចបង្កើតប្រភពចំណូល និងផ្សព្វផ្សាយ ពីវប្បធម៌ប្រពៃណីរបស់កម្ពុជាទៅកាន់​ឆាក​អន្តរជាតិ​៕ ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

  • ដំណឹងល្អ! ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2023 Khmernote

    យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនប្រទេសកម្ពុជា ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ។ ថ្លែងក្នុងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងការងារ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា អះអាងថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ ហើយភាពខុសគ្នារវាង

  • តោះ! មកស្គាល់មហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារចំនួន ១០រូប របស់ហុងកុងក្នុងឆ្នាំ ២០២៣ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 27, 2023 Khmernote

    ថ្មីៗនេះទស្សនាវដ្តី Forbes បានបង្ហាញវត្តមានមហាសេដ្ឋីចំនួន ២,៦៤០នាក់នៅក្នុងបញ្ជី អ្នកមានបំផុតនៅលើពិភពលោក ឆ្នាំ២០២៣។ ជាមួយគ្នានោះក៏បានបង្ហាញពីវត្តមាន អ្នកមានជាងគេបំផុតនៅហុងកុង ឆ្នាំ២០២៣នេះ។ ១. លោក Li Ka-shing ជាកំពូលបុរសអ្នកជំនួញវ័យចំណាស់ម្នាក់ ដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅអាស៊ី។ បុរសវ័យ ៩៤ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក។ ២. លោក Robin Zeng គឺជាមហាសេដ្ឋីមានជាងគេលំដាប់ទី ២នៅហុងកុង ដោយសព្វថ្ងៃបុរសវ័យកណ្តាលរូបនេះ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនថ្មយក្ស Contemporary Amperex Technology ហើយលោកមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៣៣ពាន់លានដុល្លារ។ ៣.

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោត។ តាមរយៈសារលិខិត ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមាន ប្រសាសន៍ថា “ស្ករត្នោតកំពង់ស្ពឺ” ដែលបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ហើយបន្ទាប់មកបានចុះបញ្ជីការពារនៅបណ្តាប្រទេសចំនួន២៩ផ្សេង ទៀត។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មាន

  • ក្រសួងកសិកម្ម ជូនដំណឹងដល់ប្រជាកសិករ និងវិធីត្រៀមបង្ការ ខណៈរដូវវស្សាឆ្នាំនេះ នឹងចូលមកដល់យឺត និងមានកូនរដូវប្រាំងអូសបន្លាយដល់ដើមខែសីហា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2023 Khmernote

    ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រៀមបង្ការនិងឆ្លើយតបចំពោះបញ្ហាធាតុអាកាសក្ដៅ។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ដោយយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមដែលបានផ្សាយនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺត នៅសប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើងហើយអូសបន្លាយចាប់ពីខែកក្កដា រហូតដល់ដើមខែសីហា។ ស្ថានភាពបែបនេះអាចបង្កផលប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្ម។ ដើម្បីចូលរួមចំណែកក្នុងការត្រៀមបង្ការ និងឆ្លើយតប ក្រសួងកសិកម្ម សូមជូនដំណឹងដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម តាមអនុវិស័យដូចខាងក្រោម៖

  • កូរ៉េ ផ្ដល់ជំនួយបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវចំណីអាហារនៅកម្ពុជា ដេីម្បីពង្រឹងគុណភាពផលិតផលនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2023 Khmernote

    កូរ៉េ ផ្ដល់ជំនួយឧបត្ថម្ភ ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវចំណីអាហារនៅកម្ពុជា ដោយសហការជាមួយនឹងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម PARK Jung-wook ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា​ដោយនៅក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍

  • រួសរាន់ឡើង! អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសបេក្ខជនចំនួន ៩១នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ “ក” ផុតកំណត់ទទួលពាក្យនៅពាក់កណ្ដាលខែក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបេក្ខជនចំនួន ៩១នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ “ក” ដោយឈប់ទទួលពាក្យនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹង បេក្ខជនដែលប្រកាសជ្រើសរើសខាងលើ នឹងត្រូវបានបែងចែកឱ្យចូលបម្រើការងារ នៅតាមនាយកដ្ឋានថ្នាក់កណ្ដាល និងសាខាពន្ធដារខេត្ត- ខណ្ឌមួយចំនួន នៃអគ្គនាយកដ្ឋានពន្ធដារចំនួន ៥៣នាក់ ខណៈចំនួន ៣៨នាក់ទៀត នឹងដាក់ចូលឱ្យបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

  • ម៉ូតូនៅ​តែ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​លេចធ្លោនៅវៀតណាម ខណៈម៉ូតូ ៥គ្រឿងត្រូវបានលក់ជារៀងរាល់នាទី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ ម៉ូតូជាង ៦៣៤,០០០គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសវៀតណាម ដែលនេះមានន័យថា ម៉ូតូចំនួន ៥គ្រឿងត្រូវបានលក់ជារៀងរាល់នាទី។ ទោះជាយ៉ាងណាក្ដី តួលេខនេះបានធ្លាក់ចុះជិត ១៦% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ បើយោងទៅតាម សមាគមន៍ក្រុមហ៊ុនផលិតម៉ូតូវៀតណាម។ សមាគមន៍ក្រុមហ៊ុនផលិតម៉ូតូវៀតណាម ដែលរួមមាន Honda, Yamaha, Piaggio, Suzuki និង SYM បានបញ្ជាក់ថា តួលេខ​លក់ម៉ូតូ​មានចំនួន ៧.៣ ដង​នៃ​រថយន្ត ដែល​នេះបង្ហាញ​ថា ម៉ូតូនៅ​តែ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​លេចធ្លោនៅក្នុង ​ប្រទេស​វៀតណាម។ គួរបញ្ជាក់ផងដែរថា ក្នុង​តំបន់​អាស៊ាន