- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 7, 2023 Khmernote
លោក សុីន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា ការធ្វើដំណើរ ពីភ្នំពេញទៅ សៀមរាប នឹងអាចប្រើពេលយ៉ាងយូរតែ ២ ម៉ោងកន្លះតែប៉ុណ្ណោះ បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត សាងសង់រួចរាល់។ ការចំណាយពេលវេលាតិចជាងមុននេះ នឹងជួយដល់បងប្អូនអ្នកធ្វើដំណើរចំណេញបានទាំងពេលវេលា និងការចំណាយទៅលើសាំង។ លោកអភិបាលស្រុកពួក បានលើកឡើងបែបនេះ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ «តែប៉ុណ្ណេះ យ៉ាងច្រើន ២ ម៉ោង ៣០នាទី ដល់គោលដៅយ៉ាងស្រួល (សៀមរាប ភ្នំពេញ) ក្តីស្រម៉ៃនៃយើងបានមកដល់ហើយ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការនេះ»៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 7, 2023 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងចំណាយពេលយ៉ាងយូរបំផុតត្រឹម ៦ខែ ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងចៀសវាងការប៉ះពាល់លើសំណង់បុរាណនៅក្នុងខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រ
- អចលនទ្រព្យអចលនទ្រព្យ June 7, 2023 Khmernote
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៦ ខែមិថុនា ម្សិលមិញនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធនាគារ។ ការអំពាវនាវបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង១០០០ប័ណ្ណ នៅក្នុងបរិវេណ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ឯកឧត្ដមឃួង
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត- ខេត្តស្វាយរៀង ដែលជាផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទើបតែត្រូវ បានបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលប្រមាណជាងកន្លះឆ្នាំមកនោះ ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “ BOT ” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ស៊ុន ចាន់ថុល
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 7, 2023 Khmernote
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ- សៀមរាប និងប៉ោយប៉ែត នឹងត្រូវចុះហត្ថលេខាអំពីការសិក្សានៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះហើយ។ សម្ដេចតេជោ បានប្រកាសដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា៖ « បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ និងបាវិត ដែលបើកការដ្ឋាននៅថ្ងៃនេះ
- អចលនទ្រព្យអចលនទ្រព្យ June 5, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីប្រកាសស្តីពីការលើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យ ដែលស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និង ក្រុងបូកគោ នៃខេត្តកំពត។ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 5, 2023 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមត្រូវបានដកចេញពីផែនការរបស់ក្រុមហ៊ុនយក្ស Apple សម្រាប់ការបើកដំណើរការហាងថ្មីចំនួន ១៥ ឬ ការកែលម្អហាងឡើងវិញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៧។ បើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក គ្រោងនឹងសាងសង់ កែប្រែ ឬផ្លាស់ប្តូរទីតាំង នៅក្នុងប្រទេសចិនចំនួន ១៥ទីតាំង,នៅប្រទេសជប៉ុនចំនួន ៥ទីតាំង ,នៅឥណ្ឌា ៣ទីតាំង ,នៅកូរ៉េខាងត្បូង ចំនួន ២ទីតាំង ,នៅម៉ាឡេស៊ីចំនួន ១ទីតាំង និងអូស្ត្រាលីចំនួន ១ទីតាំងដូចគ្នា។ ទាំងនេះមានន័យថា ម៉ាឡេស៊ី នឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍បន្ទាប់ដែលទទួលបាន Apple Store
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 5, 2023 Khmernote
សមាគមដូងវៀតណាមបាននិយាយថា វៀតណាមនឹងរកចំណូលបាន ១ពាន់លានដុល្លារពីការនាំចេញដូងស្រស់ និងផលិតផលដែលផលិតពីផ្លែដូងនៅឆ្នាំនេះ ពោលគឺកើនឡើងពី ៩០០លានដុល្លារកាលពីឆ្នាំមុន ខណៈដែលប្រទេសចិនបានបង្កើនការនាំចូលផ្លែដូង ជាហេតុធ្វើឱ្យការនាំចេញរបស់វៀតណាមកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។ លោក Nguyen Dinh Tung នាយកប្រតិបត្តិនៃក្រុមហ៊ុន Vina T&T Import-Export Company បាននិយាយថា ក្រុមហ៊ុនរបស់លោកបាននាំចេញដូងស្រស់ចំនួន ១៥កុងតឺន័រទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជារៀងរាល់ខែ ហើយការនាំចេញក៏កំពុងកើនឡើងផងដែរ។ ជាមួយគ្នានេះលោក Nguyen Van Thu ប្រធានក្រុមហ៊ុន G.C Food Joint










