សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ- សៀមរាប និងប៉ោយប៉ែត នឹងត្រូវចុះហត្ថលេខាអំពីការសិក្សានៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះហើយ។

សម្ដេចតេជោ បានប្រកាសដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោបានមានប្រសាសន៍ថា៖ « បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ និងបាវិត ដែលបើកការដ្ឋាននៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមចុះហត្ថលេខានៅម៉ោង ២ រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប-ប៉ោយប៉ែត ហើយផ្លូវល្បឿនលឿននេះ នឹងកើតមានឡើងមុនពេលដែលខ្ញុំស្លាប់។ ផ្លូវល្បឿនលឿននៅទីនេះតែមានមួយ ដឹងតែមានពីរ ហើយតែមានពីរដឹងតែមានបីហើយ ប្រៀបដូចទៅនឹងស្ពានអាកាសនៅរាជធានីភ្នំពេញអ៉ីចឹង»៕
អត្ថបទ៖ លីនី