អបអរអ្នកកោះធំ! “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ បច្ចុប្បន្នសម្រេចការសាងសង់បានជាង ៩៥% និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗនេះ
សេដ្ឋកិច្ច June 8, 2023 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណជាង ៩៥% និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍនភាពភាពនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង៧២ ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នៅថៃ្ងព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណជាង ៩៥% និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ អគារមន្ទីរពេទ្យនេះ មានចំនួន ៣ខ្នង ទំហំសរុបស្មើនឹង ១២ ៥៤៤,៤ ម៉ែត្រក្រឡា ដែលអាចទទួលអ្នកជំងឺ ១៥០គ្រែ។

គួរបញ្ជាក់ផងដែរថា គម្រោង​សាងសង់​ “មន្ទីរពេទ្យតេជោសែនកោះធំ” នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង​សមស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ចក្ខុវិស័យ​សម្រាប់​អភិវឌ្ឍ​ជាតិ​របស់​ប្រមុខ​រដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។ មន្ទីរពេទ្យ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ទាំងអស់​ប្រមាណ​ ១០លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ លីនី