ព័ត៌មានចុងក្រោយ
  • ដូចប៊ូសស្ត្រងចង់ដៃចឹង ជិតដល់ថ្ងៃការហើយផឹកប៊ូសស្ត្រងត្រជាក់ៗត្រូវឡានថ្មី ១គ្រឿង Boostrong
    Boostrong
    Boostrong May 10, 2023 Khmernote

    គូស្នេហ៍ ១គូដែលសំណាងជាងគេប្រចាំឆ្នាំ២០២៣ ជិតដល់ថ្ងៃរៀបការហើយ ស្រាបតែខាងប្រុសផឹកប៊ូសស្ត្រងអស់ ១កំប៉ុងត្រូវរង្វាន់ធំ ជាឡានថ្មីខ្លាញ់គោ ១គ្រឿងពីប៊ូសស្ត្រង។ គូស្នេហ៍ខែឆ្នាំល្អ ១គូមានឈ្មោះថា ញ៉ុល ឃី អាយុ២៨ឆ្នាំ និងខាងស្រីឈ្មោះ សាន លាងសេង អាយុ ២២ឆ្នាំ។ បច្ចុប្បន្នរស់នៅ បន្ទប់ជួលភូមិ ត្រពាំងគល់ សង្កាត់ កន្ទោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកទាំងពីរនឹងចូលរោងការនាថ្ងៃខាងមុខឆាប់ៗនេះហើយនៅខ្វះតែ២-៣ខែទៀតទេ ស្រាប់តែនូវដើមខែឧសភានេះ ខាងប្រុសបានទិញប៊ូសស្ត្រងញ៉ាំង ដោយសារមេឃក្ដៅខ្លាំងពេក គាត់ក៏នឹកស្រេករបស់ត្រជាក់ៗ ហើយក៏ចុះមកទិញប៊ូសស្ត្រង១កំប៉ុងយកទៅបន្ទប់វិញ ស្រាប់តែទៅដល់បន្ទប់វិញគាស់ផាច់ឃើញរូបឡានថ្មីខ្លាញ់គោ១គ្រឿងនៅនឹងក្រវិលប៊ូសស្ត្រងតែម្ដង។ ដំបូងលោក ញ៉ុល ឃី

  • ខេត្ត-ក្រុង ទូទាំងប្រទេស នឹងមានរថយន្តក្រុងអគ្គិសនី (E Bus) ជា​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​សាធារណៈ​ ក្រោយ GGGI បញ្ជាក់ថាគម្រោងនេះអាចអនុវត្តបានគ្មានបញ្ហាចោទទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 8, 2023 Khmernote

    ខេត្ត-ក្រុង នៅទូទាំងប្រទេស នឹងមានសេវាដឹកជញ្ជូនរថយន្តក្រុងប្រភេទអគ្គិសនី (E Bus) នាពេលខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងនេះ កំពុងត្រូវបានសិក្សាបន្ថែម នេះបើយោងតាមការលើកឡើងរបស់ លោកបណ្ឌិត Frank Rijsberman អគ្គនាយក វិទ្យាស្ថានកំណើនបៃតងសកល (GGGI) នៅក្នុងជំនួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ។ ជំនួបពិភាក្សានេះបានផ្តោតលើ កិច្ចសហប្រតិបត្តិការការងារកន្លងមករវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងវិទ្យាស្ថានកំណើនបៃតងសកល និងទិសដៅអនុវត្តបន្ត។ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ លោកបណ្ឌិតអគ្គនាយក GGGI

  • ផលិតផលខ្មែរចំនួន ៤៥មុខ បានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 4, 2023 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ គឺផលិតផលខ្មែរចំនួន ៤៥មុខ បានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣។ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ បានរៀបចំស្តង់ចំនួន២០ ហើយមានសហគ្រាស សហគមន៍ សិប្បករ អាជីវករចំនួន៤៥សហគ្រាស បានចូលរួមលក់ និងដាក់តាំងផលិតរបស់ខ្លួនបង្ហាញជូនភ្ញៀវជាតិ

  • លើកទឹកចិត្តគុនខ្មែរ ប៊ូសស្ត្រងនឹងជូនផ្ទះ ១ល្វែងបើ ព្រំ សំណាង ឈ្នះបានមេដាយមាសជូនជាតិ Boostrong
    Boostrong
    Boostrong May 4, 2023 Khmernote

    គ្រប់ទឹកហើយពេលនេះកីឡាករគុនខ្មែរ ព្រំ សំណាង ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងចិត្តល្អ BOOSTRONG នឹងជូនផ្ទះថ្មីមួយល្វែង ដល់កីឡាករព្រំ សំណាង ប្រសិនបើរូបលោកអាចឈ្នះមេដាយមាសផ្នែកគុនខ្មែរជូនប្រទេសជាតិថ្ងៃខាងមុខនេះបាន។ ប្រឹងឡើងកីឡាករ ព្រំ សំណាង នេះជាការលើកទឹកចិត្តដ៏ធំមហិមាតែមួយគត់ដើម្បី កីឡាករគុនខ្មែរ ដើម្បីមោទនភាពជាតិយើងទាំងអស់គ្នា បើព្រំ សំណាង អាចធ្វើបានមែននោះ នេះជាការលើកទឹកចិត្តដ៏ធំទី២ហើយរបស់ ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង បន្ទាប់ពីលើកមុនធ្លាប់ផ្ដល់ជូនឡានស្ព័រថ្មីខ្លាញ់គោរួចមកហើយ ហើយពេលនេះគឺនឹងផ្ដល់រង្វាន់លើកទឹកចិត្តនូវផ្ទះថ្មី១ល្វែងបន្ថែមទៀត។ នេះគឺដោយសារតែ BOOSTRONG ចង់ឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ ចង់លើកស្ទួយវិស័យកីឡាគុនខ្មែរ និងចង់ឲ្យកីឡាករគុនខ្មែរទទួលបានប្រភពថាមពលខ្លាំងក្លា ដើម្បីទទួលបានជ័យជំនេះគ្រប់ការប្រកួតទាំងអស់នៅលើសង្វៀន។

  • អាជ្ញាធរខេត្តព្រះសីហនុ គ្រោងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បីទាក់ទាញអ្នកទេសចរ ដែលនិយមមុជទឹកមើលផ្កាថ្ម ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 3, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តព្រះសីហនុគ្រោងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បីឱ្យភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ អាចមុជទឹកចូលទៅមើលពីភាពស្រស់ស្អាតរបស់ផ្កាថ្ម និងយុទ្ធោបករណ៍ សល់ពីសម័យសង្គ្រាម ដែលបានធ្លាក់ចូលទៅក្នុងបាតសមុទ្រនោះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះលោក ឡុ ឌីម៉ង់ អភិបាលរងខេត្ត ព្រះសីហនុបានឱ្យដឹងថា រដ្ឋបាលខេត្ត និងសហការជាមួយក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group)» កំពុងសិក្សាគម្រោងរៀបចំឱ្យមានសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម ខណៈទីតាំងនេះស័ក្តិសម សម្រាប់អ្នកទេសចរដែលចង់កម្សាន្ត នៅក្នុងបាតសមុទ្រ អាចមុជទឹកចុះទៅមើលកម្សាន្តបាន។ លោកបន្ថែមថា នៅប្រជុំកោះតាគៀវ ក្បែរទឹកដី រាម

  • ខ្ចីលុយបងថ្លៃ ៦០ម៉ឺនរៀល ដាក់អីវ៉ាន់ចាប់ហួយលក់បាន ២អាទិត្យត្រូវរង្វាន់ឡានថ្មីប៊ូសស្ត្រង ១គ្រឿង Boostrong
    Boostrong
    Boostrong May 3, 2023 Khmernote

    ជីវិតប្ដីប្រពន្ធមានកូន ១២នាក់ តស៊ូប្តីធ្វើកម្មករសំណង់ ប្រពន្ធខ្ចីលុយបងថ្លៃ ២០ម៉ឺនរៀល គាត់ ៦០ម៉ឺនរៀលដាក់លក់ចាប់ហួយឆ្លៀតយកប៊ូសស្ត្រងដាក់លក់ ឃើញប៊ូសស្ត្រងត្រជាក់ៗទំនងឆ្ងាញ់ពេកទ្រាំមិនបាន ដាច់ចិត្តគាស់ផឹក១កំប៉ុងក៏ត្រូវរង្វាន់ឡាន១គ្រឿងភ្លាមៗ។ បងស្រីឈ្មោះ កែន សុខុម នៅភូមិត្រពាំងកណ្តោល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បានគាស់ក្រវិលកំប៉ុងប៊ូសស្ត្រង ត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោមួយគ្រឿងពីក្រុមហ៊ុនប៊ូសស្ត្រង។ បងស្រីថា ដំបូងមើលក្រវិលមួយភ្លែតមិនចាប់អារម្មណ៍បំរ៉ុងបោះក្រវិលចោលស្មានតែមិនត្រូវ ក៏លើកប៊ូសស្ត្រងកំពុងត្រជាក់ៗដាក់អស់កន្លះកំប៉ុង រួចក៏មើលក្រវិលកំប៉ុងម្ដងទៀតទើបដឹងថា មានរូបឡានស្ព័រ១គ្រឿង ភ្លាមៗនោះគាត់មានអារម្មណ៍ដូចជាញ័រដៃតិចៗក៏ស្រែហៅប្ដីនិងអ្នកជិតខាងជួយមើលទើបដឹងថាពីតជារូបរង្វាន់ឡានថ្មីពិតប្រាកដមែន។ គាត់បានបន្តទៀតថា រាល់ថ្ងៃឃើញតែគេផុសថា ប៊ូសស្ត្រងឆ្ងាញ់ ហើយមានរង្វាន់ច្រើនគាត់មិនចាប់អារម្មណ៍ទេ តែពេលឃើញប៊ូសស្ត្រងត្រជាក់ៗក៏នឹកឃើញទំនងឆ្ងាញ់មែន ដល់ឥឡូវត្រូវឡានខ្លួនឯងចឹងទៀតទើបដឹងថា ប៊ូសស្ត្រងមានរង្វាន់ច្រើនពិតមែន។

  • Google ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក បានមកស្វែងយល់ពីឱកាសចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 3, 2023 Khmernote

    ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google បានមកសិក្សាស្វែងយល់ពីឱកាសដើម្បីចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក​ Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញសេចក្ដីមនស្សរីករាយ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ លើសពីនេះ​លោកក៏បានបង្ហាញ នូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yves

  • អូស្ត្រាលី-កម្ពុជា កំពុងរួមគ្នា បង្កើតសួនកសិ-ឧស្សាហកម្ម ដំបូងគេបង្អស់ ដើម្បីកែច្នៃកសិផលខ្មែរ ខណៈកសិផលដើមមិនទាន់ច្នៃ ៩៥% ត្រូវបាននាំចេញទៅប្រទេសជិតខាង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2023 Khmernote

    អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេបង្អស់ ដែលនឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នេះ បានគូសបញ្ជាក់ថា ការបង្កើតសួនកសិ-ឧស្សាហកម្ម​នេះឡើង គឺក្នុងគោលបំណង ជួយកម្ពុជាឱ្យមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ ខណៈកសិផលកម្ពុជា ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន