អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ មិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា
សេដ្ឋកិច្ច June 1, 2023 Khmernote

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣។ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ នេះដែរ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។

ជាមួយគ្នានេះ ក្នុងករណីខកខាន មិនបានបង់ពន្ធទាន់ពេលវេលា​កំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធ នេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖