យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមត្រូវបានដកចេញពីផែនការរបស់ក្រុមហ៊ុនយក្ស Apple សម្រាប់ការបើកដំណើរការហាងថ្មីចំនួន ១៥ ឬ ការកែលម្អហាងឡើងវិញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៧។

បើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក គ្រោងនឹងសាងសង់ កែប្រែ ឬផ្លាស់ប្តូរទីតាំង នៅក្នុងប្រទេសចិនចំនួន ១៥ទីតាំង,នៅប្រទេសជប៉ុនចំនួន ៥ទីតាំង ,នៅឥណ្ឌា ៣ទីតាំង ,នៅកូរ៉េខាងត្បូង ចំនួន ២ទីតាំង ,នៅម៉ាឡេស៊ីចំនួន ១ទីតាំង និងអូស្ត្រាលីចំនួន ១ទីតាំងដូចគ្នា។ ទាំងនេះមានន័យថា ម៉ាឡេស៊ី នឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍បន្ទាប់ដែលទទួលបាន Apple Store បន្ទាប់ពីសិង្ហបុរី និងថៃ។
គួរបញ្ជាក់ផងដែរថា មានហាង Apple ជាង ៥២០ នៅក្នុង ២៦ប្រទេស ខណៈកាលពីខែមុន Apple បានបើកដំណើរការហាងអនឡាញមួយសម្រាប់អតិថិជនវៀតណាម ហើយអ្នកវិភាគបានរំពឹងថា នេះនឹងនាំទៅដល់ការបើក Apple Store នៅក្នុងប្រទេស៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress