- សេដ្ឋកិច្ចសេដ្ឋកិច្ច May 22, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០២២ និងបានបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រោយពីដំណើរការសាងសង់ ហើយបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា សមាគម AIMF និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ
- ទេសចរណ៍ទេសចរណ៍ May 22, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេស ០១គ្រឿង មានឈ្មោះ CASTA SERENA បាននាំភ្ញៀវ ទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣ ០០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើទេសចរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ក្នុងដំណើរកម្សាន្តតាមឆ្នេរសមុទ្រ តំបន់រមណីយដ្ឋាននានា ទីប្រជុំជនសំខាន់ៗក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំខាល បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេស CASTA SERENA សញ្ជាតិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ មុននឹងអនុម័តទៅលើគម្រោងនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2023 Khmernote
ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ២ ទៀតនៅក្នុងខេត្តកំពង់ស្ពឹ ក្នុងនោះរួមមាន ១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។ ២-TAI FONG SHOES
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame បានលើកឡើងថា លោកស្រីគឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ តាមរយៈលោកស្រី ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ជាមួយនឹងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ជូនដល់រាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ។ ការលើកឡើងរបស់លោកស្រីបានធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែឧសភានេះ ខណៈជួបសំដែងការគួរសមជាមួយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។ លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME)
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2023 Khmernote
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារបានកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់ រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។ នៅក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ១០៨.៥៧ប៊ីលានរៀល ប្រមាណជា ២៦.៨១លានដុល្លារ សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំ២០២២មក។ ជាមួយគ្នានេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារពិភពលោក លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមាន សន្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ របាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋ កិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត៥,២ ភាគរយ។ សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការ រក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញនៅទូទាំងពិភពលោកផងដែរ។ ធនាគារពិភពលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2023 Khmernote
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ










