- BoostrongBoostrong May 27, 2023 Khmernote
សំណាងមើលមិនឃើញ តែឃើញនៅក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង! គាស់ក្រវិលកំប៉ុងត្រូវឡានហើយហុចឲ្យម៉ែធ្វើដូចអត់ដឹងរឿង។ ម៉ែឃើញភ្លាមចង់គាំងបេះដូង មិចកូនឯងធ្វើចឹងកូនមាសម្ដាយផ្អើលទាំងឪពុកកំពុងទៅធ្វើការព្យូរស្រែឲ្យគេរត់មកទាំងប្រផាស់ប្រភីង។ ប្អូនប្រុសឈ្មោះ វឿន ភក្ក្រា បច្ចុប្បន្នរសនៅ ភូមិអូត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។ នៅយប់ថ្ងៃទី23 ខែឧសភា ថ្មីៗនេះ ពេលយប់ប្អូនបានទៅឆ្លុះកង្កែបដើម្បីយកទៅលក់បានលុយទុកទៅរៀន តែដល់ពេលព្រឹកឡើងនៅងងុយដេក ក្រោកមិនចង់រួចក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងផឹកដើម្បីឲ្យស្វាងងងុយដេក ស្រាប់តែគាស់ផាចមកឃើញរូបឡានក៏ស្ទុះទៅប្រាប់ម៉ែ តែម៉ែអត់ជឿដល់ពេលហុចក្រវិលកំប៉ុងប៊ូសស្ត្រងទៅឃើញរូបឡានស្ព័រថ្មីខ្លាញ់គោទើបស្លុតចងគាំងបេះដូង ហើយក៏តេប្រាប់ប្ដីដែលកំពុងតែទៅស៊ីឈ្នួលព្យួរស្រែឲ្យគេ រត់មកទាំងប្រផាស់ប្រភីងតែម្ដង។ នេះពិតជាសំណាងខ្លាំងណាសប្អូនប្រុសទៅឆ្លុះកង្កែបបានកង្កែបហើយ ដល់មកឆ្លុះអ៊ុតប៊ូសស្ត្រងបានឡានថ្មីច្រឺងទៀត ថាទិញផឹកឲ្យស្វាងងងុយដេក ដល់ពេលត្រូវឡានថ្មីហួសពីស្វាងចែស។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2023 Khmernote
យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋនឹងត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ បន្ទាប់ពីបានដាក់ឱ្យចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ចាប់ពីខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើទោះបីជាមានការថមថយការនាំចេញបន្តិច ប៉ុន្តែក្នុងរយៈពេល៤ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញទៅក្រៅប្រទេស មានទំហំទឹកប្រាក់ចំនួន ៧ ៣៣៤ លានដុល្លារអាម៉េរិក។ ក្នុងកម្មវិធីបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបចំនួនជាង ១៩ ០០០ នាក់ទៀត នៅតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ដែលជាថ្ងៃទីពីរ និងមាន កម្មករនិងនិយោជិតទាំងអស់មកពីរោងចក្រ សហគ្រាសចំនួន ៨១ ក្នុងនោះរោងចក្រកាត់ដេរចំនួន១៣ និង ក្រៅពីកាត់ដេរចំនួន៦៨ នាព្រឹកថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័តមាន សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើឡើងថា ការធ្វើកសិកម្មតែមួយមុខមិនអាចធ្វើឱ្យប្រទេសក្លាយទៅជាប្រទេសអ្នកមានបាននោះទេ។ ការលើកឡើងរបស់សម្តេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួ យកម្មករនិយោជិតសរុបចំនួន ១៩ ០០០ នាក់ទៀតនៅតំបន់សេដ្ឋកិច្ចពិ សេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ មកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងនោះ រោងចក្រកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ហេតុអី្វបានជារាជរដ្ឋាភិបាលចង់បានម្ល៉េះទៅលើការទាក់ទាញវិនិ យោគទាំងក្នុងប្រទេសនិងក្រៅប្រទេស ។ សម្តេចតេជោបានគូសបញ្ជាក់ថា ការធ្វើកសិកម្មតែមួយមុខមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ។ សម្តេចតេជោបានលើកទ្រឹស្ដី
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការ JICA បានគាំទ្រដល់ការរៀបចំគម្រោងផ្សេងៗ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពចរាចរណ៍នៅកម្ពុជា បន្ថែមលើគម្រោងចំនួន៣ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប។ ក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួប និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក SANUI Kazumasa ប្រធានតំណាងនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រ កម្ពុជាដែលទើបទទួលការតែងតាំងថ្មី បានឱ្យដឹងថា ដើម្បីបន្តជំរុញការគាំទ្រដល់ការងារនេះ អង្គការ JICA ក៏បានចាប់បញ្ជូន អ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃ ទៅលើការងារពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃកំណែទម្រង់វិមជ្ឈការ
- អាជីវកម្មអាជីវកម្ម May 26, 2023 Khmernote
យីហោធំលំដាប់ពិភពលោកចំនួន ២ រួមមាន យីហោ Toyota និង CHANEL អាចនឹងចាប់ផ្ដើមដំណើរការផលិតនៅក្នុងរោងចក្ររបស់ខ្លួនដែលវិនិយោគនៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៣ ឆាប់ៗនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment
- អាជីវកម្មអាជីវកម្ម May 26, 2023 Khmernote
ផ្សារទំនើបខ្នាតយក្ស Big C Supermarket នឹងមានវត្តមាននៅក្នុងទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ខណ្ឌជ្រោយចង្វារ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ យោងតាមរដ្ឋបាលខណ្ឌ ក្រុមហ៊ុន ផ្សារទំនើប Big C និង ក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ និងត្រៀមបើកដំណើរការសាងសង់ផ្សារទំនើប Big C ដែលមានតម្លៃ ៥០ លានដុល្លារ នៅជាប់រង្វង់មូលសុវណ្ណមច្ឆាក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា គួរបញ្ជាក់ផងដែរថា Big
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះ អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន ៨៥,០៤%ហើយ។ តាមប្រភពដដែល គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាការសម្រេចឱ្យបាននូវ ចក្ខុវិស័យ របស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity។ សូមបញ្ជាក់ផងដែរថា គម្រោងស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ មានប្រវែងសរុប៖ ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ +










