ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! ចិន អនុញ្ញាតឱ្យផលិតផលជលផលកម្ពុជា ១២ប្រភេទរួមមាន ខ្យងស្រែ អន្ទង់ បង្គា នាំចូលទៅទីផ្សារចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 31, 2023 Khmernote

    ផលិតផលជលផលកម្ពុជា ១២ប្រភេទត្រូវបានក្រសួងពាណិជ្ជកម្មចិន អគ្គនាយកដ្ឋានគយនៃប្រទេសចិន សម្រេច ចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធ ដើម្បីអនុញ្ញាតឱ្យនាំចូលទីផ្សារប្រទេសចិន។ នេះដោយយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមសារព័ត៌មានដដែលបានឱ្យដឹងថា អគ្គនាយកដ្ឋានគយចិន បានធ្វើបច្ចុប្បន្នភាពព័ត៌មានការចុះឈ្មោះសហគ្រាសផលិតចំណីអាហារនាំចូលពីបរទេស ហើយជាលទ្ធផលបានបង្ហាញថា ផលិតផលជលផលកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយនៃការនាំចេញទៅកាន់ប្រទេសចិន ហើយការ​បញ្ចប់​នេះ​មាន​ន័យ​ថា ផលិតផលជលផលកម្ពុជា​ឥឡូវ​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ហើយ។ ជាមួយគ្នានេះ សារព័ត៌មាន Xinhua បានឱ្យដឹងថាទៀតថា ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលជលផលធម្មជាតិចំនួន

  • ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្លាយជាសមិទ្ធផលថ្មីលើទឹកដីទីក្រុងភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 31, 2023 Khmernote

    ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយផេកផ្លូវការរបស់សម្ដេចតេជោ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១។ ស្ពាននេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។

  • រដ្ឋមន្រ្តីក្រសួងសាធារណការ សូមអភ័យទោសបងប្អូនដែលប្រើប្រាស់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ខណៈបច្ចុប្បន្នគម្រោងសិក្សាចប់សព្វគ្រប់ហើយ រង់ចាំតែថវិកាប៉ុណ្ណោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 30, 2023 Khmernote

    ក្នុងដំណើរបេសកកម្មចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសូមអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៣ កំពត-វាលរេញ ខណៈមកទល់ពេលនេះ គម្រោងជួសជុលបានសិក្សាចប់សព្វគ្រប់ហើយ រង់ចាំតែថវិកាប៉ុណ្ណោះ។ នៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ « ចំពោះកំណាត់ផ្លូវ កំពត-វារេញ ប្រវែង ២០គីឡូម៉ែត្រ ខ្ញុំសូមអភ័យទោសទោសដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ ខណៈបច្ចុប្បន្នខាងក្រសួងបានសិក្សាចប់សព្វគ្រប់ ដឹងពីរបៀបធ្វើបែបណាហើយ បច្ចេកទេសអត់មានបញ្ហាទេ តែនៅរង់ចាំថវិកាដែលជាកម្ចីមកពីមិត្តចិន ដោយថវិកាសង្ឃឹមថាបាននៅក្នុងឆ្នាំនេះ។ បើបានថវិកា ក្រសួងនឹងធ្វើផ្លូវឱ្យបានរឹងមាំតែម្ដង

  • គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ ដែលគ្រោងចំណាយថវិកាជាង ១២១លានដុល្លារអាចនឹងបញ្ចប់មុនពេលកំណត់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 30, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ត្រឹមចុងខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

  • រយៈពេល ៥ខែឆ្នាំនេះ វៀតណាមវិនិយោគជាង ៣១៦លានដុល្លារនៅបរទេស ក្នុងនោះកម្ពុជាទទួលបានការវិនិយោគជាង ១៣% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 30, 2023 Khmernote

    យោងតាមទីភ្នាក់ងារវិនិយោគ ដែលស្ថិតនៅក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា វៀតណាមបានវិនិយោគប្រមាណ ៣១៦.៤ លានដុល្លារនៅបរទេសក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយស្មើនឹង ៩៣.៥% នៃតួលេខដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។ ទីភ្នាក់ងារនេះបាននិយាយថា គិតត្រឹមថ្ងៃទី២០ ខែឧសភា វៀតណាមបានដំណើរការគម្រោងនៅក្រៅប្រទេសចំនួន ១,៦៤៨ ជាមួយនឹងការវិនិយោគរួមគ្នាក្នុងតម្លៃជិត ២២.១​ពាន់លានដុល្លារ ដែលក្នុងនោះមាន ១៤១គម្រោង វិនិយោគដោយសហគ្រាសរដ្ឋដែលមានតម្លៃ ១១.៦៧ពាន់លានដុល្លារ ស្មើនឹង ៥២.៨% នៃចំនួនសរុបរបស់ប្រទេស។ ជាមួយគ្នានេះដែរ ការវិនិយោគរបស់វៀតណាមនៅក្រៅប្រទេសភាគច្រើនគឺការជីកយករ៉ែ ដែលមានដល់ទៅ

  • ក្រវាញខេត្តពោធិ៍សាត់ កំពុងមានតម្រូវការទីផ្សារខ្ពស់សម្រាប់យកមកបរិភោគ ហើយអាចឱ្យពលរដ្ឋរកចំណូលបានដល់ខ្ទង់ពាន់ដុល្លារនៅរដូវវស្សា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 30, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រវាញជារុក្ខជាតិមួយប្រភេទដុះនៅតាមដងអូរ និងតំបន់ព្រៃភ្នំ។ នៅក្នុងប្រទេសកម្ពុជា ខេត្តដែលសម្បូរក្រវាញជាងគេគឺខេត្តពោធិ៍សាត់ និងមានបន្ទាប់បន្សំនៅ ខេត្តប៉ៃលិននិងខេត្តបាត់ដំបង។ រុក្ខជាតិនេះបានក្លាយជាបន្លែដ៏ពេញនិយមប្រចាំតំបន់ផងដែរ។ បច្ចុប្បន្ន ក្រវាញកំពុងល្បីល្បាញណាស់ ហើយអ្នកធ្លាប់បរិភោគក្រវាញតែងតែជាប់ចិត្តនឹងរសជាតិប្រហើរឆ្ងាញ់ និងហិរតិចៗរបស់វា។ រុក្ខជាតិដែលគេសក បកយកកណ្ដៀងបណ្ដូលខ្ចីទៅធ្វើអន្លក់ ឬអាចយកទៅឆាជាមួយសាច់សត្វគ្រប់ប្រភេទនេះត្រូវបានអ្នកក្រុង កុម្ម៉ុងទិញជាហូរហែពីខេត្តពោធិ៍សាត់។ ខណៈពេលតម្រូវការទីផ្សារកំពុងកើនឡើង សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ នៃតំបន់ការពារធម្មជាតិភ្នំសំកុស ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កើតគម្រោងបណ្តុះក្រវាញដើម្បីយកទៅដាំតាមដងអូរ និងជួរភ្នំនៃតំបន់ស្នូលការពារធម្មជាតិភ្នំសំកុស។ កណ្តៀងបណ្ដូលខ្ចីក្រវាញ ត្រូវបានយកទៅប្រើប្រាស់ជាបន្លែដូចជាអន្លក់ ឬឆាជាមួយប្រេងខ្យង និងសាច់គោជាដើម។ ចំណែកឯ ផ្លែក្រវាញ ប្រើប្រាស់ជាថ្នាំបុរាណ គេក៏អាចប្រើប្រាស់ផ្លែក្រវាញ

  • ចុងខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន ៣ទៀត នៅខេត្ត-ក្រុងទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2023 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានទុនវិនិយោគសរុបចំនួន ១៥.៤លានដុល្លារ និងបង្កើតការងារសរុបប្រមាណ ៣២៣៥កន្លែង។​ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។ ២- “XIN LI AN SHOES

  • ថៃ បាននិយាយថា ​​ពី​ខែ​មករា​ដល់​ពាក់​កណ្តាល​ខែ​ឧសភានេះ ភ្ញៀវ​ទេសចរ​ចិន​ ១​លាន​នាក់​បាន​មក​ទស្សនាក្នុងប្រទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 29, 2023 Khmernote

    ចាប់ពីខែមករា ដល់ថ្ងៃទី១៨ ខែឧសភា ថៃបានទទួលភ្ញៀវទេសចរណ៍ចិនមួយលាននាក់ បន្ទាប់ពីព្រំដែនរបស់ចិនបានបើកឡើងវិញនេះបើតាមការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ នវបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរំពឹងថា ចំនួនភ្ញៀវចិននឹងបំពេញតាមគោលដៅរបស់ខ្លួនចំនួន ៥ លាននាក់នៅឆ្នាំនេះ ជាមួយនឹងការចំណាយចំនួន ៤៤៦ ពាន់លានបាត (១៣.១៨ ពាន់លានដុល្លារ)។ ជាមួយគ្នានេះរដ្ឋាភិបាលថៃបានលើកឡើងកាលពីពេលថ្មីៗនេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបមានចំនួន ៩.៤៧ លាននាក់ ចាប់ពីខែមករា